ការជួញដូរគ្រីបតូ

រដ្ឋាភិបាលវៀតណាម បើកឱ្យជួញដូរគ្រីបតូសាកល្បងរយៈពេល៥ឆ្នាំ ដ៏គួរឱ្យភ្ញាក់ផ្អើល


រដ្ឋាភិបាលវៀតណាម បានប្រកាសបើកទីផ្សារជួញដូរគ្រីបតូសាកល្បងចំនួន៥ឆ្នាំ ហើយក្រុមហ៊ុនដែលអាចទទួលសិទ្ធិក្នុងប្រតិបត្តិការជួញដូរឧបករណ៍ទូទាត់ថ្មីនេះ គឺអនុញ្ញាតឲ្យតែក្រុមហ៊ុននៅក្នុងស្រុក និងមានការចុះបញ្ជីវិនិយោគក្នុងតម្លៃរហូតដល់ទៅជិត ៣៨០លានដុល្លារ។ បរទេសដែលចាប់អារម្មណ៍ក្នុងទីផ្សារនេះ អាចចូលហ៊ុនជាមួយវិនិយោគិនក្នុងស្រុក ដែលមានទុនសរុបមិនឲ្យលើសពី៤៩%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Business Times។
ការជួញដូរគ្រីបតូ
ដោយ

អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា ទោះបីជាការសាកល្បងក៏ដោយ ប៉ុន្តែនេះក៏អាចចាត់ទុកថា ជាការផ្លាស់ប្តូរមួយដ៏ធំ ខណៈដែលប្រទេសនានា នៅលើពិភពលោកនៅតែមានការប្រុងប្រយ័ត្នក្នុងការទទួលស្គាល់ និងទទួលយកទីផ្សារជួញដូរគ្រីបតូ។

នៅក្នុងដំណាក់កាលជួញដូរសាកល្បងនេះ រដ្ឋាភិបាលវៀតណាម អនុញ្ញាតឲ្យតែក្រុមហ៊ុននៅក្នុងស្រុកប៉ុណ្ណោះ ដែលមានសិទ្ធិធ្វើប្រតិបត្តិការនៃការជួញដូរ និងទូទាត់តាមឧបករណ៍គ្រីបតូជាប្រាក់ដុងរបស់វៀតណាម។ រដ្ឋាភិបាលវៀតណាមបានអះអាងថា ក្រុមហ៊ុនដែលអាចចុះបញ្ជី ឬស្នើសុំធ្វើប្រតិបត្តិការជួញដូរគ្រីបតូនេះបាន គឺត្រូវមានទុនយ៉ាងហោចណាស់៣៨០លានដុល្លារ ហើយ៦៥% នៃទុនវិនិយោគជាការរួមចំណែកដោយការវិនិយោគរបស់ស្ថាប័នមិនមែនលក្ខណៈបុគ្គល។

ជាមួយគ្នានេះ វិនិយោគទុនបរទេស ក៏អាចចូលរួមក្នុងទីផ្សារនេះបានផងដែរ ប៉ុន្តែត្រូវចូលភាគហ៊ុនជាមួយក្រុមហ៊ុនវៀតណាម ហើយភាគហ៊ុនមិនត្រូវលើស៤៩%នោះទេ។ ការសម្រេចចិត្តនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយរបស់វៀតណាម ស្របពេលដែលមានសេចក្តីរាយការណ៍ថា ប្រទេសនេះមានប្រជាជនរហូតដល់ទៅ១៧លាននាក់ដែលកំពុងរក្សាទុកទ្រព្យសម្បត្តិឌីជីថល ដែលមានតម្លៃសរុបលើសពី១00 ពាន់លានដុល្លារឯណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួននៅចំពោះមុខស្ថាប័នប្រឆាំងអំពើពុករលួយ

នាយករដ្ឋមន្ត្រីទី៣២របស់ថៃ លោក អានុទីន ឆានវីរៈគុល មានទ្រព្យសម្បត្តិជាង ១២២លានដុល្លារអាម៉េរិក ដែលរួមបញ្ចូលទាំងយន្តហោះឯកជនចំនួន៣គ្រឿង អូប័…

ក្រុមហ៊ុនវៀតណាម Vingroup ប្តឹងអ្នកបង្កើតមាតិកាសង្គមចំនួន៦៨នាក់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត

ក្រុមហ៊ុនពហុវិស័យធំបំផុតនៅវៀតណាម Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast បានដាក់ពាក្យបណ្តឹងប្ដឹងបុគ្គលមានឥទ្ធ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ