ក្រុមហ៊ុន Boeing

វៀតណាម ជះលុយ៣០ពាន់លានដុល្លារ ទិញយន្តហោះ Boeing ចំនួន៩០គ្រឿង ដើម្បីយកចិត្តអាម៉េរិក


ដើម្បីយកចិត្តសហរដ្ឋអាម៉េរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ស្របពេលដែលខ្លួនកំពុងចរចាពាណិជ្ជកម្មជាមួយមហាអំណាចទី១របស់ពិភពលោកមួយនេះ ប្រទេសវៀតណាម បានជះលុយយ៉ាងសម្បើមរហូតដល់ទៅ៣០ពាន់លានដុល្លារទិញយន្តហោះដឹកអ្នកដំណើរពីក្រុមហ៊ុនអាម៉េរិក Boeing រហូតដល់ទៅ៩០គ្រឿង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រុមហ៊ុន Boeing
ដោយ

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចំនួន៣ បានចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរពីក្រុមហ៊ុនអាម៉េរិក Boeing សរុបរហូតដល់ទៅ៩០គ្រឿង ក្នុងទំហំទឹកប្រាក់ដ៏សម្បើមរហូតដល់៣០ ពាន់លានដុល្លារ ខណៈដែលវៀតណាម និងសហរដ្ឋអាម៉េរិក កំពុងបន្តការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចុះកិច្ចព្រមព្រៀងទិញយន្តហោះ Boeing 737-8 ចំនួន៥០គ្រឿងក្នុងតម្លៃជាង៨ពាន់លានដុល្លារ ដោយការប្រគល់យន្តហោះនេះត្រូវបានរំពឹងធ្វើឡើងនៅចន្លោះឆ្នាំ២០៣០ ដល់ឆ្នាំ២០៣២។ តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងពង្រីកចំនួនយន្តហោះរបស់ក្រុមហ៊ុននេះឱ្យឈានដល់១៥១គ្រឿងនៅត្រឹមឆ្នាំ២០៣០។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏កំពុងចរចាទិញយន្តហោះខ្នាតធំចំនួន៣០គ្រឿង ដែលមានតម្លៃរហូតដល់១២ពាន់លានដុល្លារបន្ថែមទៀតផងដែរ។

ទន្ទឹមនេះក្រុមហ៊ុនអាកាសចរណ៍ទើបបង្កើតថ្មីមានឈ្មោះថា Sun PhuQuoc Airways បានព្រមព្រៀងទិញយន្តហោះ Boeing 787-9 ចំនួន៤០គ្រឿងក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ២២,៥ ពាន់លានដុល្លារ។ ចំណែកឯក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានហិរញ្ញប្បទានចំនួន៩៦៥លានដុល្លារ ដើម្បីទិញយន្តហោះ Boeing 737-8 ចំនួន៦ គ្រឿង។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏ធំសម្បើមទាំងនេះត្រូវបានចុះហត្ថលេខាអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានបក្សកុម្មុយនីស្តវៀតណាមលោក តូ ឡឹម (To Lam) ទៅកាន់សហរដ្ឋអាម៉េរិក ហើយជាការកត់សម្គាល់ឃើញថា កិច្ចព្រមព្រៀងទាំងនេះបានកើតឡើង ខណៈដែលប្រទេសទាំងពីរបន្តចរចាលើពាណិជ្ជកម្ម ដោយសហរដ្ឋអាម៉េរិករក្សាពន្ធគយរហូតដល់ទៅ២០% លើទំនិញវៀតណាម ភាគច្រើន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ប្រធានធនាគារកណ្តាលអឺរ៉ុប គ្រោងលាលែងពីតំណែងមុនអាណត្តិ ដើម្បីបើកផ្លូវឱ្យលោក ម៉ាក្រុង ជ្រើសរើសអ្នកបន្តវេនថ្មី

លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ប្រធានធនាគារកណ្តាលអឺរ៉ុប ត្រូវបានគេរាយការណ៍ថា មានគម្រោងលាលែងពីតំណែងមុនអាណត្តិរបស់លោកប្រធ…

គ្រួសារលោក ត្រាំ ស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញាលើឈ្មោះ ត្រាំ ដើម្បីកុំឱ្យគេយកទៅប្រើផ្តេសផ្តាស

ឈ្មោះរបស់ប្រធានាធីបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាមិនអាចយកប្រើប្រាស់តាមអំពើចិត្តបានទៀតឡើយចាប់ពីពេលនេះតទៅ បន្ទាប់ពីក្រុមគ្រួសា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ