ទីផ្សារទុរេន

វៀតណាម បង្ក្រាបការរត់ពន្ធទុរេនផ្ទុកសារធាតុគីមីពីថៃ ចូលទឹកដីខ្លួនក្នុងទំហំរាប់លានដុល្លារ


អាជ្ញាធរនៅតំបន់ខ្ពង់រាបភាគកណ្ដាល នៃប្រទេសវៀតណាម កំពុងបើកការស៊ើបអង្កេតលើបុរសពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទរត់ពន្ធផ្លែទុរេនផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ដែលត្រូវបានប្រើប្រាស់ដើម្បីបន្ទុំទុរេនឱ្យឆាប់ទុំ ក្នុងទំហំដល់ទៅជាង៣,៧លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។
ទីផ្សារទុរេន
ដោយ

ប៉ូលិសវៀតណាម ក្នុងខេត្តដាក់ឡាក់ បាននិយាយកាលពីថ្ងៃសុក្រ ទី៩ ខែឧសភា ថា ជនសង្ស័យវៀតណាម ពីរនាក់ឈ្មោះ ង្វៀន ថៃង្វៀន (Nguyen Thai Nguyen) អាយុ៤២ឆ្នាំ និងឈ្មោះ ត្រាន់ វ៉ាន់ ង៉ូ (Tran Van Ngo) អាយុ៤៥ឆ្នាំ កំពុងត្រូវបានស៊ើបអង្កេតពីបទរត់ពន្ធផ្លែទុរេនផ្ទុកសារធាតុគីមីពីប្រទេសថៃ។ ប៉ូលិសវៀតណាម បានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន ហើយម្នាក់ត្រូវបានឃុំខ្លួនឱ្យនៅក្នុងផ្ទះជាបណ្ដោះអាសន្ន។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះ បានចាប់ផ្តើមសហការគ្នារត់ពន្ធផ្លែទុរេនចូលក្នុងប្រទេសវៀតណាម នៅឆ្នាំ២០២២ ដោយឈ្មោះ ត្រាន់ វ៉ាន់ ង៉ូ (Tran Van Ngo) ជាអ្នកវេចខ្ចប់ និងដឹកជញ្ជូនទុរេនដែលផ្ទុកសារធាតុគីមីសម្រាប់បន្ទុំ និងសារធាតុគីមីរក្សាគុណភាពបានយូរឆ្លងព្រំដែន ដើម្បីឱ្យឈ្មោះ ង្វៀន ថៃង្វៀន (Nguyen Thai Nguyen) ចែកចាយលក់ពេញប្រទេសវៀតណាម។

នៅទីបំផុត ករណីរត់ពន្ធទុរេនដែលផ្ទុកសារធាតុគីមីពីប្រទេសថៃ នេះ បានបែកការនៅខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលប៉ូលិស បានឆ្មក់ចូលឆែកឆេនៅលំនៅឋានមួយកន្លែងនៅក្រុងបួន ម៉ា ធួត ដោយរកឃើញទុរេន២៩៣កេស ដែលមានផ្ទុកសារធាតុគីមី និងបិទស្លាកជាភាសាបរទេសដោយមិនបញ្ជាក់ពីប្រភពដើមច្បាស់លាស់។

សូមបញ្ជាក់ថា បច្ចុប្បន្ន ករណីរត់ពន្ធទុរេន ដែលមានផ្ទុកសារធាតុគីមីពីប្រទេសថៃ ចូលក្នុងប្រទេសវៀតណាម នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ពូទីន ស្នើឱ្យមានការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបញ្ចប់សង្គ្រាម

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ស្នើឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៊ុយក្រែនដើម្បីស្វែងរកសន្តិភាពយូរអង្វែង និងលុបបំបាត់ឫសគល់នៃស…

ស្នូរផ្ទុះនៅតាមទីក្រុងតូចធំនៅតែមាន ទោះឥណ្ឌា និងប៉ាគីស្ថាន ព្រមព្រៀងឈប់បាញ់គ្នា

មហាអំណាចនុយក្លេអ៊ែទាំងពីរឥណ្ឌា និងប៉ាគីស្ថាន បានព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីថ្ងៃសៅរ៍ ដែលបានចូលជាធរមានភ្លាមៗបន្ទាប់ពីរងសម្ពាធពីសហរដ្ឋអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ