វិស័យទេសចរណ៍

តើអ្នកជំនាញមានការរំពឹងបែបណាចំពោះការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន?


រដ្ឋាភិបាលកម្ពុជា និងចិន បានឯកភាពកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋឱ្យធ្វើដំណើរកម្សាន្តចេញចូលរវាងប្រទេសទាំងពីរ បន្ទាប់ពីបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងវប្បធម៌។ ការកំណត់បែបនេះធ្វើឡើងក្នុងអំឡុងពេលលោក ស៊ី ជីនពីង ប្រធានាធបិតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលទើបបញ្ចប់កាលពីពេលថ្មីៗ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា តាមរយៈយន្តការនេះវានឹងជួយស្រូបទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យមានកំណើនបន្ថែមទៀតនៅឆ្នាំ២០២៥ នេះ។
វិស័យទេសចរណ៍
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជា នាពេលថ្មីៗនេះ បានផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់វិស័យទេសចរណ៍កម្ពុជា ជាពិសេសតាមរយៈការឯកភាពកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន តែម្តង។ ទោះបីជាកន្លងមកការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា-ចិន មិនសូវទទួលបានលទ្ធផលល្អក៏ពិតមែន តែអ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈយន្តការថ្មីនេះ ជាពិសេសតាមរយៈវត្តមានរបស់លោក ស៊ី វានឹងជួយស្រូបទាញភ្ញៀវទេសចរចិន ឱ្យចូលមកកម្សាន្តនៅកម្ពុជា កាន់តែច្រើនថែមទៀត។

​សម្រាប់លោក ធួន ស៊ីណាន ដើម្បីអាចទាក់ទាញភ្ញៀវទេសចរចិន ឱ្យចូលមកនៅកម្ពុជា បានកាន់តែច្រើន តាមរយៈផែនការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍ កម្ពុជា-ចិន នេះ កម្ពុជាត្រូវលុបបំបាត់ឱ្យបាននូវព័ត៌មានអវិជ្ជមានពីកម្ពុជា និងត្រូវពង្រឹងសេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អបន្ថែមទៀត ​ជាពិសេសត្រូវតភ្ជាប់ជើងហោះហើររវាងកម្ពុជា-ចិន ឱ្យបានកាន់តែទំលំទូលាយថែមទៀត ដ្បិតថា ចិនជាប្រទេសដែលមានដែនដីធំ។

​គួរជម្រាបថា នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា ពីថ្ងៃទី១៧-១៨ ខែមេសា កន្លងទៅនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអគ្គស្ថានីយវិទ្យុមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន លើការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំងពីរឱ្យបានកាន់តែទូលំទូលាយ សំដៅទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងថែមទៀត។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរចិន ជាង៨៤ម៉ឺននាក់ កើនឡើង៥៥% បើធៀបនឹងឆ្នាំ២០២៣។ ទន្ទឹមនេះ ដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-ចិន ពិសេសជាមួយប្រមុខការទូតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា រំពឹងថា ភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជា​នឹងមានការកើនឡើងបន្ថែមទៀតដល់ប្រមាណ១,១លាន នៅឆ្នាំ២០២៥ នេះ៕




អត្ថបទបន្ទាប់


ក្រសួងកសិកម្មរំពឹងផ្លែទុរេនស្រស់អាចហក់ចូលទីផ្សារចិន នៅឆ្នាំនេះ តែក្រុមអ្នកជំនាញបារម្ភពីការខ្វះទុរេនសម្រាប់នាំចេញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ផ្ដើមទទួលចុះឈ្មោះចម្ការទុរេន និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ ដែលមានបំណងនាំចេញទៅកាន់ទីផ្សា…

ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ឱ្យដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២៧

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ