ទីផ្សារដូង

វៀតណាម មានមហិច្ឆតានាំចេញដូងឲ្យបានជាង១ពាន់លានដុល្លារ ដើម្បីក្លាយជាអ្នកនាំចេញដូងកំពូលទាំង៥ នៅលើពិភពលោក


វៀតណាម មានមហិច្ឆតាបង្កើនការនាំចេញដូងឲ្យបានជាង១,១ពាន់លានដុល្លារ ដើម្បីជាប់ជាអ្នកនាំចេញដូងកំពូលទាំង៥ នៅលើពិភពលោក ហើយដើម្បីឈានទៅសម្រេចមហិច្ឆតានេះ វៀតណាមនឹងបង្កើនការនាំចូលដូងពីឥណ្ឌូនេស៊ី និងប៉ាពួញូហ្គីណេ។ នៅឆមាសទី១ ឆ្នាំ២០២៥ វៀតណាម នាំចេញដូងសម្រេចបាន៥២០លានដុល្លារ មានការកើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ទីផ្សារដូង
ដោយ

សមាគមដូងវៀតណាម បានអះអាងថា ការនាំចេញដូងរបស់វៀតណាម សម្រេចបាន៥២០លានដុល្លារនៅឆមាសទី១ ឆ្នាំ២០២៥ មានការកើនឡើង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះប្រទេសក្បែរខាងកម្ពុជា មួយនេះ ដាក់គោលដៅនាំចេញដូងឱ្យឈានដល់ជាង១,១ពាន់លានដុល្លារនៅត្រឹមដំណាច់ឆ្នាំ២០២៥ ដើម្បីក្លាយជាអ្នកនាំចេញកំពូលទាំង៥ នៅលើពិភពលោក។ ដូង និងផលិតផលធ្វើពីដូង ដែលវៀតណាម បាននាំចេញរួមមាន ផ្លែដូងស្រស់ ខ្ទិះដូងបង្កក ប្រេងដូង និងផលិតផលគ្រឿងសម្អាងធ្វើពីដូង។

តែយ៉ាងណា វៀតណាម កំពុងជួបបញ្ហាខ្វះទិន្នផលដូងសម្រាប់នាំចេញ ដូច្នេះដើម្បីឈានទៅសម្រេចបានតាមមហិច្ឆតាខាងលើ ប្រទេសក្បែរខាងកម្ពុជា មួយនេះនឹងបង្កើនការនាំចូលផ្លែដូងពីប្រទេសឥណ្ឌូនេស៊ី និងប៉ាពួញូហ្គីណេ បន្ថែមទៀត។ កាលពីខែកក្កដា កន្លងទៅ ការនាំចូលដូងរបស់វៀតណាម បានកើតឡើងជិត១៩ដង ក្រោយការនាំចេញដូងរបស់វៀតណាមមានកំណើនខ្ពស់។

ទីផ្សារនាំចេញដូងធំៗរបស់វៀតណាម រួមមានចិន សហរដ្ឋអាម៉េរិក និងប្រទេសនៅតំបន់មជ្ឈិមបូព៌ា។ បច្ចុប្បន្នវៀតណាម មានផ្ទៃដីដាំដូងជាង២០ម៉ឺនហិកតា ដោយអាចផ្គត់ផ្គង់ទីផ្សារបានប្រមាណ២លានតោនក្នុងមួយឆ្នាំប៉ុណ្ណោះ។ នៅលើពិភពលោកទីផ្សារដូងមានទំហំជាង១៤,១ពាន់លានដុល្លារ ហើយប្រភពផ្គត់ផ្គង់ដូងរបស់ពិភពលោក៣៤% មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការបញ្ចុះអត្រាការប្រាក់របស់អាម៉េរិក បានជះឥទ្ធិពលយ៉ាងណាដល់ទីផ្សារភាគហ៊ុន និងមាស?

ក្រោយពន្យារពេលជាបន្តបន្ទាប់ ទីបំផុតធនាគារកណ្តាលអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់ពី៤,៣% មកនៅត្រឹម៤,១% ជាលើកដំបូងក្នុងរយៈពេល៩ខែកន្លងម…

អង់គ្លេស ប្រកាសក្តែងៗថា ខ្លួនទទួលបានទុនវិនិយោគ២០៥ពាន់លានដុល្លារក្នុងអំឡុងពេលលោក ត្រាំ ធ្វើទស្សនកិច្ចនៅប្រទេសខ្លួន

ចក្រភពអង់គ្លេស បានស្រែកក្ដែងៗពីការទទួលបានការវិនិយោគក្នុងទំហំរហូតដល់២០៥ពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យារបស់អាម៉េរិក ក្នុងអំឡុងពេលប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ