វិស័យសេដ្ឋកិច្ច

តើកត្តាហានិភ័យខាងក្នុង និងខាងក្រៅស្រុកអ្វីខ្លះ ដែលកំពុងអង្រួនសេដ្ឋកិច្ច និងប្រាក់បាតថៃ ឱ្យរង្គោះរង្គើខ្លាំងនៅមួយរយៈចុងក្រោយនេះ?


សេដ្ឋកិច្ចថៃ ក្នុងឆ្នាំ២០២៦ នេះ កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំងពីហានិភ័យទាំងក្នុង និងក្រៅប្រទេស។ នៅទូទាំងពិភពលោក ទីផ្សារនានា មានភាពប្រែប្រួលខ្លាំងដោយសារតែភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្ម អត្រាការប្រាក់ខ្ពស់ ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាផ្សេងៗទៀត។ កត្តាទាំងនេះ កំពុងប៉ះពាល់ដល់ថ្លៃដើមអាជីវកម្ម ការប្រកួតប្រជែង និងប្រាក់ចំណូលរបស់ថៃ។
វិស័យសេដ្ឋកិច្ច
ដោយ

ហើយនៅក្នុងស្រុក ប្រទេសថៃ ប្រឈមនឹងលុយបាតឡើងថ្លៃខ្លាំង បំណុលពលរដ្ឋកើនឡើងខ្ពស់ តម្រូវការចុះខ្សោយ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចផុយស្រួយ។ ក្រុមអ្នកជំនាញព្រមានថា អត្រាប្ដូរប្រាក់នៃលុយបាត មានការប្រែប្រួលកាន់តែខ្លាំងដែលជះផលប៉ះពាល់ខ្លាំងលើអាជីវកម្មមួយចំនួន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃសុក្រទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ នេះ។

ប្រទេសថៃ កំពុងជួបវិបត្តិអត្រាប្ដូរប្រាក់លុយបាត ប្រែប្រួលខ្លាំងដែលបណ្ដាលមកពីកត្តាទាំងក្នុង និងក្រៅស្រុក។ ការប្រែប្រួលនៃអត្រាប្ដូរប្រាក់លុយបាត ទទួលរងឥទ្ធិពលខ្លាំងដោយសារប្រាក់ដុល្លារអាម៉េរិក ហាងឆេងមាស រំហូរមូលធនបរទេស និងនយោបាយក្នុងស្រុក។ នៅពេលដែលហាងឆេងមាសហក់ឡើង លុយបាត ឡើងថ្លៃយ៉ាងឆាប់រហ័ស។

ទន្ទឹមនេះ សេដ្ឋកិច្ចប្រទេសថៃ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនយឺត ដោយក្នុងនោះធនាគារ Siam Commercial Bank (SCB) ព្យាករថា សេដ្ឋកិច្ចថៃ នឹងសម្រេចបានកំណើន ១,៨% ខណៈដែលធនាគារ Krungsri ព្យាករកំណើន ២,០%។ ដោយឡែក ក្រុមហ៊ុនវាយតម្លៃកម្រិតគុណភាពឥណទានថៃ TRIS Rating ព្យាករកំណើន កំណើនសេដ្ឋកិច្ចថៃ ២,១%។

កំណើនសេដ្ឋកិច្ចថៃ ត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការវិនិយោគបរទេស ជាពិសេសនៅក្នុងឧស្សាហកម្មឌីជីថល។ ទោះជាយ៉ាងណា ការនាំចេញត្រូវបានព្យាករថា នឹងធ្លាក់ចុះបន្តិចដោយសារតែការធ្លាក់ចុះនៃពាណិជ្ជកម្មពិភពលោក និងការគាំពារនិយមរបស់សហរដ្ឋអាម៉េរិក។

ជាវិធានការ ធនាគារកណ្តាលថៃ បានបញ្ចុះអត្រាការប្រាក់រួចហើយដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ច ហើយអត្រាការប្រាក់ត្រូវបានរំពឹងថានឹងស្ថិតនៅរង្វង់ប្រមាណ ១% នៅឆ្នាំនេះ។

សរុបជារួម ប្រទេសថៃ ប្រឈមមុខនឹងកំណើនយឺត និងការប្រែប្រួលខ្លាំងនៃអត្រាប្ដូរប្រាក់លុយបាត ដោយហានិភ័យសកល និងហានិភ័យក្នុងស្រុកសុទ្ធតែដាក់សម្ពាធលើអាជីវកម្មរបស់ថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សិង្ហបុរីនឹងបង្កើនទំនាក់ទំនងជាមួយមហាអំណាចថ្នាក់កណ្តាល និងក្រុមប្រទេសក្នុងតំបន់ ចំពេលមានការប្រែប្រួលដ៏ធំខាងភូមិសាស្ត្រនយោបាយ

សណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាមលោកលើកទី២ ដែលបង្កើតឡើងលើមូលដ្ឋានពហុភាគីនិយម ច្បាប់អន្តរជាតិ ទីផ្សារសេរី ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងស្ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ