វិស័យ អាកាសចរណ៍

វៀតណាមនឹងដាក់ឱ្យដំណើរការព្រលានយន្តហោះធំបំផុតតម្លៃ១៣ពាន់លានដុល្លារនៅឆ្នាំក្រោយ


អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ តម្លៃ១៣ពាន់លានដុល្លារអាម៉េរិកគ្រោងបើកដំណើរការនៅឆ្នាំ២០២៦ ដែលអាចធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសក្នុងប្រទេសវៀតណាម ភាគខាងត្បូង មានការប្រែប្រួលខ្លាំង។ ក្រុមមន្ត្រីវៀតណាម កំពុងជជែកវែកញែកថា តើអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងអាចជំនួសអាកាសយានដ្ឋានអន្តរជាតិ តាន់ ស៊ឺង ញ៉ាត (Tan Son Nhat) នៅទីក្រុងហូជីមិញ សម្រាប់ជើងហោះហើរអន្តរជាតិទាំងអស់បានដែរ ឬ យ៉ាងណា។
វិស័យ អាកាសចរណ៍
ដោយ

អាកាសយានដ្ឋានខ្នាតយក្សតម្លៃ១៣ពាន់លានដុល្លារអាម៉េរិករបស់វៀតណាម អាចនឹងជំនួសអាកាសយានដ្ឋានអន្តរជាតិ តាន់ ស៊ឺង ញ៉ាត (Tan Son Nhat) សម្រាប់គ្រប់ជើងហោះហើរអន្តរជាតិចាប់ពីឆ្នាំ២០២៦។ ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានវៀតណាម បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ ដែលសាងសង់នៅលើផ្ទៃដី៥ពាន់ហិចតានេះនឹងក្លាយជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសវៀតណាម។

អាកាសយានដ្ឋានអន្តរជាតិនេះនឹងគ្រប់គ្រងជើងហោះហើរអន្តរជាតិទាំងអស់ ដែលមានអ្នកដំណើរប្រមាណ១៩លាននាក់ក្នុងមួយឆ្នាំ បូករួមទាំងអ្នកដំណើរក្នុងស្រុកមួយចំនួនផងដែរ។ អាកាសយានដ្ឋាននេះនឹងផ្តោតលើជើងហោះហើរក្នុងស្រុក ដោយបម្រើអ្នកដំណើរប្រមាណ ៣០លាននាក់ក្នុងមួយឆ្នាំ។

ក្រុមអ្នកគាំទ្រនិយាយថា អាកាសយដ្ឋាអន្តរជាតិ ឡុង ថាញ់ នឹងក្លាយជាមជ្ឈមណ្ឌលជើងហោះរហើរដ៏សំខាន់ក្នុងតំបន់ ជួយកាត់បន្ថយការកកស្ទះនៅអាកាសយានដ្ឋានអន្តរជាតិ តាន់ ស៊ឺង ញ៉ាត និងលុបបំបាត់ភាពចាំបាច់ដែលត្រូវផ្ទេរអ្នកដំណើររវាងអាកាសយានដ្ឋាន។ ទោះជាយ៉ាងណា អាកាសយានដ្ឋានអន្តរជាតិ ឡុង ថាញ់ មានគុណវិបត្តិមួយ គឺវាមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីប្រជុំជនក្នុងក្រុងហូជីមិញ ដែលធ្វើឱ្យការធ្វើដំណើរកាន់តែយូរសម្រាប់អ្នកទេសចរអន្តរជាតិ៕
ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី គ្រោងបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា AI

ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំរបស់អាស៊ាន ជាមួយប្រជាជនសរុបប្រមាណជាង ២៨០លាននាក់ មានហិច្ឆតាបង្កើតមូលនិធិ AI ថ្នាក់ជាតិ ដើម្បីគាំទ្រដល់ការអភិ…

TikTok គាំទ្រអ្នកប្រើប្រាស់ជំនាន់ឌីជីថលនៅប្រទេសកម្ពុជាជាមួយមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មី

ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗឈានមុខគេដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ