វិស័យថាមពល

វៀតណាម និងរុស្ស៊ី កំពុងពន្លឿនកិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែដំបូង


ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា ប្រទេសទាំងពីរ បានព្រមព្រៀងគ្នាពន្លឿនការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែ នៅក្នុងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
វិស័យថាមពល
ដោយ

វៀតណាម និងរុស្ស៊ី បានព្រមព្រៀងគ្នាពន្លឿនការចុះកិច្ចព្រមព្រៀងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ នៅលើទឹកដីនៃប្រទេសក្បែរខាងកម្ពុជា មួយនេះ។ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយចុះកាលថ្ងៃទី១១ ខែឧសភា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទៅកាន់ទីក្រុងម៉ូស្គូ ភាគីវៀតណាម និងរុស្ស៊ី បានបញ្ជាក់ថា ការអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ​ ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបនេះ នឹងគោរពតាមយ៉ាងតឹងរ៉ឹងចំពោះបទប្បញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែ​និងវិទ្យុសកម្ម និងធ្វើឡើងដើម្បីប្រយោជន៍អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

ប្រទេសវៀតណាម បានចាប់ផ្តើមឡើងវិញនូវផែនការអភិវឌ្ឍន៍រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ​ ដែលត្រូវបានផ្អាកកាលពីជិតមួយទសវត្សរ៍មុន ហើយការចាប់ផ្តើមផែនការឡើងវិញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពផលិតអគ្គិសនីដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។

រដ្ឋាភិបាលវៀតណាម ធ្លាប់បានលើកឡើងថា ខ្លួនរំពឹងថា រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ​ដំបូង ដែលនឹងមានសមត្ថភាពផលិតអគ្គិសនីសរុប៦,៤ជីហ្គាវ៉ាត់ (GW) នឹងអាចចាប់ផ្ដើមដំណើរការនៅចន្លោះពីឆ្នាំ២០៣០ ទៅឆ្នាំ២០៣៥។ រដ្ឋាភិបាលវៀតណាម បាននិយាយនៅដើមឆ្នាំនេះថា ខ្លួននឹងជួបពិភាក្សាជាមួយបណ្ដាដៃគូបរទេសអំពីគម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ​នេះ រួមមានប្រទេសរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាម៉េរិក ជាដើម។

យោងតាមសេចក្តីថ្លែងការណ៍រួមខាងលើ បានឱ្យដឹងថា ប្រទេសវៀតណាម និងរុស្ស៊ី ក៏បានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន រួមទាំងការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវដល់ប្រទេសវៀតណាមផងដែរ។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ប្រទេសរុស្ស៊ី និងវៀតណាម ក៏នឹងសម្របសម្រួលការពង្រីកក្រុមហ៊ុនថាមពលរបស់ពួកគេនៅលើទឹកដីទៅវិញទៅមកផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ អួតក្តែងៗថា ចាប់តាំងពីលោកចូលកាន់តំណែង អាម៉េរិក ទទួលបានការសន្យាបោះទុនវិនិយោគរហូតដល់១០ទ្រីលានដុល្លារ

ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ចាប់តាំងពីចូលកាន់តំណែងមកលោកទទួលបានការសន្យាបោះទុនវិនិយោគក្នុងទំហំរហូតដល់ទៅ១០ទ្រីលានដុល្លារ គិត…

តម្លៃមាសធ្លាក់ចុះជាង១០០ដុល្លារក្នុង១តម្លឹង ខណៈអ្នកជំនាញព្យាករថាអាចនឹងធ្លាក់ចុះដល់ជាង៣,៧០០ដុល្លារក្នុង១តម្លឹង

ក្រោយសហរដ្ឋអាម៉េរិក និងចិនបានសម្រេចបញ្ចុះពន្ធបដិការចំនួន១១៥%រៀងៗខ្លួន សម្រាប់រយៈពេល៩០ថ្ងៃបានធ្វើឱ្យតម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ