តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យ IMF

តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ នៅឆ្នាំនេះ?


មូលនិធិរូបិយវត្តុអន្តរជាតិ ហៅកាត់ថា IMF បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ ពី២% មកនៅត្រឹម១,៨% នៅឆ្នាំ២០២៥ នេះ។ ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ថៃ នេះ ត្រូវបាន IMF ផ្អែកលើកត្តាចម្បងៗចំនួន៤ ដែលពាក់ព័ន្ធនឹងបញ្ហាខាងក្រៅ និងបញ្ហាខាងក្នុង។ តើកត្តាចម្បងទាំងនោះមានអ្វីខ្លះ?
តើមានកត្តាចម្បងអ្វីខ្លះជំរុញឱ្យ IMF
ដោយ

លោកស្រី រ៉ូប៉ា ឌូតតាហ្គោតា (Rupa Duttagupta) នាយករងនៃនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិរូបិយវត្ថុអន្តរជាតិ បានអះអាងថា អន្ទាក់ដែលអាចទាញទម្លាក់កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំនេះ រួមមានផលប៉ះពាល់កើតចេញពីពន្ធបដិការរបស់អាម៉េរិក, ការពឹងផ្អែកខ្ពស់លើវិស័យទេសចរណ៍, អត្រាបំណុលគ្រួសារខ្ពស់ និងបញ្ហារចនាសម្ព័ន្ធនៅក្នុងសង្គមថៃ ដោយថៃ វិនិយោគមិនគ្រប់គ្រាន់លើមូលធនមនុស្ស និងរូបវន្ត រួមជាមួយនឹងបញ្ហាកំណើននៃប្រជាជនវ័យចំណាស់។ មូលនិធិរូបិយវត្ថុអន្តរជាតិ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៥ ពី២%មកនៅត្រឹម១,៨%។

ដើម្បីដោះស្រាយបញ្ហាអន្ទាក់ខាងលើ IMF បានផ្តល់គំនិតឲ្យប្រទេសក្បែរខាងកម្ពុជា មួយនេះ ព្យាយាមដោះស្រាយភាពតានតឹងពាណិជ្ជកម្ម ពោលគឺកាត់បន្ថយជម្លោះពាណិជ្ជកម្ម និងឈានទៅរកកិច្ចព្រមព្រៀងសម្របសម្រួល ដើម្បីកាត់បន្ថយភាពមិនច្បាស់លាស់ នៃពាណិជ្ជកម្ម។ IMF ក៏បានលើកទឹកចិត្តឲ្យថៃ ធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម ដោយពង្រីកបណ្តាញពាណិជ្ជកម្មលើសពីដៃគូប្រពៃណី និងបង្កើនពាណិជ្ជកម្មក្នុងតំបន់ ដែលបច្ចុប្បន្នមានត្រឹមតែប្រមាណពី២០% ទៅ២១% នៃពាណិជ្ជកម្មអាស៊ានសរុបប៉ុណ្ណោះ។

ស្ថាប័នហិរញ្ញវត្ថុនេះ ក៏បានជំរុញឲ្យថៃ កែសម្រួលគោលនយោបាយរូបិយវត្ថុ ដោយពិចារណាកាត់បន្ថយអត្រាការប្រាក់នៅពេលដែលអតិផរណាមានការថយចុះ ឬកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ដើម្បីជៀសវាងការកើនឡើងបញ្ហាស្រពេចស្រពិលសម្រាប់សេដ្ឋកិច្ចថៃ។ បន្ថែមលើនេះ ថៃត្រូវពង្រឹងភាពបត់បែននៃអត្រាប្តូរប្រាក់ និងប្រើប្រាស់គោលនយោបាយសារពើពន្ធ ដើម្បីគាំទ្រគោលនយោបាយរូបិយវត្ថុ ដោយផ្តោតលើការផ្តល់ជំនួយបណ្តោះអាសន្នដល់ក្រុមគោលដៅ ដែលអាចផ្តល់ផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងបញ្ហាទេសចរណ៍ នៅពេលនេះ ក្រសួងទេសចរណ៍ និងកីឡា ក៏ដូចជាអាជ្ញាធរទេសចរណ៍ថៃ កំពុងរៀបចំដាក់សំណើទៅគណៈរដ្ឋមន្រ្តី ដើម្បីអនុម័តកញ្ចប់ថវិកាមួយ ដែលមានតម្លៃប្រមាណ១០៧លានដុល្លារ ដើម្បីចាក់បញ្ចូលក្នុងចរន្តទេសចរណ៍ក្នុងការធានាការស្តារកំណើន នៃវិស័យទេសចរណ៍នៅក្នុងស្រុក ដោយរួមទាំងធានាការទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសពីចិន ឲ្យបានប្រមាណ៦,៧ លាននាក់ប្រហាក់ប្រហែលនឹងឆ្នាំ២០២៤៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រោមវិធានការពន្ធរបស់លោក ត្រាំ ជួយឱ្យការប្រមូលចំណូលពន្ធគយរបស់អាម៉េរិក កើនឡើងជាង១៤ពាន់លានដុល្លារ

ចាប់តាំងពីដាក់ពន្ធបដិការជាសកលនៅថ្ងៃទី២ ខែមេសា មកដល់ពេលនេះ សហរដ្ឋអាម៉េរិក ប្រមូលចំណូលពន្ធគយបានរហូតដល់ជិត៤៦ពាន់លានដុល្លារ ខណៈរដ្ឋបាលល…

ក្រុងសៀងហៃ បង្កើតទូរ ATM ដែលដាក់មាសចេញលុយ

វាជារឿងដ៏គួរឱ្យចម្លែក និងថ្មីបំផុតមួយសម្រាប់ទីក្រុងសៀងហៃ របស់ប្រទេសចិន ដែលបានបង្កើតម៉ាស៊ីន អេធីអឹម កែច្នៃមាសលើកដំបូងដោយបានទាក់ទាញ មន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ