ពាណិជ្ជកម្មវៀតណាម និងឥណ្ឌា

ពាណិជ្ជកម្មវៀតណាម និងឥណ្ឌានៅតែសម្រេចបានតួលេខកំណើន២ខ្ទង់នៅឆ្នាំ២០២១ ទោះជួបវិបត្តិកូវីដ១៩


ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌាក្នុងឆ្នាំ ២០២១ បានកើនឡើងលើស ១៣ ពាន់លានដុល្លារជាលើកដំបូង ជាមួយអត្រាកំណើន ៣៦ ភាគរយបើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញ ផលិតផលវៀតណាមទៅឥណ្ឌាសម្រេចបាន៦ពាន់លានដុល្លារ កើនឡើង ២០% ខណៈការនាំចូលពីឥណ្ឌាទៅវៀតណាម មានដល់ជិត៧ពាន់លានដុល្លារ កើនប្រមាណ ៥៦%។ នេះបើតាមទិន្នន័យពីគយវៀតណាម។
ពាណិជ្ជកម្មវៀតណាម និងឥណ្ឌា

ប្រទេស ត្រូវបានគេចាត់ទុកថា ស្ថិត​នៅក្នុងចំណោម ​ទីផ្សារធំជាងគេបំផុត​របស់ពិភពលោក។ ក្នុងនោះ ការដោះដូរពាណិជ្ជកម្ម​រវាង​ប្រទេស​យក្សសេដ្ឋកិច្ចមួយនេះ ជាមួយនឹង​វៀតណាម ក៏រក្សាបានកំណើនខ្ពស់គួរឲ្យកត់សម្គាល់​នៅឆ្នាំ២០២១កន្លងទៅនេះ ទោះបីជា​ត្រូវលុកលុយ​រំខាន​ពីវិបត្តិជំងឺកូវីដ១៩​ក៏ដោយ ពោលគឺ ទំហំពាណិជ្ជកម្ម​ទ្វេភាគីរវាង​ប្រទេសទាំងពីរ នៅតែរក្សាបានតួលេខកំណើន២ខ្ទង់ ជាង៣៦% ក្នុងទំហំទឹកប្រាក់សរុបជាង ១៣ពាន់លានដុល្លារអាមេរិក។

តើ​វៀតណាម នាំចេញអ្វីខ្លះទៅឥណ្ឌា?​ 

ការនាំចេញផលិត​សំខាន់របស់វៀតណាមទៅកាន់ប្រទេសឥណ្ឌា ដូចជា ​លោហធាតុ កុំព្យូទ័រ ផលិតផល និងគ្រឿងអេឡិចត្រូនិក,ទូរសព្ទ និងគ្រឿងបន្លាស់, គ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់​ជាច្រើនទៀត។ សម្រាប់​មុខទំនិញ ដែលបានកត់ត្រាកំណើននាំចេញ​ខ្លាំងជាងគេរួម ម្រេច កាហ្វេ និងកៅស៊ូជាដើម។ 

តើឥណ្ឌាវិញបាននាំចូលអ្វីខ្លះទៅវៀតណាម?

ផលិតផលសំខាន់ៗដែលឥណ្ឌានាំចូលទៅវៀតណាម រួមមាន ដែក លោហធាតុ កប្បាស គ្រឿងចក្រ និងគ្រឿងបរិក្ខាផ្សេងៗទៀត។ ក្នុងនោះ ការនាំចេញដែកបានបង្ហាញពីចំណូលដ៏ធំបំផុតនៅក្នុងឆ្នាំ ២០២១ ដែលឈានដល់ជាង ១ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២០ ភាគរយនៃតម្លៃនាំចេញសរុបនៃទំនិញពីឥណ្ឌាទៅវៀតណាម។

បើតាមទិន្នន័យពី​​ស្ថានទូតឥណ្ឌា​ប្រចាំ​ប្រទេសវៀតណាម បង្ហាញថា វៀតណាម​ គឺជា​ដៃគូពាណិជ្ជកម្មធំជាងគេបំផុតទី១០​របស់ឥណ្ឌា។ ហើយបើមើលទៅលើ​ការវិនិយោគវិញ ឥណ្ឌា​នៅមានវិនិយោគតិចតួចនៅឡើយ​​នៅក្នុងប្រទេសវៀតណាម ពោលគឺមានប្រហែល​២ពាន់លានដុល្លារ គិតត្រឹម​ឆ្នាំ២០២១ ដោយបានធ្វើឲ្យ​ឥណ្ឌា​ឈរ​ក្នុង​លំដាប់​លេខទី ២៦ ក្នុងចំណោម​ដៃគូវិនិយោគធំបំផុត​របស់វៀតណាម៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

_



អត្ថបទបន្ទាប់


ហុងកុងដាក់ចេញកញ្ចប់ថវិកា និងការកាត់បន្ថយពន្ធ ដើម្បីជួយសម្រាលបន្ទុកពលរដ្ឋក្នុងវិបត្តិកូវីដ១៩

លេខាធិការហិរញ្ញវត្ថុទីក្រុងហុងកុង លោក Paul Chan បាននិយាយថា ទីក្រុងហុងកុងនឹងផ្តល់ការបន្ធូរបន្ថយពន្ធ ជំនួយផ្នែកហិរញ្ញវត្ថុ និងការឧបត្ថម្ភធន…

រដ្ឋាភិបាលចិនស្នើឱ្យសហគ្រាសរដ្ឋត្រួតពិនិត្យ លើការវិនិយោគក្នុងក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma

វិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលចិន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗនៅឆ្នាំ២០២២ ហាក់នៅតែបន្ដធ្វើឡើងក្ដៅគគុកដដែល។ ជាក់ស្ដែង ថ្មីៗនេះ និយតករចិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ