បក្សកុម្មុយនីស្ត

លោក តូ ឡឹម ត្រូវបានបោះឆ្នោតគាំទ្រឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម


លោក តូ ឡឹម មេដឹកនាំដ៏មានឥទ្ធិពលរបស់វៀតណាមត្រូវបានអង្គសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ បោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្សសម្រាប់អាណត្តិ៥ឆ្នាំបន្តទៀត។ ដំណឹងនេះត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែមករា នេះ បន្ទាប់ពីបញ្ចប់សមាជបក្ស ដែលជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតមួយរបស់ប្រទេសវៀតណាម ក្នុងការកំណត់ជោគវាសនាមេដឹកនាំកំពូល និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។
បក្សកុម្មុយនីស្ត
ដោយ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗ សន្និសីទសារព័ត៌មានខាងលើ ត្រូវបានដឹកនាំដោយអគ្គលេខាធិការបក្ស ដែលទើបទទួលបានការតែងតាំងថ្មី ពោលគឺលោក តូ ឡឹម ផ្ទាល់តែម្តង។ ទោះបីមកទល់ពេលនេះមិនទាន់មានការប្រកាសជាផ្លូវការពីការតែងតាំងនេះក៏ដោយ ប៉ុន្តែវត្តមានរបស់លោក តូ ឡឹម នៅក្នុងសន្និសីទសារព័ត៌មានបានសបញ្ជាក់យ៉ាងច្បាស់ពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាលទាំង១៨០រូបនៅក្នុងរយៈពេល១សប្តាហ៍កន្លងមកនេះ។

គួរបញ្ជាក់ថា តំណែងអគ្គលេខាធិការបក្ស គឺជាតំណែងដែលមានឥទ្ធិពលបំផុតនៅក្នុងរចនាសម្ព័ន្ធនយោបាយរបស់វៀតណាម។ លោក តូ ឡឹម បានក្តោបក្តាប់តំណែងនេះតាំងពីពាក់កណ្តាលឆ្នាំ២០២៤ មកម្ល៉េះ បន្ទាប់ពីលោកបានឡើងកាន់តំណែងបន្តពីអតីតអគ្គលេខាធិការបក្សលោក ង្វៀង ភូ ទ្រុង (Nguyen Phu Trong) ដែលបានទទួលមរណភាព។

ការបន្តអាណត្តិថ្មីរយៈពេល៥ឆ្នាំនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការបង្ហាញពីស្ថិរភាពនយោបាយ និងការបន្តពង្រឹងយុទ្ធសាស្ត្រដឹកនាំរបស់លោក តូ ឡឹម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសវៀតណាម ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


អេស្ប៉ាញ ជំរុញឱ្យសហភាពអឺរ៉ុបបង្កើតកងទ័ពរួមសម្រាប់សហភាពអឺរ៉ុប ដើម្បីពង្រឹងការការពារពីការគំរាមកំហែង

រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ លោក ចូស ម៉ានូអែល អាល់បារ៉េស (Jose Manuel Albares) បាននិយាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ថា ប្រទេសអេស្ប៉…

«កូកាខ្មែរហេរ៉ូ» ចុះជួយ និងផ្តល់ក្តីសង្ឃឹមដល់បងប្អូនភៀសសឹកដែលមិនទាន់អាចត្រលប់វិញ តាមរយៈជំនួយដែលផ្តល់ «សុវត្ថិភាពស្បៀង» និងបញ្ជាក់ពីមោទនភាព33ឆ្នាំ ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ

ភ្នំពេញ ថ្ងៃទី21 ខែមករា ឆ្នាំ2026 – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានកំពុងបន្តផ្តល់ជំនួយហើយក៏បានបង្កើតយុទ្ធនាការ «កូកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ