វិស័យការពារជាតិ

ហេតុអ្វីបានជាអារ៉ាប់រួមក្លាយជាគោលដៅវាយប្រហារសងសឹកដ៏ខ្លាំងក្លារបស់អ៊ីរ៉ង់?


ក្នុងចំណោមប្រទេសទាំង១១ ដែលរងការវាយប្រហារសងសឹកពីសំណាក់អ៊ីរ៉ង់ ពាក់ព័ន្ធនឹងជម្លោះជាមួយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល សហព័ន្ធអារ៉ាប់រួម ត្រូវបានគេមើលឃើញថា ជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតបន្ទាប់ពីអ៊ីស្រាអែល។ តើមានមូលហេតុអ្វីខ្លះនៅពីក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ?
វិស័យការពារជាតិ
ដោយ

អេមីរ៉ាតអារ៉ាប់រួម បានអះអាងថា មកទល់ពេលនេះខ្លួនបានទប់ស្កាត់ការគំរាមកំហែងពីមីស៊ីល និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ បានជាង៩០%។ ក្រសួងការពារជាតិ អារ៉ាប់រួម បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួន២៦៨គ្រាប់ មីស៊ីលបញ្ជាចំនួន១៥គ្រាប់ និងយន្តហោះដ្រូនចំនួន១,៥១៤គ្រឿង ដោយមានអ្នកស្លាប់ចំនួន៦នាក់ និងរបួសចំនួន១៣១នាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន CNBC។

ការវាយប្រហារលើអេមីរ៉ាតអារ៉ាប់រួម មានចំនួនខ្ពស់ជាងប្រទេសជិតខាងក្នុងឈូងសមុទ្រពែក្សច្រើនណាស់ និងស្ទើរតែស្មើនឹងអ៊ីស្រាអែល ដែលបានប្រឈមនឹងមីស៊ីល និងយន្តហោះដ្រូនជាង១,០០០គ្រឿងពីអ៊ីរ៉ង់ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ ខណៈការវាយប្រហារលើប្រទេសជិតខាងដូចជាកាតា អារ៉ាប៊ីសាអូឌីត និងបារ៉ែនជាដើម ស្ថិតក្នុងចំនួនរាប់រយគ្រាប់ប៉ុណ្ណោះ។

អាកាសយានដ្ឋានក្នុងទីក្រុងឌូបៃ និងអាប៊ូដាប៊ី អគារលំនៅឋាន សណ្ឋាគារ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ របស់ទីក្រុងឌូបៃ កំពង់ផែ ចេបេល អាលី និងស្ថានកុងស៊ុលសហរដ្ឋអាម៉េរិក ក្នុងទីក្រុងឌូបៃ សុទ្ធតែជាគោលដៅវាយប្រហារទាំងអស់ ទោះជារដ្ឋាភិបាលអ៊ីរ៉ង់ បាននិយាយថា ការវាយប្រហាររបស់ខ្លួនទៅលើប្រទេសជិតខាងនៅឈូងសមុទ្រពែក្ស បានកំណត់ចំពោះមូលដ្ឋានទ័ពអាម៉េរិក នៅក្នុងតំបន់ក៏ដោយ។

សម្រាប់អ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម គឺជាទីតាំងសំខាន់ ដែលពួកគេគិតថា ការវាយប្រហារខ្លាំងៗអាចដាក់សម្ពាធទៅលើក្រុងវ៉ាស៊ីនតោន អាចរារាំងលំហូរថាមពលទូទាំងពិភពលោក បង្កអសន្តិសុខខាងហិរញ្ញវត្ថុ និងសាជីវកម្មអន្តរជាតិ និងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកបាន។

លោក អាប់ឌុលខាលេក អាប់ឌុលឡា (Abdulkhaleq Abdulla) អ្នកជំនាញការ និងជាអ្នកវិទ្យាសាស្ត្រនយោបាយមកពីប្រទេសអេមីរ៉ាតអារ៉ាប់រួម បានលើកឡើងថា មិនមានចម្លើយច្បាស់លាស់ណាមួយជុំវិញហេតុអ្វីបានជាអារ៉ាប់រួមក្លាយជាគោលដៅធំ នៃការវាយប្រហារខ្លាំងជាងប្រទេសដទៃទៀតនៅក្នុងតំបន់នោះទេ។ លោកបានអះអាងថា កត្តាដែលធ្វើឱ្យអារ៉ាប់រួម អាចការពារខ្លួនឯងពីការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនពីអ៊ីរ៉ង់បាន គឺដោយសារតែប្រទេសនេះបានត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារប្រភេទនេះតាំងពីដំបូងមកម្ល៉េះ៕

អត្ថបទៈសួន ឡង់ទី​




អត្ថបទបន្ទាប់


តើសង្គ្រាមនៅអ៊ីរ៉ង់ ដែលកំពុងឆាបឆេះពេញមជ្ឈិមបូព៌ាពិតជាអាចបញ្ចប់ក្នុងរយៈពេល៦សប្តាហ៍មែនឬ?

ស្របពេលដែលការព្យាករដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អំពីអាយុកាល នៃសង្គ្រាមនៅអ៊ីរ៉ង់ ហាក់មានការប្រែប្រួល ឥឡូវនេះ ក្រុមជំនួយការជាន…

លោក ត្រាំ អាចនឹងពន្យារពេលជួបជាមួយលោក ស៊ី ប្រសិនបើចិន មិនជួយការពារសុវត្ថិភាពនៅច្រកសមុទ្រហ័រម៉ូស

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកអាចនឹងពន្យារពេលជំនួបកំពូលរបស់លោកជាមួយលោក ស៊ី ជីនពីង ដែលគ្រោងធ្វើឡើងរយៈពេល៣ថ្ងៃ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ