វិស័យអប់រំ

វៀតណាម គ្រោងកាត់បន្ថយរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រពី៤ឆ្នាំមកនៅត្រឹម៣ឆ្នាំ


សកលវិទ្យាល័យជាតិ វៀតណាម នៅទីក្រុងហាណូយ នឹងកាត់បន្ថយរយៈពេលសិក្សាថ្នាក់បរិញ្ញាបត្រពី៤ឆ្នាំ មកនៅត្រឹម២ឆ្នាំកន្លះទៅ៣ឆ្នាំ។ ប៉ុន្តែគម្រោងកាត់បន្ថយរយៈពេលសិក្សានេះគេមិនទាន់ដឹងចាប់ផ្តើមអនុវត្តនៅពេលណា និងលើមុខជំនាញអ្វីខ្លះនោះទេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យអប់រំ
ដោយ

វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា គ្រោងផ្លាស់ប្តូរកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ តាមរយៈការកាត់បន្ថយរយៈពេលសិក្សាពី៤ឆ្នាំ មកនៅត្រឹម៣ឆ្នាំ។ ប្រសិនបើការផ្លាស់ប្តូរនេះត្រូវបានអនុវត្ត និស្សិតដែលកំពុងសិក្សាថ្នាក់បិរញ្ញាបត្រចំនួន៤ឆ្នាំ ក៏អាចស្នើសុំផ្លាស់ប្តូរកម្មវិធីសិក្សាថ្មីនេះផងដែរ។

តាមរយៈកម្មវិធីសិក្សាថ្មីនេះ វគ្គសិក្សាទ្រឹស្តីទូទៅ និងនយោបាយនឹងត្រូវបង្រៀនជាភាសាវៀតណាម ខណៈមុខវិជ្ជាភាគច្រើនទាក់ទងនឹងមុខជំនាញ និងការសរសេរសារណាបញ្ចប់ការសិក្សានឹងរៀនជាភាសាអង់គ្លេសទាំងស្រុង ដើម្បីឆ្លើយតបនឹងតម្រូវការការងារអន្តរជាតិ។

ដើម្បីសម្រេចគោលដៅនេះ វៀតណាមនឹងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយផ្សារភ្ជាប់ជាមួយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកម្មវិធីសិក្សា។ ហើយការសិក្សានឹងធ្វើឡើងដោយផ្ទាល់ តាមអនឡាញ ការងារជាក្រុម ស្វ័យសិក្សា និងផែនការផ្ទាល់ខ្លួនយ៉ាងពេញលេញដោយផ្អែកលើសមត្ថភាពរបស់សិស្សម្នាក់ៗ។

ដូច្នេះតាមរយៈកម្មវិធីសិក្សានេះ សម្រាប់សិស្សដែលមានសមត្ថភាពខ្ពស់ ពួកគេអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងរយៈពេលត្រឹមតែ២ឆ្នាំកន្លះប៉ុណ្ណោះ ហើយអាចបន្តចូលទៅសិក្សាសម្រាប់ថ្នាក់អនុបណ្ឌិតដោយផ្ទាល់តែម្ដង។ ទោះជាយ៉ាងណា មកដល់ពេលនេះគេនៅមិនទាន់បានប្រកាសជាផ្លូវការថា តើកម្មវិធីសិក្សាថ្មីនេះនឹងត្រូវចាប់ផ្ដើមអនុវត្តនៅពេលណា ឬក្នុងផ្នែកណាមួយនៅឡើយទេ។

គួររំលឹកថា នៅសាកលវិទ្យាល័យស៊ីងហួ (Tsinghua) ប្រទេសចិន សិស្សឆ្នើម ឬពូកែអាចចាប់ផ្តើមសិក្សានៅសាកលវិទ្យាល័យមួយនេះនៅអាយុ១៣-១៤ឆ្នាំ និងបញ្ចប់កម្រិតបរិញ្ញាបត្រនៅអាយុ១៦-១៨ឆ្នាំ ហើយបញ្ចប់ថ្នាក់បណ្ឌិតនៅអាយុ២០ឆ្នាំតែប៉ុណ្ណោះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យពលរដ្ឋថៃ វ័យក្មេង និងវ័យកណ្តាលមានទំនោរចង់ជួលជាងទិញលំនៅឋានថ្មី?

របត់នៃរស់នៅរបស់ពលរដ្ឋថៃ មាននិន្នាការប្រែប្រួលគួរឲ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺបន្ទាប់ពីប្រាក់ចំណូលរបស់ពលរដ្ឋ និងសេដ្ឋកិច្ចរបស់…

អាម៉េរិក ជួបស៊យធំផ្ទួនៗដោយគ្រូពេទ្យពិនិត្យឃើញអតីតប្រធានាធិបតី ចូ បៃដិន កើតជំងឺមហារីក ហើយទីភ្នាក់ងារ Moody's ទម្លាក់ចំណាត់ថ្នាក់គុណភាពកម្ចីជាមួយនឹងហានិភ័យធ្ងន់ធ្ងរ

សហរដ្ឋអាម៉េរិក នៅមួយរយៈចុងក្រោយនេះ បានជួបស៊យធំផ្ទួនៗ ដោយពេលនេះ វេជ្ជបណ្ឌិតឯកទេសបានពិនិត្យឃើញអតីតប្រធានាធិបតីលោក ចូ បៃដិន ដែលមានវ័យ៨…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ