ទ្រនិចនាឡិការសង្រ្គាម

WHO ព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងរុញច្រានពិភពលោកទៅរកមាត់ជ្រោះ នៃគ្រោះថ្នាក់វិទ្យុសកម្មនុយក្លេអ៊ែ


ពិភពលោកកំពុងប្រឈមនឹងស្រមោលខ្មៅ នៃវិទ្យុសកម្មនុយក្លេអ៊ែសាជាថ្មី ក្រោយពេលសង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់ដំណាក់កាលវាយប្រហារគោលដៅយុទ្ធសាស្ត្រ ជាពិសេសកន្លែងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមតែម្តង។ អង្គការសុខភាពពិភពលោក (WHO) បានចេញមុខព្រមានថា មនុស្សជាតិអាចនឹងធ្លាក់ចូលក្នុងមហន្តរាយវិនាសសកម្ម ដូចទៅនឹងសោកនាដកម្មនៅហ៊ីរ៉ូស៊ីម៉ា, ឆេណូប៊ិល និងហ្វូគូស៊ីម៉ា ប្រសិនបើការវាយប្រហារលើទីតាំងនុយក្លេអ៊ែរនៅតែបន្តកើតមាន។
ទ្រនិចនាឡិការសង្រ្គាម
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA អង្គការសុខភាពពិភពលោកបានព្រមានថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានរុញឲ្យមនុស្សជាតិស្ថិតនៅក្នុងមាត់ជ្រោះ នៃគ្រោះថ្នាក់រលកវិទ្យុសកម្មដ៏សាហាវ ក្រោយមានការវាយប្រហារជុំវិញទីតាំងនុយក្លេអ៊ែនៅក្នុងប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ការព្រមានរបស់ WHO កើតឡើងក្រោយមីស៊ីលរបស់អ៊ីរ៉ង់មួយគ្រាប់បានបំបែកអគារលំនៅដ្ឋានមួយកន្លែងនៅក្នុងទីក្រុងឌីម៉ូណា ដែលគេដឹងថា ជាទីតាំងឃ្លាំងអាវុធនុយក្លេអ៊ែរបស់អ៊ីស្រាអែល ទោះបីប្រទេសនេះបានបដិសេធជាបន្តបន្ទាប់ក៏ដោយចុះ។

យោធាអ៊ីរ៉ង់បានអះអាងថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែល លើទីតាំងនុយក្លេអ៊ែនៅតំបន់ណាតាន់ ដែលជាទីតាំងចម្រោះសារធាតុអ៊ុយរ៉ាញូមក្រោមដី សម្រាប់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។

លោក ថេដ្រូ អាដាមណម ហ្កេប្រេយេស៊ុស (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោកបាប្រមាននថា សង្គ្រាមនៅមជ្ឈិមបូព៌ាបានឈានដល់ដំណាក់កាលដ៏គ្រោះថ្នាក់ ក្រោយទីតាំងនុយក្លេអ៊ែនៅទីក្រុងណាតាន់ និងឌីម៉ូណារងការវាយប្រហារដោយមីស៊ីល។ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារដែលកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែនេះបានបង្កើនការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សុខភាពសាធារណៈ និងសុវត្ថិភាពបរិស្ថាន។ ទន្ទឹមនឹងនេះ លោក បានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អត់ធ្មត់ និងជៀសវាងសកម្មភាពណាមួយ ដែលអាចបង្កឱ្យមានឧប្បត្តិហេតុនុយក្លេអ៊ែ។

ប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា មិនថាតែការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ា, បន្ទុះរោងចក្រឆេណូប៊ិល ក្នុងឆ្នាំ១៩៨៦ ឬវិបត្តិនៅហ្វូគូស៊ីម៉ាក្នុងឆ្នាំ២០១១ សុទ្ធតែបានបន្សល់ទុកនូវស្រមោលអាក្រក់រាប់ចាប់ពីការបាត់បង់ជីវិតភ្លាមៗ ការបំពុលបរិស្ថានរាប់រយឆ្នាំ រហូតដល់ការបំប្លែងហ្សែន និងជំងឺមហារីកកាចសាហាវ ដែលប៉ះពាល់ដល់មនុស្ស សត្វ និងធម្មជាតិយ៉ាងខ្លាំង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើកត្តាចម្បងអ្វីខ្លះធ្វើឱ្យវៀតណាម វ៉ាដាច់ថៃ ក្លាយជាគោលដៅវិនិយោគកំពូលរបស់អឺរ៉ុបនៅអាស៊ាន?

បណ្ដាក្រុមហ៊ុនអឺរ៉ុបពេញចិត្តប្រទេសវៀតណាមជាងប្រទេសថៃ ជាគោលដៅវិនិយោគកំពូលរបស់ខ្លួននៅក្នុងតំបន់អាស៊ាន ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្បូ…

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ