អតិរេកពាណិជ្ជកម្ម

វៀតណាមសម្រេចបានអតិរេកពាណិជ្ជកម្មជិត១៤ពាន់លានដុល្លារ និងទាក់ទាញទុនវិនិយោគបានជាង១៥ពាន់លានដុល្លារនៅ៨ខែឆ្នាំនេះ


ប្រទេសវៀតណាម ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា និងជាបងធំសេដ្ឋកិច្ចទី៣នៅអាស៊ានបានបង្ហាញភាពលេចធ្លោរស្ទើរគ្រប់វិស័យនៅឆ្នាំ២០២៥ នេះ បើទោះបីសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី។ ជាក់ស្តែងនៅក្នុងរយៈពេល៨ខែកន្លងមកនេះ វៀតណាមសម្រេចបានអតរិរេកពាណិជ្ជកម្មរហូតដល់ជិត១៤ពាន់លានដុល្លារ និងស្រូបទាញទុនវិនិយោគផ្ទាល់ពីបរទេសបានជាង១៥ពាន់លានដុល្លារ។ ដោយឡែកវិស័យទេសចរណ៍របស់ប្រទេសនេះ ក៏មិនធម្មតាដែរ ដោយរកចំណូលបានរហូតដល់ជាង២ពាន់លានដុល្លារនៅក្នុងរយៈពេលដូចគ្នានេះ។
អតិរេកពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៥ វៀតណាមសម្រេចបានទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូសរុបជិត៥៩៨ពាន់លានដុល្លារកើនឡើងជាង១៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រទេសក្បែរខាងកម្ពុជានេះសម្រេចបានអតិរេកពាណិជ្ជកម្មខ្ពស់រហូតដល់ជិត១៤ពាន់លានដុល្លារ។ ប្រទេសចិននៅតែជាដៃគូដោះដូរពាណិជ្ជកម្មធំជាងគេរបស់វៀតណាមជាមួយទំហំសរុបជិត១១៨ពាន់លានដុល្លារ ខណៈសហរដ្ឋអាម៉េរិកឈរលំដាប់ទី២ជាមួយទំហំពាណិជ្ជកម្មជាង៩៩ពាន់លានដុល្លារ។

ទន្ទឹមនឹងការដោះដូរពាណិជ្ជកម្មមានការកើនឡើង ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមនៅក្នុងរយៈពេលដូចគ្នានេះក៏មានកំណើនជិត៩%ផងដែរ ដោយប្រទេសនេះស្រូបទាញទំហំទុនវិនិយោគបានជាង១៥ពាន់លានដុល្លារ។ គម្រោងវិនិយោគទាំងនេះ មកពី៧៨ប្រទេស ក្នុងនោះសិង្ហបុរីបោះទុនវិនិយោគច្រើនជាងគេប្រមាណជាង៣ពាន់លានដុល្លារ បន្ទាប់មកចិនជិត៣ពាន់លានដុល្លារ ខណៈស៊ុយអែតប្រមាណ១ពាន់លានដុល្លារ។

ក្រៅពីការធ្វើពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ ក៏បានបន្តរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនេះផងដែរ ដោយនៅក្នុងរយៈពេល៨ខែកន្លងមក វៀតណាមអាចទាក់ទាញភ្ញៀវទេសចរបរទេសបានជាង១៤លាននាក់ កើនឡើងជិត២២%។ តាមរយៈភ្ញៀវទេសចរនេះ វៀតណាមអាចរកចំណូលបានជាង២ពាន់លានដុល្លារកើនឡើងប្រមាណជាង២០%។ ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរកម្សាន្តនៅវៀតណាមច្រើនជាងគេរួមមានចិន និងកូរ៉ខាងត្បូង បន្ទាប់មកសហរដ្ឋអាម៉េរិក ជប៉ុន កម្ពុជា ឥណ្ឌា រុស្ស៊ី អូស្រ្តាលី និងម៉ាឡេស៊ីជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃប្រេងឥន្ធនៈអាចនឹងធ្លាក់ចុះនៅខែក្រោយ ប្រសិនបើ OPEC+ បង្កើនទិន្នផលប្រេង

ស្របពេលតម្រូវការប្រេងអាចនឹងធ្លាក់ចុះនៅចុងឆ្នាំនេះ ដោយសាររដូវកាលវិស្សមកាល ប្រទេសផលិតប្រេងធំៗ ដែលជាសមាជិកនៃអង្គការ OPEC+ ត្រូវបានគេព្យាករ…

Vietjet លក់សំបុត្របញ្ចុះតម្លៃពិសេសថ្ងៃទី៩ ខែ៩៖ បញ្ចុះតម្លៃរហូតដល់ ៩៩% ហើយដាក់ឥវ៉ាន់ដោយឥតគិតថ្លៃ

(ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥) - អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាត្រូវបានអញ្ជើញឱ្យប្រារព្ធទិវាថ្ងៃទី៩ ខែ៩ ជាមួយក្រុមហ៊ុន Vietjet ដើម្បីទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ