វិស័យទេសចរណ៍

អាជ្ញាធរវៀតណាមយករថភ្លើងចាស់ៗកែច្នៃ និងតុបតែងដ៏ស្រស់ស្អាត សម្រាប់ដឹកភ្ញៀវទេសចរ


ក្នុងគោលបំណងអភិរក្ស និងចង់ឲ្យភ្ញៀវទេសចរបរទេសស្គាល់ច្បាប់របស់វៀតណាម ក្រុមហ៊ុនវៀតណាម រ៉ែលវេ បានសហការជាមួយដៃគូអភិវឌ្ឈន៍ និងកែច្នៃសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវរថភ្លើងដ៏មានប្រណីតភាព និងទាក់ទាញសំដៅស្រូបទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តប្រទេសនេះកាន់តែច្រើន។ សេវាកម្មនេះមើលទៅសាញ្ញតែមានភាពទាក់ទាញ ហើយជាជម្រើសថ្មីមួយសម្រាប់អ្នកទេសចរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
វិស័យទេសចរណ៍
ដោយ

ក្រុមហ៊ុន វៀតណាម រ៉ែលវេ កំពុងផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាស និងកញ្ចប់សេវាកម្មទេសចរណ៍ថ្មី ដែលអាចឱ្យភ្ញៀវទេសចរសិក្សាស្វែងយល់ពីវប្បធម៌ និងប្រវត្តិសាស្រ្តរបស់វៀតណាម តាមការរយៈការធ្វើដំណើរតាមរថភ្លើង ដែលមានការតុបតែង និងច្នៃប្រឌិតប្រកបដោយប្រណីតភាព និងមានភាពទាក់ទាញខ្ពស់។ សេវាកម្មដែលទើបដាក់ឱ្យដំណើរការកាលពីថ្ងៃទី៦ ខែកញ្ញា ថ្មីៗនេះ បានផ្តល់ការដឹកជញ្ជូនសម្រាប់ភ្ញៀវទេសចរក្នុង១ថ្ងៃ៣ជើង ដោយចំណាយពេលធ្វើដំណើរចន្លោះពី៣ទៅ៤ម៉ោង រួមទាំងការឈប់សម្រាក ដើម្បីទស្សនាតំបន់ប្រវត្តិសាស្ត្រ ហើយនៅលើរថភ្លើងនោះ អ្នកធ្វើដំណើរអាចទស្សនាការសម្តែងតន្ត្រីប្រពៃណី និងទទួលបានតែផ្កាឈូក និងអាហារសម្រន់។

កញ្ចប់សេវាកម្មពិសេស ដែលដំណើរការដោយរថភ្លើងដ៏ចំណាស់ប្រើប្រេងម៉ាហ្សូតនេះមានតម្លៃចន្លោះពី២១ដុល្លារទៅ២៨ដុល្លារ។ ទោះបីរថភ្លើងមានវ័យចំណាស់ តែនៅផ្នែកខាងក្នុងត្រូវបានតុបតែងលម្អយ៉ាងស្រស់ស្អាត និងលក្ខណៈជាសេវាកម្មដឹកជញ្ជូនលំដាប់ពិសេស។ ភ្ញៀវទេសចរ ដែលបានជិះរថភ្លើងនេះបានចាត់ទុកផលិតផលទេសចរណ៍ថ្មីរបស់វៀតណាមនេះថា ជាសេវាកម្មដ៏អស្ចារ្យមួយ។

លោក តាវ ឌឹក ហៀប (Tao Duc Hiep) ប្រធានក្រុមហ៊ុនទេសចរណ៍ BHL ដែលជាក្រុមហ៊ុនផ្តួចផ្តើមឲ្យបង្កើតសេវាកម្មនេះបានអះអាងថា នេះជាសេវាកម្ម ដើម្បីបង្កើតជាស្ពានតភ្ជាប់ទីក្រុងហាណូយ ជាមួយទីក្រុងវប្បធម៌ និងប្រវត្តិសាស្រ្ត ថូ សាន់ ក្នុងគោលបំណងចង់ឲ្យអ្នកទេសចរទាំងជាតិ និងអន្តរជាតិយល់ពីប្រវត្តិសាស្រ្តរបស់វៀតណាម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមន្ត្រីនគរបាលចរាចរណ៍គួរអនុវត្តការផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ ឬគ្រាន់តែអប់រំ?

ស្នងការនគរបាលភ្នំពេញគ្រោងស្នើសុំគោលការណ៍ ដើម្បីបន្តពង្រឹងការចុះអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ ក្រោយការអប់រំអស់រយៈពេល៣ខែកន្លងមកនេះមិនទទួលបាន…

ក្រោយគំរាមដាក់ពន្ធ១០០% លោក ត្រាំ អះអាងប្រាប់គេឯងថា លោកគ្រាន់តែចង់ជួយចិន មិនមែនធ្វើបាបនោះទេ

ក្រោយបានបង្ហាញការខឹងច្រឡោតតោតតូង និងគំរាមដាក់ពន្ធគយ១០០% ព្រមទាំងលុបចោលជំនួបជាមួយលោក ស៊ី ជីនពីង បានប៉ុន្មានថ្ងៃ លោក ដូណាល់ ត្រាំ ប្រធា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ