វៀតណាមប្រមូលពន្ធពីក្រុមហ៊ុនឌីជីថលធំៗ បានរាប់លានដុល្លារ

វៀតណាមប្រមូលពន្ធពីក្រុមហ៊ុន Google, Facebook និង Microsoft បានជាង ២១៨ លានដុល្លារ


រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ហូ ឌុចហ្វុក (Ho Duc Phoc) បានអះអាងថា រដ្ឋាភិបាលបានប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់អាមេរិកដូចជា Google និង Facebook និងMicrosoft ក្នុងចំនួនជាង ២១៨លានដុល្លារក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ គឺចាប់ពីឆ្នាំ ២០០៨-២០២១ ខណៈដែលបច្ចុប្បន្ន រដ្ឋាភិបាលកំពុងពង្រឹងលើនិតិធីប្រមូលចំណូលពន្ធពីអាជីវកម្មតាមប្រព័ន្ធអ៊ីនធើណែតនេះកាន់តែខ្លាំងផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
វៀតណាមប្រមូលពន្ធពីក្រុមហ៊ុនឌីជីថលធំៗ បានរាប់លានដុល្លារ
ដោយ

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុនមេ​របស់ Facebook បាន​បង់ពន្ធ​ជិត ៧៤​លាន​ដុល្លារ​, ក្រុមហ៊ុន Google បង់ពន្ធ​ជាង ៧០​លាន​ដុល្លារ និង Microsoft បង់ពន្ធ​ជាង ២៥​លាន​ដុល្លារ​។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​វៀតណាម​បាន​នឹង​កំពុង​អំពាវនាវ​ឱ្យ​មានការ​យកពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​បន្ថែម​ទៀត ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ៗ​ដូច​ជា Facebook និង Google​ជាដើម ដ្បិតថា​ក្រុមហ៊ុន​ទាំងនេះ​មាន​ចំណែក​ប្រហែល ៧០% នៃ​ទីផ្សារ​ផ្សាយពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនេះ​ក៏​បាន​ប្រើ​មធ្យោបាយ​ផ្សេង​គ្នា ដើម្បី​គេចវេស​ពី​ការ​បង់ពន្ធ​ផង​ដែរ​។ ជាក់ស្ដែង អគ្គនាយកដ្ឋាន​ពន្ធដារ​វៀតណាម​បាន​និយាយ​កាលពី​ពេល​កន្លង​ទៅ​ថា Facebook, Google, Netflix, YouTube មិន​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​របស់​ពួក​គេ​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ​។

ក្រៅ​តែ​ពី​ការ​យកពន្ធ​ពី​ក្រុមហ៊ុន​យក្ស​ៗ​ពី​បរទេស​ហើយ​នោះ ប្រទេស​វៀតណាម​ក៏​កំពុង​សម្លឹង​មើល​ការ​យកពន្ធ​លើ​អ្នកលក់​ទំនិញ​តាម​អន​ឡាញ​ផង​ដែរ ទាំង​នៅ​លើ​វេទិកា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម ដោយហេតុ​ថា ការ​លក់​តាម​អេ​ឡិច​ត្រូ​និក​បាន​កើនឡើង​ទ្វេ​ដង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ប្រទេស​វៀតណាម​ក៏​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឌី​ជី​ថ​ល លូតលាស់​លឿន​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាង​មុខ​។ ខណៈ​នៅ​ឆ្នាំ ២០២៥ សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ទាំងមូល​របស់​ប្រទេស​នេះ ទំនងជា​នឹង​ឈាន​ដល់​តម្លៃ ៥៧ ពាន់​លាន​ដុល្លារ​ជាមួយនឹង​អត្រាកំណើន​ប្រចាំឆ្នាំ ជិត​៣០%  ហើយ​នៅ​ឆ្នាំ ២០៣០ សេដ្ឋកិច្ច​អ៊ីនធឺណិត​របស់​វៀតណាម​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជាប់​ចំណាត់ថ្នាក់​ទី ២ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​មាន​តម្លៃ​ជាង​២២០​ពាន់​លាន​ដុល្លារ​៕

អត្ថបទ ស៊ើ​ង និមល់ 

_



អត្ថបទបន្ទាប់


តើអ្នកជាសះស្បើយពីជំងឺកូវីដ១៩ អាចនឹងប្រឈមផលវិបាកអ្វីខ្លះនៅពេលក្រោយ?

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា អ្នកឆ្លងកូវីដ១៩ ដែលបានជាសះស្បើយ អាចនឹងត្រូវប្រឈមផលប៉ះពាល់មួយចំនួននៅថ្ងៃក្រោយ ទាំងផ្នែកសុខភាពផ្លូវ…

WHO ព្រមានថា ករណីឆ្លងរាលដាលកូវីដ ១៩ នៅមានបញ្ហាច្រើនដែលគេមើលមិនឃើញ

អង្គការសុខភាពពិភពលោក បានលើកឡើងកាលពីថ្ងៃអង្គារថា តួលេខបានបង្ហាញពីការកើនឡើងជាសាកលនៃករណី កូវីដ ១៩ ដែលនេះជាបញ្ហាដ៏ធំសម្រាប់ពិភពលោក ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ