វិស័យសេដ្ឋកិច្ច

តើនៅពីក្រោយភាពហ៊‌ឺហា និងឡូយឆាយរបស់ថៃ មានចំណុចអវិជ្ជមានអ្វី ដែលយើងមិនបានដឹង?


ថៃ ត្រូវបានគេដឹងថា ជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ប៉ុន្តែដោយបញ្ហារួមរឹតរាប់ចាប់តាំងពីវិបត្តិនយោបាយផ្ទៃក្នុង ឧក្រិដ្ឋកម្ម និងបំណុលខូចមានការកើនឡើងរហូតដល់បញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋ និងសេដ្ឋកិច្ចថៃ យ៉ាងដំណំ។
វិស័យសេដ្ឋកិច្ច
ដោយ

វិបត្តិទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យនានា ដែលជាចន្ទល់សេដ្ឋកិច្ចរបស់ថៃ និងធ្វើឱ្យចំនួនពលរដ្ឋរស់នៅក្នុងបន្ទាត់ក្រីក្រមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ចំនួនពលរដ្ឋក្រីក្រនៅក្នុងប្រទេសថៃ មានការកើនឡើងចំនួន១,៥%។​

ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ បានចេញផ្សាយរបាយការណ៍ឆ្នាំ២០២៤ ស្តីពី ភាពក្រីក្រ និងវិសមភាពនៅក្នុងប្រទេសថៃ ដោយរបាយការណ៍នេះបានបង្ហាញថា ចំនួនប្រជាជន ដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រនៅក្នុងប្រទេសនេះមានការកើនឡើងនៅឆ្នាំនោះ។ បើយោងតាមរបាយការណ៍នេះ ប្រជាជនថៃ ជាង៣,៤លាននាក់ ត្រូវបានចាត់ថ្នាក់ជាជនក្រីក្រនៅក្នុងឆ្នាំ២០២៤ ហើយនៅចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ចំនួនប្រជាជនថៃ ដែលធ្លាក់ក្រោមបន្ទាត់ភាពក្រីក្រកើនឡើងប្រមាណ១,៥% ក្នុងនោះកាលពីឆ្នាំ២០២៣ អត្រាភាពក្រីក្រនៅថៃ មានប្រមាណ៣,៤១% ហើយនៅឆ្នាំ២០២៤ ឡើងដល់៤,៨៩%។

ភាគច្រើននៃចំនួននពលរដ្ឋថៃ ដែលទើបធ្លាក់មកនៅក្រោមបន្ទាត់ភាពក្រីក្រ គឺជាកម្មករនៅក្នុងវិស័យកសិកម្ម ពោលគឺមានប្រមាណ៤៥,៤៩% នៃចំនួនប្រជាជនក្រីក្រទាំងអស់ ដែលជាការឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះរបស់វិស័យកសិកម្មចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ថៃ។ និន្នាការនៃភាពក្រីក្រ និងវិសមភាពនានា ដែលកំពុងកើតមានឡើងនាពេលថ្មីៗនេះ ក៏ជាបញ្ហាដែលនឹងអាចចាក់ឬសចូលយ៉ាងជ្រៅនៅក្នុងសង្គមថៃ ដែលអាចបន្តវិវត្ត និងបង្កបញ្ហាប្រឈមផ្ទាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះបន្ថែមទៀត។

របាយការណ៍ខាងលើបានបង្ហាញផងដែរថា កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលថៃ បានចំណាយថវិកាប្រមាណ២៥ពាន់លានដុល្លារ ឫប្រមាណជា២៣,៣៥% នៃថវិកាជាតិ ដើម្បីបង្កើតកម្មវិធីសង្គម និងមូលនិធិមួយចំនួន ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែភាពក្រីក្រនៅតែបន្តចាក់ឬសយ៉ាងជ្រៅទៅក្នុងសង្គម ស្របពេលដែលវិសមភាពនៅតែពិបាកក្នុងការដោះស្រាយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃ ដាក់លក្ខខណ្ឌចំនួន៤ចំណុចដល់កម្ពុជា មុនព្រមដោះលែងកងកម្លាំងកម្ពុជា ទាំង១៨នាក់

កងកម្លាំងប្រដាប់អាវុធភូមិន្ទថៃ (RTARF) បានចេញសេចក្ដីថ្លែងការណ៍មួយដោយច្រានចោលព័ត៌មានដែលថា ថៃនឹងដោះលែងកងកម្លាំងកម្ពុជា ទាំង១៨រូប ដែលយោ…

ថៃ កំពុងងាកទៅពង្រឹងពាណិជ្ជកម្មជាមួយឡាវ ក្រោយបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា

ប្រទេសថៃ កំពុងងាកទៅពង្រឹង និងពង្រីកពាណិជ្ជកម្មជាមួយប្រទេសឡាវ ក្រោយការធ្វើពាណិជ្ជកម្មជាមួយកម្ពុជា មានការរាំងស្ទះ បន្ទាប់ពីយោធាថៃ បានបិទច្រក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ