ទីផ្សារទុរេន

តើទីផ្សារទុរេនកម្ពុជា មានស្ថានភាពយ៉ាងណា ក្រោយថៃ ដែលជាអ្នកប្រមូលទិញដ៏ធំមួយ បិទច្រកទ្វារព្រំដែនជាមួយកម្ពុជា?


ទុរេន ដែលជាផ្លែឈើម្យ៉ាងកំពុងទទួលបានការពេញនិយម ត្រូវបានគេសង្កេតឃើញមានការដាំដុះកាន់តែច្រើននៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈនៅមួយរយៈចុងក្រោយ មានឈ្មួញថៃ និងវៀតណាមជាដើម បានចុះមកប្រមូលទិញផ្លែទុរេនកម្ពុជា ដើម្បីយកទៅផ្គត់ផ្គង់បន្ត។ ប៉ុន្តែនៅឆ្នាំនេះការផ្គត់ផ្គង់ទុរេនទៅកាន់ប្រទេសជិតខាងហាក់មានការធ្លាក់ចុះ ជាពិសេសប្រទេសថៃ តែម្តង។ តើទីផ្សារទុរេននៅកម្ពុជា មានស្ថានភាពយ៉ាងណា ក្រោយថៃ ដែលជាអ្នកចុះប្រមូលទិញដ៏ធំមួយបានបិទច្រកព្រំដែនជាមួយកម្ពុជា?
ទីផ្សារទុរេន
ដោយ

លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន សង្កេតឃើញថា ក្រោយកម្ពុជា និងថៃពាក់មុខយក្សដាក់គ្នាជុំបញ្ហាជម្លោះព្រំដែន ឈ្មួញថៃ បានកាត់បន្ថយការទិញទុរេនរបស់ខ្មែរ ដោយសារពុំអាចនាំចេញតាមច្រកទ្វារព្រំដែនបាន។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះអះអាងថា បញ្ហានេះពុំបានធ្វើឱ្យរាំងស្ទះ ឬមានការខូចខាតដល់ម្ចាស់ចម្ការនោះទេ ដោយសារពួកគេបានលក់ឱ្យអតិថិជនក្នុងស្រុកដែលកំពុងទទួលបានការពេញនិយមកាន់តែច្រើន។ បើតាមលោក ធឿន ប៊ុនហុង ទីផ្សារទុរេននៅក្នុងឆ្នាំនេះមានតម្លៃទាបជាងឆ្នាំមុនបន្តិច ប៉ុន្តែកសិករអាចលក់បានច្រើន និងពុំមានផ្លែទុរេនចាល់ក្នុងចម្ការធ្វើឱ្យមានការព្រួយបារម្ភនោះទេ។

​ស្រដៀងគ្នានេះ លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន កត់សម្គាល់ឃើញថា តម្លៃទុរេនកម្ពុជានៅឆ្នាំនេះ មានការធ្លាក់ចុះបន្តិច ដោយសារប្រទេសថៃ និងវៀតណាម ពុំសូវមានតម្រូវការដូចឆ្នាំមុន។ បើតាមការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ទោះបីតម្រូវការពីប្រទេសជិតខាងមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែការប្រមូលផលទុរេនរបស់កម្ពុជា ពុំមានអ្វីត្រូវរាំងស្ទះនោះទេ ខណៈមកទល់ពេលនេះ មានចម្ការមួយចំនួនបានប្រមូលផលអស់ ហើយចម្ការមួយចំនួននៅតាមបណ្ដាខេត្តមួយចំនួនទៀតកំពុងចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗដែរ។

​សូមបញ្ជាក់ថា ផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានភាគីគយចិន បើកភ្លើងខៀវឱ្យនាំចូលទីផ្សារចិន ក្រោមការគោរពតាមលក្ខខណ្ឌ និងភូតគាមអនាម័យ។ មុនឈានដល់ការនាំចេញជាផ្លូវការទៅចិនបាន អ្នកដាំ និងក្រុមហ៊ុននាំចេញត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ទៅអគ្គនាយកដ្ឋានកសិកម្ម។ ក្រោយទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីគយចិនចុះមកពិនិត្យ និងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមូលនិធិអភិវឌ្ឍន៍ជំនាញបានចូលរួមចំណែកយ៉ាងណាខ្លះក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ?

មូលនិធិអភិវឌ្ឍន៍ជំនាញបានរៀបចំសិក្ខាសាលាស្តីពីភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ ដើម្បីកម្ពុជា ប្រកបដោយជំនាញទៅដល់ដៃគូពាក់ព័ន្ធក្នុងប្រព័ន្ធ…

តើសហរដ្ឋអាម៉េរិកនឹងទៅជាយ៉ាងណា ក្រោយលោក ត្រាំ ពង្រីកអំណាចនៅក្នុងសភា?

ជ័យជម្នះរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ លើការអនុម័តច្បាប់ថវិកាដ៏ចម្រូងសម្រាសនៅក្នុងសភា បានបង្ហាញថា លោកហាក់កំពុងទទួលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ