វិស័យពាណិជ្ជកម្ម

អ្នកជំនាញព្រមានថា សេដ្ឋកិច្ចជប៉ុន អាចនឹងជួបវិបត្តិ ប្រសិនបើមិនអាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក


​​​ ទោះជប៉ុន ជាសម្ពន្ធមិត្តចាក់ទឹកមិនលិចជាមួយសហរដ្ឋអាម៉េរិក យ៉ាងណាក្តី តែប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះមិនទាន់អាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មពាក់ព័ន្ធពន្ធបដិការជាមួយអាម៉េរិក នៅឡើយទេ ដែលកត្តានេះ កំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួន។ ជាក់ស្តែងការបរាជ័យក្នុងការចរចាជាមួយអាម៉េរិក បានទាញទម្លាក់ការនាំចេញរបស់ជប៉ុន ឱ្យធ្លាក់ចុះពីរខែជាប់ៗគ្នា ក្នុងនោះការនាំចេញកាលពីខែឧសភា ធ្លាក់ចុះ១,៧% និងខែមិថុនា ធ្លាក់ចុះជិត១%។
វិស័យពាណិជ្ជកម្ម
ដោយ

ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា សេដ្ឋកិច្ចជប៉ុន អាចនឹងជួបវិបត្តិប្រសិនបើប្រទេសនេះ មិនអាចចរចាឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក នាពេល ខាងមុខ ទេនោះ។

សារព័ត៌មាន CNBC បានរាយការណ៍ថា ការមិនទាន់អាចឈានទៅសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក កំពុងគំរាមកំហែងដល់ការធ្វើពាណិជ្ជកម្មរបស់ជប៉ុន ដែលជាមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ី និងជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់អាម៉េរិក។ ជាក់ស្តែងការនាំចេញទំនិញរបស់ជប៉ុន ទៅកាន់ទីផ្សារអន្តរជាតិ កាលពីខែឧសភា បានធ្លាក់ចុះ១,៧% មុនធ្លាក់ចុះ០,៥% បន្ថែមទៀត នៅខែមិថុនា។

ការធ្លាក់ចុះការនាំចេញរបស់ជប៉ុននេះ ត្រូវបានទាញទម្លាក់ដោយសារការធ្លាក់ចុះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដោយកាលពីខែឧសភា ការនាំចេញរបស់ជប៉ុន ទៅអាម៉េរិក ធ្លាក់ចុះ១១% ហើយបានបន្តធ្លាក់ចុះ១១,៤% នៅក្នុងខែមិថុនា ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានតាំងពីផ្ទុះការរីករាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២០។ ការនាំចេញផលិតផលឧស្សាហកម្មរបស់ជប៉ុន ដែលរងការធ្លាក់ចុះខ្លាំងជាងគេ គឺរថយន្ត ដោយនៅក្នុងខែមិថុនា ធ្លាក់ចុះជិត២៧% និងនៅខែឧសភា ធ្លាក់ចុះជិត២៥%។

ទន្ទឹមនឹងការនាំចេញទៅកាន់ទីផ្សារអាម៉េរិក មានការធ្លាក់ចុះ ការចេញទំនិញរបស់ជប៉ុន ទៅកាន់ទីផ្សារចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន ក៏មានការធ្លាក់ចុះ៤,៧% ដូចគ្នាដែរកាលពីឧសភា។

ដោយ សរ សុជាតិ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីស្តីការ គណៈរដ្ឋមន្រ្តី

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្…

សហរដ្ឋអាម៉េរិក នឹងដាក់បម្រាមលើបច្ចេកវិទ្យាទូរគមនាគមន៍ក្រោមបាតសមុទ្ររបស់ចិន

បច្ចេកវិទ្យាទូរគមនាគមន៍ក្រោមបាតសមុទ្រដ៏ទំនើបរបស់មហាយក្សចិន ទំនងជាមិនអាចគេចផុតពីបម្រាម ដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ