ហេដ្ឋារចនាសម្ព័ន្ធ

វៀតណាម ដាក់ចេញគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏មហិមា តម្លៃជិត ៥០ពាន់លានដុល្លារ ស្មើនឹង១០%នៃ GDP


ប្រទេសវៀតណាមនឹងលាតត្រដាងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធដ៏ធំរបស់ខ្លួន តម្លៃជិត ៥០ពាន់លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដែលស្មើនឹង ១០%នៃផលិតផលក្នុងស្រុកសរុប។ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រដ្ឋាភិបាលវៀតណាម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យបានជាង ៨% សម្រាប់ឆ្នាំនេះ និងសម្រេចបានកំណើនខ្ពស់បានកំណើនតួលេខពីរខ្ទង់ នៅឆ្នាំជាបន្តបន្ទាប់ខាងមុខទៀត។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

រដ្ឋាភិបាលវៀតណាមនឹងចាប់ផ្ដើមគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅឋានសរុបចំនួន២៥០ គម្រោង ដែលមានតម្លៃសរុប ៤៩ពាន់លានដុល្លារអាម៉េរិក នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥។ រហូតមកដល់ពេលនេះ សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស ដែលងាយប្រឈមនឹងផលប៉ះទង្គិចពីខាងក្រៅ ដូចជាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ដែលទើបដាក់ថ្មីៗនេះជាដើម។ ដូច្នេះហើយពេលនេះ វៀតណាម មានបំណងកាត់បន្ថយភាពងាយរងគ្រោះបែបនេះ ដោយការជំរុញតម្រូវការក្នុងស្រុក តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

បើយោងតាមគេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម បានបង្ហាញថា ក្នុងចំណោមគម្រោងទាំង២៥០ គឺមានគម្រោងចំនួន ១៦១ នឹងចាប់ផ្តើមដំណើរការសាងសង់ ចំណែក ៨៩គម្រោងទៀត នឹងត្រូវបញ្ចប់ការសាងសង់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីកម្រិតនៃការវិនិយោគសម្រាប់គម្រោងថ្មី ដែលចាប់ផ្តើមសាងសង់នៅសប្តាហ៍នេះទេ។

ទោះជាយ៉ាងណា គេហទំព័ររបស់រដ្ឋាភិបាលនេះ បានបង្ហាញថា ក្នុងចំណោមគម្រោងទាំងនេះគឺ ៥៩គម្រោង គឺផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាអាកាសយានដ្ឋាន ផ្លូវដែក និងផ្លូវថ្នល់ជាដើម។ ចំណែក៥៧គម្រោងទៀត នឹងផ្ដោតលើឧស្សាហកម្ម ៣៦គម្រោងនឹងផ្ដោតលើបច្ចេកវិទ្យា ២២គម្រោងផ្ដោតលើលំនៅឋានសង្គម និង៤៤គម្រោងទៀតផ្ដោតលើស៊ីវិល និងទីក្រុង។

គេហទំព័រនេះក៏បានបញ្ជាក់ដែរថា ក្នុងចំណោមថវិកាជិត ៥០ពាន់លានដុល្លារនេះ គឺរដ្ឋាភិបាលនឹងមានចំណែកចូលរួម ៣៧% ស្មើនឹងប្រហែលជិត ១៨ពាន់លានដុល្លារ ខណៈថវិកា ៦៣%ទៀត គឺជាបន្ទុករបស់ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនរួមទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេសផងដែរ។ ក្រុមហ៊ុនក្នុងស្រុកមានដូចជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយ យោធា វៀតថែល (Viettel) ចំណែកក្រុមហ៊ុនបរទេសមានដូចជាក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនស៊ូមីតូម៉ូខប (Sumitomo Corp) ជាដើម៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សិង្ហបុរី ត្រូវជាប្រជាជាតិ ដែលមានការប្រុងប្រៀបរួចរាល់ខ្លាំងជាងគេ សម្រាប់យុគសម័យ AI

មកដល់ពេលនេះ សិង្ហបុរី បានអភិវឌ្ឍខ្លួនទៅជាប្រទេសជឿនលឿន និងមានជាងគេបំផុតលំដាប់ទី២ នៅលើពិភពលោក។ ទន្ទឹមនឹងភាពខ្លាំងផ្នែកសេដ្ឋកិច្ច សិង្ហបុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ