ទីផ្សារមាស

អាជ្ញាធរវៀតណាម បង្កើនការត្រួតពិនិត្យលើការជួញដូរមាស


អាជ្ញាធរវៀតណាម កំពុងបង្កើនការត្រួតពិនិត្យលើការជួញដូរមាសនៅក្នុងស្រុក ក្រោយតម្លៃមាសក្នុងស្រុកហក់ឡើងខ្ពស់ ដើម្បីរក្សាគម្លាតនៃភាពខុសគ្នារវាងតម្លៃមាសក្នុងស្រុក និងនៅលើទីផ្សារពិភពលោក ដែលរីកប៉ោងកាន់តែធំ។ ការបង្កើនការត្រួតពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីធ្វើឱ្យការជួញដូរកាន់តែមានសុក្រឹតភាព និងធានាការប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មលើលោហធាតុមានតម្លៃមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។
ទីផ្សារមាស
ដោយ

ដើម្បីធានាឲ្យដំណើរការជួញដូមាសក្នុងស្រុកឱ្យកាន់តែមានសុក្រឹតភាព និងធានាភាពប្រកួតប្រជែងក្នុងការធ្វើអាជីវកម្មក្នុងវិស័យជួញដូរមាស រដ្ឋាភិបាលវៀតណាម បានដាក់ចេញវិធានការគ្រប់គ្រងទីផ្សារកាន់តែតឹងរ៉ឹង តាមរយៈការបង្កើនការត្រួតពិនិត្យកាន់តែខ្លាំង និងផាកពិន័យកាន់តែធ្ងន់ ចំពោះការរំលោភបំពាននានា លើការជួញដូរមាសខុសច្បាប់ ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីៗនៃតម្លៃមាសក្នុងស្រុក។

លោកស្រី ឃ្វៀន ឌីហុង (Nguyen Thi Hồng) ទេសាភិបាលធនាគារកណ្តាលវៀតណាម បានប្រាប់សភាថា ធនាគារកណ្តាលបានអនុវត្តវិធានការជាបន្តបន្ទាប់ ដើម្បីពង្រឹងបទប្បញ្ញត្តិទីផ្សារមាស និងដើម្បីដោះស្រាយគម្លាតរវាងតម្លៃមាសគីឡូក្នុងស្រុក និងតម្លៃមាសគីឡូអន្តរជាតិ ។ លោកស្រី បានអះអាងថា នៅឆ្នាំ២០២៥ នេះ តម្លៃមាសបានបំណែកកំណត់ត្រាម្តងហើយម្តងទៀតជាបន្តបន្ទាប់ ដូច្នេះវាចាំបាច់ណាស់ក្នុងការសម្របសម្រួលជាមួយក្រសួង និងវិស័យពាក់ព័ន្ធនានា ដើម្បីត្រួតពិនិត្យសកម្មភាពជួញដូរមាសនានា។

តម្លៃហាងឆេងមាសនៅវៀតណាម កាលពីដើមខែមេសា គឺមានគម្លាតពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិ តែពី៥ ទៅ៧% ប៉ុណ្ណោះ តែនៅចុងខែមេសា និងដើមខែឧសភា គម្លាតតម្លៃមាសកើនឡើងដល់ជាង១៣%។ ទេសាភិបាលធនាគារកណ្តាលរូបនេះ បានគូសបញ្ជាក់ថា ការកើនឡើងគម្លាតតម្លៃមាសក្នុងស្រុក ធៀបនឹងអត្រាតម្លៃមាសពិភពលោក គឺកើតឡើងមួយផ្នែកដោយសារចិត្តសាស្ត្រទីផ្សារ។

គួរបញ្ជាក់ថា មាសនៅវៀតណាម បច្ចុប្បន្នត្រូវបានជួញដូរក្នុងតម្លៃជិត៤ ៦០០ដុល្លារ ក្នុង១តម្លឹង ស្របពេលតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ត្រូវបានជួញដូរប្រមាណ៤ ៣០០ដុល្លារក្នុងមួយតម្លឹង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាចម្បងអ្វីជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តចាស់វស្សាខ្នាតយក្សរបស់ជប៉ុន Nissan គ្រោងបិទរោងចក្រជាច្រើនរបស់ខ្លួន?

ស្របពេលវិស័យរថយន្តអគ្គិសនីកំពុងវាយលុកទីផ្សារយ៉ាងសម្បើមនៅទូទាំងពិភពលោក ជាពិសេសរថយន្តអគ្គិសនីចិន ក្រុមហ៊ុនផលិតរថយន្តចាស់វស្សាខ្នាតយក្សរបស់…

ស៊ុយអែត គ្រោងស្នើឱ្យអឺរ៉ុប ចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក CPTPP ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតក្នុងពិភពលោក

ប្រទេសស៊ុយអែត ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប គ្រោងស្នើឱ្យសហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ