ជម្លោះកម្ពុជា-ថៃ

តើកងទ័ពថៃ មានចេតនាអ្វីឱ្យពិតប្រាកដបានជាព្យាយាមប្រឌិតរឿងពាក់ព័ន្ធបញ្ហាមីន មកចោទកម្ពុជា ជាបន្តបន្ទាប់?


កងទ័ពឈ្លានពានថៃ កំពុងព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ និងប្រឌិតរឿងខុសពីការពិតពាក់ព័ន្ធបញ្ហាមីន ដើម្បីធ្វើជាលេសចង់ឈ្លានពានមកលើកម្ពុជា សាជាថ្មី។ ជាក់ស្ដែង ថៃ បានយកគ្រាប់មីនមកបង្ហាញមន្ត្រីទូតនានាប្រចាំប្រទេសថៃ ដោយចោទកម្ពុជាថា លួចដាក់មីនថ្មីៗលើដីថៃ ហើយថ្មីៗនេះ ថៃ បានប្រិតរឿងរើសបានទូរសព្ទដៃមួយគ្រឿង ដោយនៅក្នុងទូរសព្ទនោះមានសកម្មភាពកងកម្លាំងកម្ពុជា កំពុងដាក់បង្កប់មីនជាដើម។
ជម្លោះកម្ពុជា-ថៃ
ដោយ

បើតាមអ្នកជំនាញយល់ឃើញថា ថៃ ហាក់កំពុងមានចេតនាប្រឌិតរឿងក្លែងក្លាយ ដើម្បីបានជាលេសចោទកម្ពុជា ថា បានរំលោភបទឈប់បាញ់។ តែយ៉ាងណាអ្នកតាមដានស្ថានការណ៍សង្គមយល់ឃើញថា ការធ្វើសកម្មភាពរបស់ក្រុមទាហានថៃនេះ ព្រោះចង់ទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋថៃ ព្រោះមេភូមិភាគ២ថៃ ជិតចូលនិវត្តន៍។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ករណីថៃ ប្រឌិតរឿងបង្កប់មីនចោទមកលើកម្ពុជានេះ គឺជាចេតនាចង់ប្ដឹងកម្ពុជា ពីបទរំលោភអនុសញ្ញា អូតាវ៉ា និងចង់ចោទកម្ពុជាថា បានរំលោភបទឈប់បាញ់ ហើយរកលេសផ្ទុះអាវុធសាជាថ្មី ដើម្បីបំពេញមហិច្ឆតាឈ្លានពានមកលើកម្ពុជា ទាំងគឃ្លើន។ សម្រាប់អ្នកជំនាញរូបនេះក្នុងកាលៈទេសៈនេះ កម្ពុជា គួរតែឆ្លើយតបតាមរយៈការបង្ហាញសច្ចភាពទៅកាន់អន្តរជាតិ ដោយការដាក់ពាក្យបណ្ដឹងទៅសហគមន៍អន្តរជាតិ ដែលពាក់ព័ន្ធ ដើម្បីកុំឱ្យថៃ បានចិត្ត និងបន្តអនុវត្តបំពានមកលើកម្ពុជា បន្តទៀត។

ជាមួយគ្នានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយកត់សម្គាល់ឃើញថា បន្ទាប់ពីមានបទឈប់បាញ់ ថៃ តែងតែធ្វើសកម្មភាពបំពានម្តងហើយម្តងទៀតដូចជាចោទប្រកាន់រឿងបង្កប់មីន រាយបន្លាលួស និងផ្សេងៗទៀត ក្នុងចេតនាធ្វើយ៉ាងណាឱ្យកម្ពុជា ឆ្លើយតប ដើម្បីខ្លួនមានលេសឆ្លើយតបមកកម្ពុជាវិញ ដោយសារថៃ អាចរំលោភបទឈប់បាញ់ជាមួយកម្ពុជា ដោយមានហេតុផលណាមួយ។ បើតាមអ្នកជំនាញរូបនេះ ដោយសារមេភូមិភាគ២ថៃ នឹងចូលនិវត្តន៍ក្នុងពេលដ៏ខ្លីខាងមុខនេះ ដូចនេះក្រុមយោធាថៃ កំពុងបញ្ចេញសកម្មភាពទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋខ្លួនឱ្យគាំទ្រលោក ប៊ូន ស៊ីនផាដឃ្លាំង ឱ្យនៅបំពេញតួនាទីបន្តទៀតដោយមិនចាំបាច់ចូលនិវត្តន៍។

ជាមួយគ្នានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ភាគីថៃ ហាក់ខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីន PMN-2 ថ្មី ក្នុងទឹកដីថៃ ហើយឯកឧត្តម បានចោទជាសំណួរថា តើយកទៅដាក់ក្នុងទឹកដីសៀមដោយរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីដែលមានជម្លោះ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះបានជារដ្ឋាភិបាលមិនឆ្លើយតបភ្លាមៗចំពោះសកម្មភាពបង្កហេតុរបស់ថៃ មកលើកម្ពុជា?

កងទ័ពឈ្លានពានថៃ នៅតែធ្វើសកម្មភាពបង្កហេតុតាមរយៈការរាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋខ្មែរ និងបំពានចូលក្នុងទឹកដីកម្ពុជា បើទោះបីភាគីទាំងពីរកំពុងអន…

ឥណ្ឌា កំពុងងាកទៅពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្មជាមួយចិន និងជប៉ុន ក្រោយទំនាក់ទំនងជាមួយអាម៉េរិក ប្រែជាល្វីងជូរចត់

ឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកកំពុងងាកទៅពង្រឹងទំនាក់ទំនងការទូត និងជំរុញពាណិជ្ជកម្មជាមួយប្រទេសចិន និងជប៉ុន ក្រោយទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ