ហេតុអ្វីមហាយក្សចិន

ហេតុអ្វីមហាយក្សចិន ប្រតិកម្មចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាម៉េរិក និងវៀតណាម?


អ្នកវិភាគបានចាត់ទុកការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងវៀតណាមដែលលោក ដូណាល់ ត្រាំ បានបង្ហើបកាលពីពេលថ្មីៗ កំពុងអង្រួនជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក និងចិន។ អ្នកវិភាគបានអះអាងថា ពន្ធដ៏ធ្ងន់របស់អាម៉េរិកលើទំនិញនាំចេញឆ្លងកាត់ប្រទេសវៀតណាម បានធ្វើឱ្យចិនកំពុងមានមន្ទិលលើសហរដ្ឋអាម៉េរិក ដែលបានព្រមព្រៀងបន្ថយកម្តៅសង្រ្គាមពាណិជ្ជកម្មនៅមួយរយៈកន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
ហេតុអ្វីមហាយក្សចិន
ដោយ

ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មបឋមជាមួយវៀតណាមដែលលោក ត្រាំ បានបង្ហើបកាលពីពេលថ្មីៗ សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ២០%លើទំនិញនាំចេញទាំងអស់របស់វៀតណាម ប៉ុន្តែបានចែងយ៉ាងច្បាស់ថា ពន្ធនឹងឡើងដល់៤០% បើទំនិញនោះគ្រាន់តែជាទំនិញនាំចេញឆ្លងកាត់វៀតណាម ជាថ្នូរនឹងការបើកដៃឱ្យអាម៉េរិកអាចនាំចេញទំនិញមកវៀតណាមក្រោមបន្ទាត់ពន្ធសូន្យ។ ព័ត៌មានលម្អិតនៃពន្ធនេះនៅមិនទាន់ប្រកាសទូលំទូលាយនៅឡើយទេ ប៉ុន្តែចិនដែលគេដឹងថា ជាប្រទេសដែលបានបង្ហូរទំនិញដ៏ច្រើនចូលទីផ្សារវៀតណាមបានប្រតិកម្ម។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង (Mao Ning ) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា សន្ធិសញ្ញាពាក់ព័ន្ធមិនគួរកំណត់គោលដៅ ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ភាគីទី៣នោះឡើយ។ ដោយឡែក ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ខ្លួនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះភាគីណា ដែលឈានដល់កិច្ចព្រមព្រៀង ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ ក្រសួងពាណិជ្ជកម្មចិនបានអះអាងថា ប្រសិនបើស្ថានភាពបែបនេះកើតឡើង ភាគីចិននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

លោក ម៉ាក់ វីលៀម (Mark Williams) សេដ្ឋវិទូនៅក្រុមហ៊ុន Capital Economics ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា កិច្ចព្រមព្រៀងនេះហាក់សំដៅដល់ចិនមួយផ្នែកធំ ដែលនាំឲ្យចិនមិនសប្បាយចិត្ត ហើយវាបានធ្វើឱ្យប៉ះពាល់ដល់កិច្ចព្រមព្រៀង ដែលបានសម្រេចនៅទីក្រុងហ្សឺណែវ និងទីក្រុងឡុងដ៍ កន្លងមក។

សម្រាប់អន្តរទំនាក់ទំនងរវាងអាម៉េរិក-ចិន-វៀតណាមមកដល់ពេលនេះ អាម៉េរិកជាទីផ្សារនាំចេញកំពូលរបស់វៀតណាម រីឯចិនជាទីផ្សារនាំចូលកំពូលរបស់វៀតណាមផងដែរ។ កាលពីខែឧសភា ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិកបានកើនឡើងដល់ជិត១៤ពាន់លានដុល្លារ ខណៈតម្លៃនាំចូលពីចិនបានកើនឡើងជាង១៧ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន បាយអិច បង្កើតសិក្ខាសាលាស្វែងយល់ពីប្លុកឆេន ដើម្បីពង្រឹងចំណេះដឹងបច្ចេកវិទ្យា គ្រីបតូ

រាជធានីភ្នំពេញ, ប្រទេសកម្ពុជា ថ្ងៃទី03 ខែកក្កដា ឆ្នាំ២០២៥ – បាយអិច - ក្រុមហ៊ុនជួញដូរទ្រព្យឌីជីថលដ៏គួរឱ្យទុកចិត្តបំផុតនៅកម្ពុជា - គឺជាក្រុ…

ប្រទេសនៅអាស៊ានមួយចំនួនសន្យាបង្កើនការទិញផលិតផលអាម៉េរិក ដើម្បីផ្គាប់ចិត្តលោក ត្រាំ ស្របពេលការអនុវត្តពន្ធបដិការខិតជិតចូលមកដល់

ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍បានបង្កើនការនាំចូលផលិតផលរបស់អាម៉េរិកទ្វេដងរាប់ចាប់ពីការទិញយន្តហោះប៊ូអ៊ីងរាប់សិបគ្រឿង រហូតដល់ការនាំចូល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ