វិស័យស្រូវអង្ករ

តើមានកត្តាចម្បងអ្វីធ្វើឱ្យវៀតណាម ជែងឈ្នះថៃ ក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទី២ របស់ពិភពលោក?


វៀតណាម បានជែងឈ្នះថៃ ក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទី២នៅលើពិភពលោកនៅឆមាសទី១ ឆ្នាំ២០២៥ ក្រោយប្រទេសនេះនាំចេញអង្ករបានប្រមាណ៥,៥លានតោនជាមួយទឹកប្រាក់ប្រមាណ២,៨ពាន់លានដុល្លារអាម៉េរិក។ កត្តាដែលអាចជួយឱ្យវៀតណាមយកឈ្នះថៃ ក៏ដោយសារតែអង្ករវៀតណាម មានគុណភាពអាចទទួលយកបាន រីឯតម្លៃសមរម្យ បើធៀបនឹងអង្ករថៃ និងអង្កររបស់ប្រទេសផ្សេងៗ។ ជាមួយគ្នានេះ ឥណ្ឌា នៅតែរក្សាបានតំណែងជាប្រទេសនាំចេញអង្ករធំបំផុតទី១របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ Thai PBS។
វិស័យស្រូវអង្ករ
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus កាលពីថ្ងៃទី៥ ខែសីហា បានឱ្យដឹងថា សមាគមអ្នកនាំចេញអង្ករថៃ បានបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ ឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំបំផុតទី១របស់ពិភពលោកនាំចេញអង្ករបានច្រើនជាងគេបង្អស់ក្នុងចំនួនជាង១១លានតោនកើនឡើងជាង៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់មកប្រទេសវៀតណាម នាំចេញអង្ករបានប្រមាណ ៥,៥លានតោន គិតជាទឹកប្រាក់ប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិកមានការកើនឡើងជិត៤%។

ទន្ទឹមនឹងនេះ ប្រទេសថៃ នាំចេញអង្ករបានចំនួនជាង៣លាន៧សែនតោនដោយធ្លាក់ចុះជាង២៧% ខណៈប៉ាគីស្ថាន នាំចេញអង្ករបានជិត៣លានតោន ធ្លាក់ចុះ២០% ហើយសហរដ្ឋអាម៉េរិក នាំចេញអង្ករបានចំនួន១លាន៤សែនតោន ធ្លាក់ចុះជាង២៣%។

សូមបញ្ជាក់ថា កត្តាចម្បងដែលធ្វើឱ្យវៀតណាម ជែងឈ្នះថៃ ក្លាយជាប្រទេសនាំចេញអង្ករធំបំផុតទី២របស់ពិភពលោក គឺដោយសារការនាំចេញអង្កររបស់វៀតណាម បានកើនឡើង ហើយនោះក៏ព្រោះតែអង្ករវៀតណាម មានគុណភាពអាចទទួលយកបាន ហើយតម្លៃសមរម្យបើធៀបទៅនឹងអង្កររបស់ប្រទេសផ្សេងៗ។ ទិន្នន័យបង្ហាញថា អង្កររបស់វៀតណាម លក់ជាមធ្យមក្នុងមួយតោន៥១៤ដុល្លារអាម៉េរិក ដែលទាបជាងឆ្នាំ២០២៤ រហូតដល់ទៅ ជាង១៨%៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើពន្ធទណ្ឌកម្មដោយប្រយោលរបស់លោក ត្រាំ លើរុស្ស៊ី អាចជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរកម្រិតណា?

ទោះបីរុស្ស៊ី ក្លាយជាប្រទេសដែលទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសនេះនៅតែអាចកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីការលក់ប្…

តើនរណាអាចជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្រោយលោក ដូណាល់ ត្រាំ ដល់អាណត្តិនៅឆ្នាំ២០២៨?

ទោះបីលោក ដូណាល់ ត្រាំ ត្រូវបន្តដឹកនាំសហរដ្ឋអាម៉េរិកក្នុងរយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ប៉ុន្តែនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីមកពីគណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ