វិស័យអាកាសចរណ៍

ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បញ្ឈប់ប្រតិបត្តិការហោះហើររបស់យន្តហោះ C909 របស់ចិន


ប្រភពចំនួនពីរបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់វៀតណាម Vietjet បានបញ្ឈប់ប្រតិបត្តិការហោះហើររបស់យន្តហោះ C909 ចំនួនពីរគ្រឿង ដែលផលិតដោយក្រុមហ៊ុន COMAC របស់ចិន កាលពីថ្ងៃទី១៨ ខែតុលា បន្ទាប់ពីកិច្ចសន្យាជួលរយៈពេល៦ខែសម្រាប់យន្តហោះទាំងពីរនេះបានផុតកំណត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យអាកាសចរណ៍
ដោយ

ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បានជួលយន្តហោះ C909 ចំនួនពីរគ្រឿងពីក្រុមហ៊ុនផលិតយន្តហោះរបស់ចិន COMAC នៅមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) មកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីខែមេសា ដើម្បីបង្ហាញពីសារសំខាន់នយោបាយ និងកាយវិការនៃការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ប៉ុន្តែពេលនេះ ក្រុមហ៊ុន Vietjet បានសម្រេចចិត្តមិនបន្តជួលយន្តហោះនេះទៀតទេ ហើយក៏គ្មានគម្រោងទិញភ្លាមៗនូវយន្តហោះពីក្រុមហ៊ុន COMAC នោះដែរ។ ទាំងក្រុមហ៊ុន Vietjet និងក្រុមហ៊ុន COMAC មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។

ប្រភពដែលដឹងពីបញ្ហាខាងលើបានអះអាងថា ការបញ្ឈប់កិច្ចសន្យាជួលយន្តហោះរបស់ចិននេះ គឺដោយសារការចំណាយប្រតិបត្តិការខ្ពស់ ទាំងលើការជួលអ្នកបើកយន្តហោះជាជនជាតិបរទេស និងសេវាកម្មថែទាំ និងឧបសគ្គបទប្បញ្ញត្តិនៅក្រោមច្បាប់អាកាសចរណ៍របស់វៀតណាម។ បើតាមការលើកឡើងរបស់ប្រភពដដែលនេះ មិនមានបញ្ហាប្រតិបត្តិការជាមួយយន្តហោះ COMAC ក្នុងពេលកាន់កាប់នៅក្នុងប្រទេសវៀតណាមនោះទេ។

បច្ចុប្បន្នក្រុមហ៊ុនផលិតយន្តហោះរបស់ចិន COMAC កំពុងដាក់ទីតាំងយន្តហោះ C909 របស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន នៅប្រទេសឥណ្ឌូនេស៊ី វៀតណាម និងឡាវ ក៏ដូចជាការបញ្ជាទិញពីក្រុមហ៊ុន Air Cambodia និងក្រុមហ៊ុនអាកាសចរណ៍នៅប្រ៊ុយណេ ផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សហភាពអឺរ៉ុប ព្រមានថា អ្នកដែលប្រើទឹកអនាម័យលាងដៃញឹកញាប់ ប្រយ័ត្នកើតជំងឺមហារីក

ការរក្សាអនាម័យរាងកាយស្អាតដូចជាការលាងសម្អាតដៃឱ្យបានញឹកញាប់ជាដើម គឺជារឿងចាំបាច់ណាស់ ដើម្បីរក្សាសុខភាពរបស់អ្នកឱ្យនៅរឹងមាំ។ ទោះជាយ៉ាងណា …

ជប៉ុន ព្រមានវៀតណាម អំពីការបាត់បង់ការងារ ក្រោយការហាមមិនឱ្យម៉ូតូចូលទីក្រុងហាណូយធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនហុងដា

រដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនផលិតយានយន្តជប៉ុនមួយចំនួនបានព្រមានវៀតណាម ថា ផែនការហាមឃាត់ប្រើប្រាស់ម៉ូតូប្រើសាំងនៅក្នុងរដ្ឋធានីហាណូយរបស់វៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ