កំពូលថ្មីរបស់អ៊ីរ៉ង់ជានរណា

តើមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ជានរណា?


លោក មូតាបា ខាមេនី (Mojtaba Khamenei) ដែលត្រូវបានប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ឌឺដងថាជាបុរសគីឡូស្រាល និងល្មោភសង្គ្រាមកាលពីប៉ុន្មានថ្ងៃមុននោះ ឥឡូវនេះត្រូវបានប្រកាសតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ជាផ្លូវការហើយ។ បើតាមការចុះផ្សាយរបស់ BBC លោក មូតាបា ត្រូវបានគេស្គាល់ថា ជាឥស្សរជនដែលមានអត្តចរិតស្ងប់ស្ងាត់បំផុត ប៉ុន្តែបង្កប់ដោយអំណាចឥទ្ធិពលយ៉ាងជ្រៅនៅក្នុងអាណាចក្រឥស្លាមមួយនេះជាយូរមកហើយ។
កំពូលថ្មីរបស់អ៊ីរ៉ង់ជានរណា
ដោយ

លោក មូតាបា ខាមេនី ដែលជាកូនប្រុសរបស់លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) អតីតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងបន្តជាផ្លូវការហើយ។ មិនដូចឪពុករបស់លោកទេ បុរសវ័យ៥៦ឆ្នាំរូបនេះភាគច្រើនរក្សាភាពស្ងប់ស្ងាត់ ហើយគេដឹងថា លោកមិនដែលកាន់តំណែងនៅក្នុងជួររដ្ឋាភិបាល ឬថ្លែងសុន្ទរកថាជាសាធារណៈ ឬផ្តល់បទសម្ភាសន៍ណាមួយឡើយពីមុនមក ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកនេះមានពាក្យចចាមអារ៉ាមថា គាត់គឺជាបុរសដ៏មានឥទ្ធិពលយ៉ាងខ្លាំងនៅពីក្រោយឆាកនៅក្នុងប្រទេសអ៊ីរ៉ង់។

លោក មូតាបា ខាមេនី គឺជាឥស្សរជន និងជាបុរសដ៏មានអំណាចមួយនៅពីក្រោយឆាកនយោបាយនៅអ៊ឺរ៉ង់។ កូនទីពីរក្នុងចំណោមបងប្អូនបង្កើត៦នាក់រូបនេះ កើតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៦៩ នៅទីក្រុងម៉ាសហាដ ភាគឦសាននៃប្រទេសអ៊ីរ៉ង់។ លោកធ្លាប់ជាយុទ្ធជនបម្រើការងារទ័ពតំាងពីអាយុ១៧ឆ្នាំ ដោយធ្លាប់ចូលរួមក្នុងសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ ហើយមិនដែលស្លៀកពាក់ជាបព្វជិតសាសនាឡើយ តែក្រោយមកនៅឆ្នាំ១៩៩៩ ពោលគឺនៅក្នុងវ័យ៣០ឆ្នាំ ទើបគេប្រទះឃើញរូបលោកស្លៀកពាក់ជាបព្វជិតសាសនា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ លោកត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយភាពជោគជ័យ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់នៅឆ្នាំ២០០៥។

ការឡើងកាន់តំណែងក្នុងកាលៈទេសៈដ៏ស្រួចស្រាល់នេះ បានធ្វើឱ្យអ្នកវិភាគជឿជាក់ថា លោក មូតាបា នឹងបន្តគោលនយោបាយតឹងរ៉ឹងបំផុតរបស់ឪពុកលោក។ ជាពិសេស បន្ទាប់ពីលោកបានបាត់បង់ទាំងឪពុក ម្តាយ និងភរិយាក្នុងអណ្តាតភ្លើងសង្គ្រាមជាមួយអាម៉េរិក និងអ៊ីស្រាអែល លោកទំនងជាមិនចុះញ៉មនឹងសម្ពាធពីលោកខាងលិចឡើយ។

ទោះជាយ៉ាងនេះក្តី ផ្លូវខាងមុខរបស់មេដឹកនាំថ្មីរូបនេះ មិនមែនក្រាលដោយផ្កាកុលាបឡើយ។ លោកត្រូវប្រឈមនឹងការរក្សាការរស់រាន នៃរបបសាធារណរដ្ឋអ៊ិស្លាម ចំពេលដែលរងការវាយប្រហារពីខាងក្រៅ និងការងើបបះបោរពីខាងក្នុងពីសំណាក់ប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខវេទនាដោយសារវិបត្តិសេដ្ឋកិច្ច និងភាពក្រីក្រ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើវិបត្តិសកល និងភូមិសាស្ត្រនយោបាយកំពុងអង្រួនទីផ្សារលំនៅឋានកម្ពុជាយ៉ាងណាដែរ?

ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល និងការប្រែប្រួល នៃភូមិសាស្ត្រនយោបាយ កំពុងក្លាយជាខ្យល់ព្យុះបោកបក់ដល់គម្រោងអភិវឌ្ឍន៍នានាជុំវិញពិភពលោក រួម…

តម្លៃប្រេងហក់ឡើង២០% ខណៈអ្នកជំនាញព្រមានថា វិបត្តិប្រេងថ្លៃនឹងអូសបន្លាយរាប់ខែទៅមុខទៀត

ទីផ្សារថាមពលសកលរងការរង្គោះរង្គើកាន់តែខ្លាំងក្រោយតម្លៃប្រេងបានហក់ឡើងជិត២០%ឈានដល់ជាង១០០ដុល្លារក្នុង១បារ៉ែលនៅព្រឹកថ្ងៃទី៩ ខែមីនា ដែលជាកើនឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ