ផ្សារមូលបត្រកម្ពុជា

មេផ្សារហ៊ុនរំពឹងការកៀរគរទុនពីទីផ្សារភាគហ៊ុននឹងកើនពី៥០០លានដុល្លារដល់១,០០០លានដុល្លារក្នុង១ឆ្នាំ


ទោះបីសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅលើពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ទីផ្សារភាគហ៊ុនរបស់កម្ពុជានោះទេ ដោយមានក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណជាបន្តបន្ទាប់ ដើម្បីកៀរគរទុនសម្រាប់ទ្រទ្រង់ និងពង្រីកប្រតិបត្តិការរបស់ខ្លួន។ ការណ៍នេះបានជំរុញឱ្យថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារំពឹង ការកៀរគរទុនពីទីផ្សារភាគហ៊ុននៅកម្ពុជា នឹងកើនឡើងចន្លោះពី៥០០លានដុល្លារ ដល់១,០០០លានដុល្លារក្នុង១ឆ្នាំនៅប៉ុន្មានឆ្នាំខាងមុខនេះ ខណៈនៅឆ្នាំ២០២៥ ការកៀរគរទុនមានរង្វង់ជិត៣០០លានដុល្លារ។
ផ្សារមូលបត្រកម្ពុជា
ដោយ

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា ពុំទាន់មានភាពច្បាស់លាស់ក៏ដោយ តែការចុះបញ្ជីរបស់ក្រុមហ៊ុនានានៅផ្សារមូលបត្រកម្ពុជា នៅតែមានដំណើរល្អ។ ជាក់ស្ដែងនៅឆ្នាំ២០២៥នេះ គ្រាន់តែធនាគារ អេស៊ីលីដា តែមួយប៉ុណ្ណោះបានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលក្នុងទំហំរហូតដល់២០០លានដុល្លារ ខណៈមានក្រុមហ៊ុនផ្សេងទៀត ក៏បានចុះបញ្ជី និងកៀរគរទុនបានរាប់សិបលានដុល្លារផងដែរ។ កត្តានេះជំរុញឱ្យមេផ្សារហ៊ុនកម្ពុជា ជឿជាក់ថា នៅពេលសេដ្ឋកិច្ចសកលមានស្ថានភាពប្រសើរឡើងវិញ នោះការកៀរគរទុនពីផ្សារភាគហ៊ុននឹងអាចឈានដល់ពី៥០០លានដុល្លារទៅ១,០០០លានដុល្លារក្នុង១ឆ្នាំនាពេលខាងមុខ ខណៈវិស័យមូលបត្រកម្ពុជា នៅតែជាវិស័យមួយដែលមានសក្ដានុពលខ្ពស់របស់វិនិយោគិន។

បើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ការជួញដូរភាគ​ហ៊ុននៅក្នុងឆ្នាំ២០២៥នេះ ពុំបានរងផលប៉ះពាល់ពីឥទ្ធិពលនៃភាពមិនច្បាស់លាស់របស់សេដ្ឋកិច្ចពិភពលោកនោះទេ ដោយវាមានការកើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០២៤។ ការអះអាងបែបនេះរបស់មេផ្សារហ៊ុនកម្ពុជា ធ្វើឡើងក្នុងកិច្ច​សម្ភាសជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីបោះផ្សាយលក់មូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ប្រមាណ១២លានដុល្លារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

បើតាមឯកឧត្តម ហុង សុហួរ នៅក្នុងឆ្នាំ២០២៥ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានក្នុងចន្លោះពី១៥ម៉ឺនដុល្លារទៅ២០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈការបើកគណនីជួញដូរប្រចាំខែស្ថិតក្នុងចន្លោះពី៥០០ទៅ១,០០០គណនី។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៦ ក្នុងនោះ១២ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុន និង១៤ក្រុមហ៊ុនបានចុះបញ្ជីជាសញ្ញាបណ្ណ ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៦៥០លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


តើកម្ពុជា គួរចាត់វិធានការអ្វីបន្តទៀត ដើម្បីប្រឆាំងនឹងការចាក់សំឡេងខ្មោចលង និងឆ្កែលូរបស់ថៃ ហើយប្រសិនបើបញ្ហានេះបន្តអូសបន្លាយវាអាចជះផលប៉ះពាល់អ្វីខ្លះ?

អាជ្ញាធរថៃ បានបើកដៃឱ្យក្រុមជ្រុលនិយមថៃ ចាក់សំឡេងបែបព្រឺព្រួចដូចជាសំឡេងខ្មោចលង ឆ្កែលូ និងឆ្កែព្រុសជាដើម រួមទាំងបង្កើតសកម្មភាពបំភិតបំភ័យមួ…

BYD M9 និង Seal 5 សម្ភោធក្នុងពេលតែមួយ, កសាងទម្រង់ថ្មីនៃរថយន្តថាមពលថ្មីនៅកម្ពុជា

ក្រុមហ៊ុន BYD Cambodia នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ បានបើកសម្ពោធនាំយករថយន្ត BYD Seal 5 Super Hybrid និង BYD M9 មកដល់កម្ពុជាជាផ្លូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ