វិស័យកសិកម្ម

រោងចក្រផលិតជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ នឹងបញ្ចេញជីលក់ទូទាំងប្រទេសនៅសប្តាហ៍នេះ


ផលិតផលជីកសិកម្មរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រោងនឹងចែកចាយលក់ទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរោងចក្រផលិតជីលាតសន្ធឹងលើផ្ទៃដី១០ហិកតា ដែលមានសមត្ថភាពផលិតបានប្រមាណ២០០តោនក្នុងមួយថ្ងៃរបស់ក្រុមហ៊ុននេះ ទទួលបានជោគជ័យលើការដំណើរការផលិតកម្ម។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន វីរៈប៊ុនថាំ ការផលិតផលជីកសិកម្មរបស់ក្រុមហ៊ុនខ្លួនមានដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹក គឺប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងមានតម្លៃ និងគុណភាពល្អ ដែលអាចប្រកួតប្រជែងជាមួយជីនាំចូល។
វិស័យកសិកម្ម
ដោយ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានប្រាបស់សារព័ត៌មានខេមបូណូមីសថា រោងចក្រផលិតជីកសិកម្មរបស់ខ្លួន ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ១០ហិកតា ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទទួលបានជោគជ័យលើការដំណើរការផលិតកម្ម ដោយគ្រោងលក់ចែកចាយជីទាំង៣ប្រភេទ ដូចជាជីសរីរាង្គ ជីលាមកជន្លេន និងជីទឹកនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ មុននឹងដាក់លក់ចែកចាយជាផ្លូវការ ក្រុមហ៊ុនខ្លួនក៏បានសាកល្បងប្រើប្រាស់ជីកសិកម្មទាំងនេះជាមួយដំណាំជាច្រើនដូចជាស្រូវ ស្វាយ ទុរេន និងកសិផលផ្សេងៗជាច្រើនទៀត ដោយទទួលបានលទ្ធផលល្អ និងមិនបង្កប៉ះពាល់ដល់គុណភាពដីនៅថ្ងៃអនាគត។

​អ្នកឧកញ៉ា សួរ វីរៈ រំពឹងថា តាមរយៈវត្តមានរោងចក្រផលិតជីរបស់ខ្លួន ដែលមានសមត្ថភាពផលិតជីបានប្រមាណ២០០តោនក្នុង១ថ្ងៃនេះ វានឹងក្លាយជាផ្នែកមួយជួយរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាពិសេសជួយជំរុញលើការដាំដុះឱ្យទទួលបានទិន្នផលខ្ពស់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ដ្បិតថា ទាំងតម្លៃ និងគុណភាពជីដែលក្រុមហ៊ុនខ្លួនបានផលិត គឺសុទ្ធតែអាចក្រកួតប្រជែងជាមួយនឹងជីនាំចូល។ ក្រៅពីរោងចក្រផលិតជីសរីរាង្គ ក្រុមហ៊ុន វីរៈប៊ុនថាំ ក៏គ្រោងសាងសង់រោងចក្រផលិតជីគីមីបន្ថែមទៀតនាពេលខាងមុខផងដែរ៕




អត្ថបទបន្ទាប់


តើការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌរបស់រដ្ឋបានជួយពលរដ្ឋអ្វីខ្លះ?

រាជរដ្ឋាភិបាលបានរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រ…

វៀតណាម ស្នើឱ្យអាម៉េរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាមលើការនាំចេញគ្រឿងសមុទ្ររបស់ខ្លួន

វៀតណាម ស្នើឱ្យអាម៉េរិក ពិចារណាឡើងវិញ លើការសម្រេចចិត្តមួយ ដែលអាចឈានទៅរកការហាមឃាត់ការនាំចេញអាហារសមុទ្រមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ