សម្តេចធិបតី

តើដំណើរបេសកកម្មទៅក្រៅប្រទេសរបស់សម្តេចធិបតី អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?


អ្នកជំនាញមើលឃើញថា ការធ្វើដំណើរទស្សនៈកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាទៅក្រៅប្រទេសលើកនេះវាជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការបង្ហាញការពិតនៅលើឆាកអន្តរជាតិជុំវិញការឈ្លានពានរបស់យោធាថៃ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅតំបន់អឺរ៉ុប។
សម្តេចធិបតី
ដោយ

សម្រាប់ក្រុមអ្នកជំនាញ ក្រៅពីអាចស្វែងរកការបញ្ចប់ជម្លោះព្រំដែនជាមួយថៃ តាមរយៈដំណើរទស្សនកិច្ចនេះកម្ពុជានឹងទទួលបានផលប្រយោជន៍មួយចំនួនទៀតដូចជាការទាក់ទាញវិនិយោគិន និងការបង្កើនសមត្ថភាពវិស័យការពារជាតិ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិក។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា តាមរយៈដំណើរទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងការបំពេញទស្សនកិច្ចការងារនៅតាមបណ្តាប្រទេសនៅប៉ែកអឺរ៉ុបរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់គុណសម្បត្តិជាច្រើនដល់កម្ពុជា ដែលកំពុងរងការឈ្លានពានពីប្រទេសថៃ។ ជាក់ស្ដែងប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រើបណ្តាញព័ត៌មានអន្តរជាតិលាតត្រដាងទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលធ្វើឱ្យសហគមន៍អន្តរជាតិមានការចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើយវាក៏ជាឱកាសធ្វើឱ្យសហគមន៍អន្តរជាតិផ្លាស់ប្តូរការយល់ឃើញមកលើកម្ពុជា។ អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺការទាញយកផលប្រយោជន៍សេដ្ឋកិច្ច និងការពង្រឹងពាណិជ្ជកម្មតាមរយៈការជួបពិភាក្សាជាមួយថ្នាក់ដឹកនាំស្ថាប័ន និងក្រុមហ៊ុនជំនួញអន្តរជាតិនានា។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមយល់ឃើញថា វត្តមានរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រីនៃកម្ពុជាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព និងការទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ែកអឺរ៉ូបនាពេលនេះ ជាដំណើរដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតជាមួយសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនៅតំបន់អឺរ៉ុប។ អ្នកជំនាញរូបនេះរំពឹងថា កម្ពុជានឹងអាចបង្កើនការដោះដូរពាណិជ្ជកម្ម ការធ្វើប្រតិបត្តិការយោធា និងការទិញសព្វាអាវុធទំនើបៗពីអាម៉េរិក ជាពិសេសនាំយកទំនិញកម្ពុជាចូលទៅក្នុងទីផ្សារអឺរ៉ុប។ យ៉ាងណាមិញអ្នកជំនាញរូបនេះបានចាត់ទុកការបកអាក្រាតទង្វើឈ្លានពានរបស់យោធាពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏អាចជាសម្ពោធមួយជួយរុញឱ្យថៃចូលតុចរចារកដំណោះស្រាយ និងជំរុញឱ្យថៃគោរពតាមច្បាប់អន្តរជាតិ ក៏ដូចជាអនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ផងដែរ។

គួរបញ្ជាក់ថា បេសកកម្មក្រៅប្រទេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព ឬ Board of Peace នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក រួមនឹងការបន្តទស្សនកិច្ចនៅទីក្រុងហ្សឺណែវប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ត្រូវបានគេរំពឹងយ៉ាងមុតមាំថា នឹងអាចនាំមកនូវសន្តិភាព និងការបញ្ចប់វិវាទព្រំដែនជាមួយថៃយ៉ាងច្បាស់លាស់សម្រាប់កម្ពុជា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ប្រកាសពីកិច្ចព្រមព្រៀងដែលមានតម្លៃរាប់ពាន់លានដុល្លារ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលៗនៃប្រទេសវៀតណាម និងសហរដ្ឋអាមេរិក

ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ – ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាច្រើនជាមួយសាជីវកម្ម និងស្ថាប័នហិរញ្ញវត្ថុ…

ក្រុមប្រឹក្សាសន្តិភាពបើកកិច្ចប្រជុំដំបូងជាមួយការសន្យាផ្តល់ជំនួយជាង៥ពាន់លានដុល្លារសម្រាប់តំបន់ហ្គាហ្សា

មន្ត្រីអាម៉េរិកម្នាក់បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ កោះប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូងនៅថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ