វិស័យទេសចរណ៍

ក្រុមហ៊ុនដ៏ធំមួយរបស់វៀតណាម គ្រោងជះលុយជាង១ពាន់លានដុល្លារអភិវឌ្ឍន៍រមណីយដ្ឋាន និងលំនៅឋាននៅលើកោះត្រល់ ដើម្បីទាក់ទាញភ្ញៀវទេសចរ


វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា គ្រោងលុយជាង១ពាន់លានដុល្លារអភិវឌ្ឍន៍រមណីយដ្ឋាន និងលំនៅឋានដ៏ប្រណីតនៅលើកោះត្រល់ ដើម្បីស្រូបទាញភ្ញៀវទេសចរ និងការវិនិយោគមកកាន់តំបន់ទេសចរណ៍មួយនេះ។ កោះនេះទទួលបានភ្ញៀវទេសចរបរទេសជិត២លាននាក់នៅ១១ខែ ឆ្នាំ២០២៥ ជាមួយចំណូលជាង១ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
វិស័យទេសចរណ៍
ដោយ

ក្រុមហ៊ុន Enclave Phu Quoc ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនសំណង់ ThaiGroup ចង់សាងសង់រមណីយដ្ឋាន និងអគារលំនៅឋាននៅលើកោះត្រល់ ដោយគ្រោងចំណាយថវិកាប្រមាណ១,៣ពាន់លានដុល្លារអាម៉េរិក។ បើយោងតាមអ្នកអភិវឌ្ឍន៍ ដែលបានដាក់ពាក្យសុំការអនុម័តលើគម្រោងនេះបានឱ្យដឹងថា គម្រោងរមណីយដ្ឋាន និងអគារលំនៅឋាននេះនឹងលាតសន្ធឹងលើផ្ទៃដី១៩៦ហិកតា។

គម្រោងដែលកំពុងស្ថិតក្នុងដំណាក់ការវាយតម្លៃសម្រាប់ផលប៉ះពាល់បរិស្ថាននេះ នឹងកំណត់ផ្ទៃដីទំហំ២៦ហិកតាសម្រាប់ការសាងសង់រមណីយដ្ឋាន និងសេវាថែទាំសុខភាព ហើយផ្ទៃដីដែលនៅសល់ទុកសម្រាប់សាងសង់វីឡា ផ្ទះល្វែង និងសណ្ឋាគារ។

កោះត្រល់បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់វៀតណាម ដោយវាបានទាក់ទាញភ្ញៀវទេសចរបរទេសបានជិត២លាននាក់នៅ១១ខែឆ្នាំ២០២៥ កើនឡើងជិត៨១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយអាចរកចំណូលបានជាង១ពាន់លានដុល្លារកើនឡើងជិត១០០%។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។

ក្រៅពីគម្រោងខាងលើ ក៏មានគម្រោងរមណីយដ្ឋានសំខាន់ៗមួយចំនួនទៀតផងដែរដូចជាគម្រោង Grand World របស់ក្រុមហ៊ុន Vingroup, គម្រោង Park Hyatt របស់ក្រុមហ៊ុន BIM Group និងគម្រោង JW Marriott របស់ក្រុមហ៊ុន Sun Group ជាដើម៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ កំពុងសម្លឹងមើលមហាសេដ្ឋីអាម៉េរិកម្នាក់ឱ្យដឹកនាំទីភ្នាក់ងារអវកាសណាសា

ដើម្បីប្រណាំងប្រជែងជាមួយចិន ដែលកំពុងសកម្មលើការអភិវឌ្ឈន៍បច្ចេកវិទ្យាអាវកាស លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កំពុងសម្លឹងជ្រើសរើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ