តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ជានរណា?

តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ជានរណា?


ទីបំផុតកូរ៉េខាងត្បូង ជ្រើសរើសបានប្រធានាធិបតីថ្មីជំនួសលោក យូន ស៊ុកយូល ហើយ ក្រោយប្រជាជាតិ ដែលមានប្រជាជនសរុបជាង៥០លាននាក់នេះ រស់នៅក្រោមស្រមោល នៃភាពមិនច្បាស់លាស់អស់រយៈពេលជាច្រើនខែកន្លងមកនេះ។ អ្នកនយោបាយដែលពលរដ្ឋកូរ៉េខាងត្បូង ជ្រើសរើសឱ្យកាច់ចង្កូដប្រទេសរយៈពេល៥ឆ្នាំទៅមុខ គឺលោក លី ជេមីយុន (Lee Jae-myung) ដែលត្រូវបានគេស្គាល់ថា ជាអ្នកនយោបាយឆ្វេងនិយម។ តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងជានរណា?
តើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង ជានរណា?
ដោយ

លោក លី ជេមីយុន ដែលគេស្គាល់ថា ជាអ្នកនយោបាយឆ្វេងនិយម ត្រូវបានប្រជាពលរដ្ឋកូរ៉េខាងត្បូង បោះឆ្នោតគាំទ្រឱ្យធ្វើជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ជំនួសលោក យូន ស៊ុកយូល ដែលកំពុងមានក្តីក្តាំ ក្រោយលោកប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៤។ បើតាមការគូសបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ លោក លី ដែលជាប្រធានគណបក្សប្រជាធិបតេយ្យ បានផ្តួលគូប្រជែងអភិរក្សនិយមលោក គីម មូនសូ (Kim Moon-soo) ជាមួយសំឡេងគាំទ្រ៤៩,៤២% ទល់នឹង៤១,១៥%។

លោក លី ជេមីយុន ដែលកើតក្នុងត្រកូលគ្រួសារក្រីក្រមួយក្នុងឆ្នាំ១៩៦៣ ត្រូបានគេដឹងថា ជាអតីតមេធាវី១រូប ហើយបានក្លាយជាសមាជិកគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០១៤ និងបានឡើងកាន់តំណែងជាប្រធានគណបក្សនេះនៅឆ្នាំ២០២២។ លោកបានរៀបការនៅក្នុងឆ្នាំ១៩៩១ ដោយមានកូន២នាក់ជាចំណងដៃ។ ទម្រាំក្លាយជាមេដឹកនាំនយោបាយ និងក្លាយជាប្រធានាធិបតីទី១៤ របស់ប្រទេសកូរ៉េខាងត្បូង លោកធ្លាប់ធ្វើជាកម្មករនៅរោងចក្រ ហើយបានតស៊ូរៀនសូត្ររហូតទទួលបានសញ្ញាបត្រច្បាប់នៅឆ្នាំ១៩៨៦ ហើយបានក្លាយជាមេធាវីផ្នែកការងារ និងសិទ្ធិមនុស្ស។

នៅក្នុងអាជីពជាអ្នកនយោបាយលោក លី ធ្លាប់បានត្រូវគេចាក់កាលពីខែមករា ឆ្នាំ២០២៤ រហូតដល់សន្លប់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែមានប្រជាប្រិយភាពដោយដឹកនាំគណបក្សឈ្នះការបោះឆ្នោតសភា ហើយក្រោយលោក យូន ប្រកាសច្បាប់អាជ្ញាសឹក លោក លី ត្រូវបានសហគមន៍អន្តរជាតិសម្លឹងថា នឹងទទួលតំណែងនេះរួចទៅហើយ។

ក្រោយទទួលបានជ័យជម្នះលោក លី បានថ្លែងទៅកាន់អ្នកគាំទ្រនៅជិតរដ្ឋសភាក្នុងទីក្រុងសេអ៊ូលថា ទោះពលរដ្ឋមិនគាំទ្រលោកក៏ដោយ ក៏លោកជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ដូច្នេះត្រូវបន្តសករាជថ្មីទាំងអស់គ្នា។ អ្នកជំនាញជឿជាក់ថា ការឈ្នះឆ្នោតរបស់លោក លី នឹងធ្វើឱ្យបរិយាកាសនយោបាយនៅកូរ៉េខាងត្បូង មានភាពរលូនជាងមុន ដោយសារគណបក្សរបស់លោកទទួលបានសំឡេងភាគច្រើននៅក្នុងសភារួចទៅហើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការហោះហើរលើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅកាន់ខេត្ដសៀមរាបត្រូវបានទទួលស្វាគមន៍ដោយការបាញ់ទឹកប្រោសព្រំ និងឥស្សរជនជាច្រើនរូប

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ – Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក បានអបអរសាទរសមិទ្ធិផលដ៏គួរឱ្យ…

ឯកអគ្គរដ្ឋទូតឥណ្ឌូនេសុី៖ ការសម្រេចនាំ យកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការយុត្តិធម៌អន្តរជាតិ គឺជាជម្រើសដំណោះស្រាយមួយ

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានអះអាងថា ការសម្រេចរបស់រាជរដ្ឋភិបាលកម្ពុជាក្នុងការនាំយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ