ពន្ធគយបដិកា

នាយករដ្ឋមន្ត្រីវៀតណាម បញ្ជាឱ្យក្រសួងពាក់ព័ន្ធ បន្ដការចរចាពន្ធគយបដិការជាមួយអាម៉េរិកបន្ថែមទៀត ខណៈអត្រាពន្ធដែលខ្លួនទទួលបាននៅខ្ពស់ជាងគូប្រជែង


ប្រទេសវៀតណាម នៅតែចិញ្ចឹមចិត្តនៅក្នុងការបន្ដចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធបដិការបន្ថែមទៀត ដែលអាម៉េរិកបានដាក់មកលើខ្លួន ២០% ដ្បិតថា អត្រានេះ ហាក់នៅមានខ្ពស់ជាង បើធៀបនឹងអត្រាពន្ធដែលប្រទេសជាដៃគូប្រកួតប្រជែងទទួលបាននៅចុងក្រោយនេះ។
ពន្ធគយបដិកា
ដោយ

ដោយសារតែអត្រាពន្ធគយនៅតែមានខ្ពស់ និងលក្ខខណ្ឌរសេមរសាមច្រើន នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជីញ បានជំរុញឲ្យមន្រ្តីបង្កើនកិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីសម្រួលដល់ការចរចាពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកបន្ថែមទៀតរហូតដល់សម្រេចបាននូវកិច្ចព្រមព្រៀងថ្មីដែលមានលក្ខណៈអំណោយផលបំផុត។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express ។

នៅក្នុងសារាចរណែនាំដែលចេញនាពេលថ្មីៗនេះ លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបន្តការចរចា ដើម្បីធានានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយ និងផ្ដល់នូវភាពអំណោយផលបំផុតសម្រាប់វៀតណាម បន្ថែមលើការអនុវត្តភ្លាមៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការប្តេជ្ញាចិត្តដែលមានស្រាប់ជាមួយសហរដ្ឋអាម៉េរិក។

មកដល់ពេលនេះ អត្រាពន្ធគយបដិការដែលសហរដ្ឋអាម៉េរិកកំណត់សម្រាប់វៀតណាម គឺធ្លាក់ចុះពី ៤៦% មកនៅត្រឹម ២០% ប៉ុន្តែសម្រាប់ទំនិញ ដែលជាទំនិញពីប្រទេសទី៣ ដែលដឹកឆ្លងកាត់វៀតណាម គឺមានអត្រាពន្ធគយ ៤០% ។

តាមអត្រាពន្ធគយបដិការ របស់សហរដ្ឋអាម៉េរិក ដែលបានចូលជាធរមានកាលពីថ្ងៃទី ៧ ខែសីហា កន្លងទៅ ប្រទេសវៀតណាម គឺមាន ២០% ពោលគឺខ្ពស់ជាង កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និង ថៃ ដែលនៅក្នុងអត្រា ១៩ % រីឯសិង្ហបុរីត្រឹម ១០% ប៉ុណ្ណោះ។

កាលពីឆ្នាំ២០២៤ កន្លងទៅ នេះ ទំហំពាណិជ្ជកម្មសរុបរវាងវៀតណាម និងសហរដ្ឋអាម៉េរិក គឺមានតម្លៃប្រមាណជាជិត ១៥០ពាន់លានដុល្លារ ដោយនៅក្នុងនោះ វៀតណាមនាំចេញទៅអាម៉េរិក មានតម្លៃជាង ១៣៦ពាន់លានដុល្លារ ។

តាមកំណត់ត្រានេះ អាម៉េរិកមានឱនភាពពាណិជ្ជកម្មជាមួយនឹងវៀតណាមដល់ទៅជាង  ១២៣ពាន់លានដុល្លារ ហើយគេដឹងថា វៀតណាម គឺជាប្រទេសនាំចេញទៅកាន់សហរដ្ឋអាម៉េរិកច្រើនជាងគេលំដាប់លេខ៣ បន្ទាប់ពីចិន និង ម៉ិកស៊ិក ។

ដោយឡែកក្នុងរយៈពេលពេញមួយឆមាសដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មរវាង វៀតណាម និងសហរដ្ឋអាម៉េរិក មានតម្លៃសរុប ៧៧,៤ ពាន់លានដុល្លារ កើនឡើង៣៦,៥% ។ នៅក្នុងនោះ ការនាំចេញរបស់វៀតណាមមានតម្លៃ ៧១,៧ ពាន់លានដុល្លារ កើនឡើងជាង៣៧% ខណៈវៀតណាមនាំចូលត្រឹមតែ ៥,៧ពាន់លានដុល្លារ កើនឡើងជាង ៣០%៕
ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោយរងសម្ពាធពន្ធគយខ្ពស់បំផុតដល់ទៅ ៥០% ពីអាម៉េរិក ប្រទេសប្រេស៊ីល  គ្រោងចាយប្រាក់ជាង ៥ពាន់លានដុល្លារ ដើម្បីសង្គ្រោះអ្នកនាំចេញ

ក្រោយពីរងនូវពន្ធបដិការខ្ពស់កប់ពពកដល់ទៅ ៥០% ពីសហរដ្ឋអាម៉េរិក ប្រទេសប្រេស៊ីល ដែលជាសមាជិកប្លុកប្រទេសប្រ៊ីក (BRICS) នៅថ្ងៃទី ១៤ ខែសីហា បាន…

លោក ត្រាំ និយាយថា លោក ពូទីន ត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំកិច្ចព្រមព្រៀងសន្តិភាពជាមួយ អ៊ុយក្រែន

លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដែលត្រូវបានប្រទេសមួយចំនួន តែងតាំងជា បេក្ខភាពសម្រាប់ប្រជែងយកពានរង្វាន់ណូបែលសន្តិភាព បានបង្ហាញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ