វិស័យ SME

តើរដ្ឋ និងវិស័យ SME ត្រូវបន្ដពង្រឹងអ្វីបន្ថែមទៀត ប្រសិនការបិទព្រំដែននៅអូសបន្លាយពេលយូរ?


រយៈពេលជិតកន្លះឆ្នាំហើយ ដែលភាគីថៃ បានបង្កអរិភាព និងបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយកម្ពុជា ជាហេតុជំរុញឱ្យពលរដ្ឋកម្ពុជា ភ្លូកទឹកភ្លូកដី ពហិការលើផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលក្នុងស្រុក ដែលផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចជាតិ។ ការណ៍នេះ ក៏កំពុងធ្វើឱ្យវិស័យ SME របស់កម្ពុជា ទទួលបានឱកាសរីកចម្រើនយ៉ាងខ្លាំង ពិសេសពង្រីកខ្សែច្រវាក់ផលិតកម្ម ដើម្បីបំពេញតម្រូវការប្រើប្រាស់នៅលើទីផ្សារ។
វិស័យ SME
ដោយ

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) កត់សម្គាល់ឃើញថា បិទព្រំដែនកម្ពុជា-ថៃ បាននិងកំពុងផ្ដល់ឱកាសរីកចម្រើនច្រើនជាង បញ្ហាប្រឈម សម្រាប់អ្នកផលិតក្នុងស្រុក ប៉ុន្ដែ ដើម្បីអាចក្ដោបក្ដាប់ចំណែកទីផ្សារ និងអាចប្រកួតបានក្នុងរយៈពេលវែង ឧកញ៉ា តែ តាំងប៉ បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវខិតខំពង្រឹងសមត្ថភាពក្នុងការផលិតផលិតផលឱ្យមានគុណភាព ការវេចខ្ចប់ស្របតាមស្តង់ដា​ និងមានតម្លៃសមរម្យដែលអាចប្រកួតប្រជែងបាន។

​រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការជំរុញឱ្យសហគ្រាសទាំងអស់ឱ្យផលិតបាននូវផលិតផលចេញជារូបរាង និងរក្សាបាននិរន្តរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។ បើតាម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្ម ត្រូវខិតខំប្រឹងក្នុងការផលិត ដើម្បីបំពេញតម្រូវការនៅលើទីផ្សារ និងបង្កើតនូវជំនឿចិត្តដល់អ្នកប្រើប្រាស់ នោះទើបអាចប្រគួតប្រជែងបានយូរអង្វែង ជាមួយផលិតផលបរទេស។

​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល១០ខែឆ្នាំ២០២៥នេះ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣ពាន់២រយលានដុល្លារ ថយចុះ៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះកម្ពុជា នាំចេញទៅថៃ ក្នុងតម្លៃ ៦៣៥លានដុល្លារ ថយចុះ ១១,៥% ស្របពេល ថៃ នាំចូលកម្ពុជាវិញមាន ២ពាន់៥រយលានដុល្លារ ថយចុះ៨,៨%៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ នឹងបន្ដកើនឡើងនៅឆ្នាំក្រោយ ទោះត្រូវរងពន្ធគយ ១៩% ពីអាម៉េរិក

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងអ្នកជំនាញនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា បានបង្ហាញពីក្ដីរំពឹងថា ការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរសម្លៀក…

អ្នកជំនាញកសិកម្ម អះអាងថា ដំណាំកាហ្វេនៅតែមានទីផ្សារល្អនាពេលខាងមុខ និងជំរុញឱ្យកសិករក្នុងស្រុកបង្កើនការដាំដុះ

ទីផ្សារកាហ្វេអន្តរជាតិ បង្ហាញពីកំណើនល្អប្រសើរនៅប៉ុន្មានឆ្នាំកន្លងមកនេះ ដ្បិតតម្រូវការបន្ដកើនឡើង ហើយការដាំដុះដំណាំប្រភេទនេះ ក៏មានការរើសសណ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ