ដំណាំម្រេច

វៀតណាម ក្លាយជាបងធំខាងនាំចេញម្រេច ដោយនៅ១០ខែកន្លងមកនេះ រកចំណូលបានរហូតដល់ជិត១,៤ពាន់លានដុល្លារ


វៀតណាម បានក្លាយជាបងធំលើការនាំចេញម្រេច ដោយនៅក្នុងរយៈពេល១០ខែឆ្នាំ២០២៥ ប្រទេសដែលមានចំនួនប្រជាជនសរុបប្រមាណជាង១០០លាននាក់នេះ អាចរកចំណូលបានរហូតដល់ជិត១,៤ពាន់លានដុល្លារ ខណៈទីផ្សារម្រេចនៅលើពិភពលោកមានទំហំប្រមាណជាង៥,៥ពាន់លានដុល្លារតែប៉ុណ្ណោះ។ ទីផ្សារធំៗ ដែលនាំចូលម្រេចពីវៀតណាម រួមមាន សហរដ្ឋអាម៉េរិក អេមីរ៉ាតអារ៉ាប់រួម ចិន ឥណ្ឌា និងអាល្លឺម៉ង់ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ដំណាំម្រេច
ដោយ

បើតាមការអះអាងរបស់សមាគមម្រេច និងគ្រឿងទេសវៀតណាម នៅក្នុងរយៈពេល១០ខែកន្លងមកនេះ វៀតណាម នាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ បានជាង២០ម៉ឺន៦ពាន់តោនធ្លាក់ចុះជិត៦% ប៉ុន្តែតម្លៃនៃការនាំចេញបានកើនឡើងជាង២៥%ឯណោះជាមួយចំណូលសរុបជិត១,៤ពាន់លានដុល្លារ។ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារធំជាងគេ ដោយបានស្រូបយកម្រេចពីវៀតណាម រហូតដល់៤ម៉ឺន៤ពាន់តោន ឬស្មើនឹងជាង២១%នៃការនាំចេញសរុបរបស់ប្រទេសនេះ បន្ទាប់មកអេមីរ៉ាតអារ៉ាប់រួម ចិន ឥណ្ឌា និងអាល្លឺម៉ង់។

ម្រេចដែលវៀតណាម នាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ មានពីរប្រភេទ រួមមានម្រេចខ្មៅ និងម្រេចស ក្នុងនោះម្រេចខ្មៅអាចលក់បានជាមធ្យមក្នុងតម្លៃ៦ពាន់៤៤៣ដុល្លារក្នុងមួយតោន ខណៈម្រេចសអាចលក់បានក្នុងតម្លៃ៨ពាន់៣៩២ដុល្លារក្នុងមួយតោន។

ស្របពេលទិន្នផលផលិតម្រេចនៅវៀតណាម មានការធ្លាក់ចុះ ដូច្នេះដើម្បីបំពេញតម្រូវការនាំចេញដែលមានការកើនឡើង ប្រទេសក្បែរខាងកម្ពុជា មួយនេះ បាននាំចូលម្រេចជិត៣ម៉ឺន៨ពាន់តោន ដែលមានតម្លៃជិត២៣៧ លានដុល្លារនៅក្នុងរយៈពេល១០ខែកន្លងមកនេះ ក្នុងនោះប្រទេសប្រេស៊ីល ជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលមានរហូតដល់ជិតពាក់កណ្តាល នៃការនាំចូលសរុបរបស់ប្រទេសនេះ។

បើតាមការអះអាងរបស់សមាគមម្រេច និងគ្រឿងទេសវៀតណាម នៅក្នុងរយៈពេល១០ខែកន្លងមកនេះ វៀតណាម នាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ បានជាង២០ម៉ឺន៦ពាន់តោនធ្លាក់ចុះជិត៦% ប៉ុន្តែតម្លៃនៃការនាំចេញបានកើនឡើងជាង២៥%ឯណោះជាមួយចំណូលសរុបជិត១,៤ពាន់លានដុល្លារ។ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារធំជាងគេ ដោយបានស្រូបយកម្រេចពីវៀតណាម រហូតដល់៤ម៉ឺន៤ពាន់តោន ឬស្មើនឹងជាង២១%នៃការនាំចេញសរុបរបស់ប្រទេសនេះ បន្ទាប់មកអេមីរ៉ាតអារ៉ាប់រួម ចិន ឥណ្ឌា និងអាល្លឺម៉ង់។ងតាមអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក ទីផ្សារម្រេចនៅលើពិភពលោកមានទំហំប្រមាណ ៥,៥ពាន់លានដុល្លារ ជាមួយនឹងកំណើនប្រចាំឆ្នាំក្នុងរង្វង់២,៣% ខណៈបរិមាណម្រេចមានប្រមាណ៤លានតោន ក្នុងនោះវៀតណាម បានក្លាយជាបងធំនាំចេញម្រេចតាំងពីឆ្នាំ២០២១ មកម្ល៉េះ បន្ទាប់មកឥណ្ឌូនេស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក បញ្ជូននាវាផ្ទុកយន្ដហោះដ៏កំណាច និងធំបំផុតចូលដែនសមុទ្រអាម៉េរិកឡាទីន និងតំបន់ការ៉ាអ៊ីព ចំពេលភាពតានតឹងជាមួយវេណេស៊ុយអេឡា កំពុងកើនកម្ដៅខ្លាំង

នាវាផ្ទុកយន្តហោះធំជាងគេរបស់កងទ័ពជើងទឹកអាម៉េរិក គឺនាវា USS Gerald R. Ford បានចូលទៅដល់ដែនសមុទ្រអាម៉េរិកឡាទីន ដែលស្ថិតក្រោមការគ្រប់គ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ