វិស័យកាស៊ីណូ

វៀតណាមនឹងដំឡើងថ្លៃសំបុត្រចូលកាស៊ីណូ២ដង ដើម្បីកាត់បន្ថយចំនួនពលរដ្ឋកុំឱ្យចូលកាស៊ីណូ


អាជ្ញាធរវៀតណាមនឹងដំឡើងថ្លៃសំបុត្រចូលលេងល្បែងក្នុងកាស៊ីណូសម្រាប់ពលរដ្ឋខ្លួនពី២ដងទៅ២ដងកន្លះ ដើម្បីរារាំងពលរដ្ឋកុំឱ្យចូលលេងល្បែងនៅកាស៊ីណូ។ ផែនការដំឡើងថ្លៃសំបុត្រចូលកាស៊ីណូសម្រាប់ពលរដ្ឋវៀតណាមនេះ ត្រូវបានក្រសួងហិរញ្ញវត្ថុវៀតណាម បញ្ចប់ការសិក្សា និងដាក់ស្នើទៅសភារួចហើយ។ តាមរយៈវិធានការថ្មីនេះ ពលរដ្ឋវៀតណាម ត្រូវចំណាយថវិកាមិនក្រោម៩៥ដុល្លារនោះទេនៅពេលពួកគេចូលលេងល្បែងនៅក្នុងកាស៊ីណូម្តង។
វិស័យកាស៊ីណូ
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឱ្យរដ្ឋាភិបាលដំឡើងថ្លៃសំបុត្រចូលកាស៊ីណូសម្រាប់ពលរដ្ឋវៀតណាម ពី២ទៅ២,៥ដង ដើម្បីរឹតបន្តឹងពលរដ្ឋខ្លួនកុំឱ្យចូលកាស៊ីណូ។ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ចំណាត់ការនេះអាចសម្រួលដល់ការចូលកាស៊ីណូរបស់ពលរដ្ឋវៀតណាម ទៅវិញទេ ព្រោះច្បាប់ទម្លាប់ដែលមានស្រាប់ តម្រូវឱ្យពលរដ្ឋវៀតណាម ត្រូវមានលិខិតបញ្ជាក់ប្រាក់ចំណូល និងមានការដាក់កម្រិតអាយុសម្រាប់ការចូលកាស៊ីណូ។

តាមតារាងតម្លៃចូលកាស៊ីណូសម្រាប់ពលរដ្ឋវៀតណាម ដែលក្រសួងហិរញ្ញវត្ថុទើបពង្រាងឡើង គឺតម្រូវឱ្យពលរដ្ឋវៀតណាមបង់ថ្លៃសំបុត្រចំនួន៩៥ដុល្លារសម្រាប់ការចូលកាស៊ីណូ២៤ម៉ោង ប៉ុន្តែប្រសិនបើចង់ចូលលេងជាប្រចាំ គឺមួយខែត្រូវបង់ថ្លៃសំបុត្ររហូតដល់ទៅ១ពាន់៩រយដុល្លារឯណោះ។ ចាប់តាំងពីឆ្នាំ២០១៦ មកច្បាប់កំណត់ថា ពលរដ្ឋវៀតណាម អាចចូលកាស៊ីណូក្នុងប្រទេសបានលុះត្រាតែពួកគេមានអាយុលើសពី២១ឆ្នាំ និងមានប្រាក់ចំណូលប្រចាំខែយ៉ាងតិចប្រមាណ៤០០ដុល្លារ។

មកទល់ពេលនេះវៀតណាម មានកាស៊ីណូប្រមាណ៩កន្លែង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកាស៊ីណូទាំងនោះមានទីតាំងស្ថិតនៅតែលើកោះត្រល់តែប៉ុណ្ណោះ។ អាជ្ញាធរវៀតណាម បានគ្រប់គ្រងកាស៊ីណូយ៉ាងតឹងរ៉ឹងដោយតម្រូវបំពាក់ប្រព័ន្ធកាមេរ៉ាគ្រប់កន្លែងនៃប្រតិបត្តិការ ដោយរួមទាំងច្រកចេញចូល កន្លែងលេងល្បែងស៊ីសង កន្លែងប្តូរលុយ និងកន្លែងគ្រប់គ្រងលុយ ជាពិសេសអ្នកចូលលេងល្បែងតម្រូវឲ្យបង្ហាញអត្តសញ្ញាណអេឡិចត្រូនិក ដែលមានព័ត៌មានលម្អិតពីខ្លួន៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើនរណាអាចជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្រោយលោក ដូណាល់ ត្រាំ ដល់អាណត្តិនៅឆ្នាំ២០២៨?

ទោះបីលោក ដូណាល់ ត្រាំ ត្រូវបន្តដឹកនាំសហរដ្ឋអាម៉េរិកក្នុងរយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ប៉ុន្តែនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ប្រធានាធិបតីមកពីគណ…

តម្លៃខុនដូនៅរាជធានីភ្នំពេញឈរនៅលំដាប់ទី៤ក្នុងចំណោមទីក្រុងធំៗទាំង១០នៅអាស៊ី

ទីផ្សារខុនដូរនៅកម្ពុជា ជាទីផ្សារក្មេងខ្ចីមួយ បើធៀបនឹងទីផ្សារនានានៅក្នុងតំបន់អាស៊ី ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តម្លៃខុនដូនៅកម្ពុជាបានឈរនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ