នាយករដ្ឋមន្ត្រីស្ដីទីថៃ

តើថៃអាចមានការលាក់កំបាំងអ្វី ទើបបដិសេធមិនឱ្យមានអ្នកឃ្លាំមើលអន្តរជាតិនៅក្នុងប្រទេសខ្លួន?


ភាគីថៃតែងតែប្រកាសប្រាប់អន្តរជាតិក្ដែងៗថា ខ្លួនចង់បានសន្តិភាព និងចោទកម្ពុជាថា បានរំលោភដែនអធិបតេយ្យខ្លួនជាបន្តបន្ទាប់ ទាំងដែលកម្ពុជាជាជនរងគ្រោះពីការបំពានរបស់ខ្លួន។ យ៉ាងណាមិញសារព័ត៌មានក្នុងស្រុកថៃ The Nation បានបានចុះផ្សាយថា នាយករដ្ឋមន្ត្រីស្ដីទីថៃ បានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីបញ្ជូនអ្នកឃ្លាំមើលអន្តរជាតិបន្ថែមលើអ្នកឃ្លាំមើលអាស៊ាន ដើម្បីតាមដានបទឈប់បាញ់នៅប្រទេសថៃ។
នាយករដ្ឋមន្ត្រីស្ដីទីថៃ
ដោយ

អ្នកជំនាញបានវាយតម្លៃថា ការបដិសេធរបស់ថៃមិនឱ្យមានអ្នកឃ្លាំមើលអន្តរជាតិនៅប្រទេសខ្លួន ព្រោះមានបំណងលាក់បាំងការពិត ព្រោះខ្លួនតែងតែរំលោភលើបទឈប់បាញ់ និងខ្លាចអន្តរជាតិលាតត្រដាងពីទង្វើអមនុស្សធម៌ ដែលខ្លួនបានប្រព្រឹត្តិមកលើកម្ពុជាទាំងគឃ្លើន។

អ្នកជំនាញបានវាយតម្លៃថា ការបដិសេធរបស់ថៃមិនឱ្យមានអ្នកឃ្លាំមើលអន្តរជាតិនៅប្រទេសខ្លួន ព្រោះមានបំណងលាក់បាំងការពិត ព្រោះខ្លួនតែងតែរំលោភលើបទឈប់បាញ់ និងខ្លាចអន្តរជាតិលាតត្រដាងពីទង្វើអមនុស្សធម៌ ដែលខ្លួនបានប្រព្រឹត្តិមកលើកម្ពុជាទាំងគឃ្លើន។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មីបានលើកឡើងថា ចំពោះបញ្ហាដែលថៃបានបដិសេធមិនឱ្យមានក្រុមអ្នកឃ្លាំមើលអន្តរជាតិជុំវិញការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសថៃនេះ ថៃខ្លួនឯងហាក់កំពុងបង្ហាញពីភាពមិនស្មោះត្រង់របស់ខ្លួន ដែលតែងតែប្រកាសប្រាប់ពិភពលោកថាខ្លួនចង់បានសន្តិភាព។ បើតាមលោក មាជ សុវណ្ណារ៉ា ថៃមិនអាចរារាំងក្រុមអ្នកឃ្លាំមើលអន្តរបានឡើយ ប្រសិនសហគមន៍អន្តរជាតិ ពិសេសសហរដ្ឋអាម៉េរិក និងចិនចង់ឃើញសង្គ្រាមរវាងកម្ពុជា និងថៃរលត់ ព្រោះក្រុមអ្នកឃ្លាំមើលអន្តរជាតិនេះវាជាយន្តការមួយដែលអាចឈានទៅរកការបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ប្រទេសថៃតែងតែបដិសេធរាល់ការចូលរួមរបស់អន្តរជាតិ ជាពិសេសថៃបានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម និងជាប្រធានប្តូរវេនអាស៊ានក្នុងកិច្ចសម្របសម្រួលឱ្យមានអ្នកឃ្លាំមើលអន្តរជាតិជុំវិញការអនុវត្តបទឈប់បាញ់ក្នុងប្រទេសថៃ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ថៃបានបំភាន់ភ្នែកអន្តរជាតិជារឿយៗពីការអនុវត្តបទឈប់បាញ់របស់ខ្លួន ដូចនេះប្រសិនឱ្យអន្តរជាតិមកពិនិត្យមើលបទឈប់បាញ់ នោះទង្វើអាក្រក់របស់ថៃច្បាស់ជាត្រូវបានលាតត្រដាងជាក់ជាមិនខាន។

ស្រដៀងគ្នានេះដែរ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវសង្កេតឃើញថា កន្លងមកថៃតែងតែបានបំពានលើបទឈប់បាញ់ជាមួយកម្ពុជា ដែលរៀបចំឡើងដោយសហរដ្ឋអាម៉េរិក ក្រោមការចូលរួមពីចិន និងមានកិច្ចសម្របសម្រួលពីម៉ាឡេស៊ី។ ការបដិសេធរបស់នាយករដ្ឋមន្ត្រីស្ដីទីថៃមិនឱ្យមានអ្នកឃ្លាំមើលអន្តរជាតិនៅក្នុងប្រទេសថៃបានបង្ហាញឱ្យឃើញថា ថៃកំពុងមានចេតនាលាក់បាំងភាពមិនប្រក្រតីណាមួយ និងកំពុងគេចវេសការស៊ើបអង្កេតដោយផ្ទាល់ពីសហគមន៍អន្តរជាតិ។ អ្នកជំនាញរូបនេះបានអះអាងថា សហគមន៍អន្តរជាតិមានឥទ្ធិពល ដែលតម្រូវឱ្យថៃត្រូវមានហេតុផលច្បាស់លាស់មុននឹងបដិសេធ បើពុំដូច្នោះទេនឹងរងការដាក់សម្ពោធពីប្រទេសមហាអំណាច និងចុះខ្សោយទំនាក់ទំនងកាទូតរវាងប្រទេសជិតខាង ហើយដើម្បីឱ្យថៃទទួលអ្នកឃ្លាំមើលអន្តរជាតិ លុះត្រាតែមានវិធានការក្ដៅ។

អ្នកជំនាញបានវាយតម្លៃថា ការបដិសេធរបស់ថៃមិនឱ្យមានអ្នកឃ្លាំមើលអន្តរជាតិនៅប្រទេសខ្លួន ព្រោះមានបំណងលាក់បាំងការពិត ព្រោះខ្លួនតែងតែរំលោភលើបទឈប់បាញ់ និងខ្លាចអន្តរជាតិលាតត្រដាងពីទង្វើអមនុស្សធម៌ ដែលខ្លួនបានប្រព្រឹត្តិមកលើកម្ពុជាទាំងគឃ្លើន។របញ្ជាក់ថា កម្ពុជាកំពុងជំរុញបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observation Team) ឱ្យបានឆាប់រហ័ស ក៏ដូចជាដំណើរការរបស់ក្រុមអ្នកសង្កេតការបណ្ដោះអាសន្ន (Interim Observation Team) ដែលទាំងពីរនេះ គឺជាយន្តការសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ទោះបីសេដ្ឋកិច្ចកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ តែអ្នកជំនាញរំពឹងថា ការកំណត់ប្រាក់ឈ្នួលអប្បរមានៅឆ្នាំក្រោយនឹងល្អប្រសើរជាងឆ្នាំនេះ

ប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅឆ្នាំក្រោយ ត្រូវបានកំណត់ថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ