អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកឱកាសសម្រាប់ដៃគូអាជីវកម្ម ដើម្បីបង្កើតស្ថានីយសាកឡានអគ្គិសនីនៅទូទាំងប្រទេស


ក្រុមហ៊ុន វិរៈ ប៊ុនថាំ បាននិងកំពុងជំរុញការពង្រីកស្ថានីយសាកឡានអគ្គិសនី VET Charging Station នៅទូទាំងប្រទេស ដែលរំពឹងថា នឹងកើនដល់ ១០០ទីតាំងនាពេលឆាប់ៗខាងមុខនេះ។ ដើម្បីឈានទៅសម្រេចតាមផែនការនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបើកទូលាយនូវឱកាសសហការដៃគូអាជីវកម្ម ដើម្បីសាងសង់ទីតាំងស្ថានីយសាកឡានអគ្គិសនីនៅគ្រប់ខេត្តក្រុង សំដៅរួមចំណែកជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ បើកឱកាសសម្រាប់ដៃគូអាជីវកម្ម ដើម្បីបង្កើតស្ថានីយសាកឡានអគ្គិសនីនៅទូទាំងប្រទេស
ដោយ

និ​ន្នាការប្រើប្រាស់យានយន្ដអគ្គិសនី បាននិងកំពុងរីកដុះដាលយ៉ាងខ្លាំងនៅទូទាំងពិភពលោក រួមទាំងកម្ពុជា​ផងដែរ ខណៈដែល​កម្ពុជាមានសមត្ថភាព​ផលិតចរន្តអគ្គិសនីគ្រប់គ្រាន់ សម្រាប់​តម្រូវការក្នុងស្រុក ដូច្នេះ ការបង្កើតស្ថានីយសាកយានយន្ដអគ្គិសនី គឺជាអាជីវកម្មមួយ ដែលកំពុងមានតម្រូវការកើនឡើង ហើយវាក៏ជាការចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងគាំទ្រសេដ្ឋកិច្ចផងដែរ។

ឱកាសដៃគូអាជីវកម្ម VET Charging Station ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់កម្រិត ចាប់ពីទូ​សាកខ្នាតតូច​មួយគ្រឿង រហូតដល់ស្ថានីយខ្នាតធំ ដោយមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងការគាំទ្រពេញលេញពីក្រុមការងារ។

អត្ថប្រយោជន៍សម្រាប់ដៃគូរួមមាន៖

-បន្ទប់ទឹកស្អាត និងមានស្តង់ដារ

- មីនីម៉ាត និង ហាងកាហ្វេ

-ប្រព័ន្ធគ្រប់គ្រងស្ថានីយបែបទំនើប និងមានសុវត្ថិភាព

-ប្រព័ន្ធបង់ប្រាក់ងាយស្រួល និងទាន់សម័យ

-ផែនទីស្វែងរកទីតាំងស្ថានីយទូទាំងប្រទេស

-អតិថិជនអាចស្វែងរក និងប្រើប្រាស់សេវាតាមអេប VET EXPRESS

-ក្រុមការងារជំនាញជួយពិគ្រោះយោបល់ និងធានាការរៀបចំឯកសារជូនដល់ចប់ដំណើរការ

-អាជីវកម្មស្របតាមនិន្នាការអនាគត និងអត្ថប្រយោជន៌ជាច្រើនទៀត

ជាមួយនិន្នាការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា VET Charging Station ប្តេជ្ញាជាដៃគូយុទ្ធសាស្ត្រដែលផ្តល់ទំនុកចិត្ត និងប្រាក់ចំណូលបន្ថែមប្រកបដោយស្ថេរភាព។ មិនថាលោកអ្នកមានថវិកាច្រើន ឬតិច ក៏អាចក្លាយជាម្ចាស់ដៃគូអាជីវកម្មបាន ដោយគ្រាន់តែមានចក្ខុវិស័យ និងឆន្ទៈចូលរួមជាមួយអាជីវកម្មទំនើបនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 086 668 234




អត្ថបទបន្ទាប់


សហភាពអឺរ៉ុប ព្រមានចំៗថា គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ គឺជាការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម

សហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេសព្រមានថា គោលនយោបាយពន្ធថ្មីរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលទើបតែដាក់ចេញដើម្បីឆ្លើយតបនឹងក…

កម្ពុជា-បារាំង ប្តេជ្ញាជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរ

កម្ពុជា និងបារាំងបានឯកភាពគ្នាក្នុងការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ