ការប្រយុទ្ធគ្នានៅលើសមរភូមិរវាងកងកម្ពុជា

ហេតុអ្វីថៃព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ហើយការផ្សព្វផ្សាយព័ត៌មានបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់កម្ពុជាយ៉ាងណាដែរ?


ការប្រយុទ្ធគ្នានៅលើសមរភូមិរវាងកងកម្ពុជា និងថៃក្នុងសង្គ្រាមឈ្លានរបស់ថៃមកដែនអធិបតេយ្យភាពរបស់កម្ពុជាបានអូសពេលជិត១សប្តាហ៍ហើយ ខណៈនៅលើសមរភូមិបច្ចេកវិទ្យា និងព័ត៌មានឯណោះវិញ ក៏កំពុងប្រយុទ្ធគ្នាមិនណយនោះដែរ ក្នុងនោះប្រទេសថៃបានព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យមានការភាន់ច្រលំ និងបង្កើតឱ្យមានរូបភាពរើសអើងជាតិសាសន៍។
ការប្រយុទ្ធគ្នានៅលើសមរភូមិរវាងកងកម្ពុជា
ដោយ

អ្នកជំនាញបានចាត់ទុកការខិតខំផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតរបស់ថៃ ក្នុងចេតនាចង់បិទបាំងពិភពលោក និងបំភាន់ពលរដ្ឋខ្លួនឯង ដើម្បីបំពេញមហិច្ចតាឈ្លានពានមកលើកម្ពុជា និងចង់ឱ្យពិភពលោកមើលមកថា កម្ពុជាជាអ្នកចូលឈ្លានពានខ្លួន។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចាត់ទុកការផ្សាយព័ត៌មានមិនពិតក្នុងអំឡុងពេលប្រទេសកំពុងធ្លាក់ក្នុងសង្គ្រាមវាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទឹកចិត្តកងកម្លាំងកម្ពុជា ដែលកំពុងប្រយុទ្ធដ៏អង់អាចជាមួយទ័ពឈ្លានពានថៃ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការព្យាយាមផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ប្រព័ន្ធផ្សព្វផ្សាយថៃទៅកាន់ពិភពលោកនេះ វាជាអាវុធមួយដែលអាចបំភ្លៃព័ត៌មានទៅកាន់ពិភពលោក ពិសេសពលរដ្ឋថៃខ្លួនឯង ដើម្បីបំពេញមហិច្ឆតាឈ្លានពានមកលើកម្ពុជា និងចង់ធ្វើឱ្យពិភពលោកមើលមកកម្ពុជាក្នុងផ្លូវមិនសូវល្អ។ បើតាមអ្នកជំនាញរូបនេះ ថៃបានប្រើវិធីសាស្រ្តបំភាន់ព័ត៌មាននេះ ហាក់ចង់បំបែកស្មារតីពលរដ្ឋ និងទាហានកម្ពុជា តែយ៉ាងណាការផ្សាយព័ត៌មានមិនពិតរបស់ថៃ មិនអាចធ្វើអ្វីខ្មែរបាននោះឡើយ ពិសេសពិភពលោក ក៏កំពុងដឹងពីការពិតផងដែរ។

«សំឡេងបណ្ឌិត ឈត ប៊ុនថង»

ជាមួយគ្នានេះលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ថៃហាក់មានឥទ្ធិពលជាងកម្ពុជាក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធខ្មែរថៃ នៅតាមព្រំដែននេះ។ អ្នកជំនាញរូបនេះយល់ឃើញថា ការខិតខំផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ភាគីថៃនេះ អាចដោយសារថៃមានចេតនាប្រើប្រាស់មធ្យោបាយបំភ្លៃព័ត៌មានទៅកាន់ពិភពលោក ដោយចង់ឱ្យពិភពលោកមើលមកកម្ពុជាក្នុងផ្លូវមិនសូវល្អ។ លោកបានបន្ថែមថា សារព័ត៌មានអន្តរជាតិធំៗ ដែលមានមូលដ្ឋាននៅប្រទេសថៃ ហាក់ផ្សាយតែម្ខាងប៉ុណ្ណោះ ពោលគឺខ្វះព័ត៌មានពីខាងកម្ពុជា ដែលកត្តានេះ ចង់ឬមិនចង់វាបានបង្កើតរូបភាពភាន់ច្រលំលើកម្ពុជា។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានលើកឡើងថា ក្នុងអំឡុងពេលប្រទេសកំពុងជួបសង្គ្រាមការផ្សព្វផ្សាយមិនពិតពាក់ព័ន្ធនឹងស្ថានភាពរបស់កងទ័ពជួរមុខដូចដូចជាកងទ័ពបានដាច់ស្បៀង, កងទ័ពពុំទទួលបានការឧបត្ថម្ភពីសប្បុរសជន, ការចល័តទ័ព និងការត្រៀមសព្វាវុធធុនធ្ងន់ ការបង្ហោះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធជនសង្ស័យជាចារកិច្ចរបស់សត្រូវមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពនោះទេ តែថែមទាំងបង្កផលប៉ះពាល់ដល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ ព្រមទាំងធ្វើឱ្យសត្រូវបានដឹងពីការចាប់បានចារកិច្ចរបស់ខ្លួនជាដើម។

ជាមួយគ្នានេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអំពាវនាវឲ្យសាធារណជនមេត្តាពិចារណាឲ្យបានហ្មត់ចត់មុននឹងបង្ហោះផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់ និងជឿជាក់លើតែប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការ ព្រោះមិនមែនរាល់ព័ត៌មានទាំងអស់តម្រូវឲ្យបង្ហោះផ្សព្វផ្សាយនោះទេ ពេលខ្លះជាព័ត៌មានកម្រិតសន្តិសុខនយោបាយ ការណ៍សម្ងាត់យោធា និងព័ត៌មានសន្តិសុខជាតិ ដែលគួរត្រូវតែរឹតបន្តឹង និងដើម្បីសុវត្ថិភាពកងកម្លាំងនៅជួរមុខទាំងអស់គ្នា៕
អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើការប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា មានស្ថានភាពបែបណានៅមួយរយៈចុងក្រោយនេះ?

សេវាធានារ៉ាប់រង គឺជាកិច្ចសន្យារវាងបុគ្គលជាមួយក្រុមហ៊ុន ដើម្បីទទួលបានការការពារផ្នែកហានិភ័យបាត់បង់ ឬនឹងមានអ្វីមួយកើតឡើងនៅពេលអនាគត។ បច្…

កម្ពុជា និងថៃ ឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយនឹងចាប់អនុវត្តនៅវេលាម៉ោង១២យប់នេះតទៅ

ក្រោយការជួបពិភាក្សានៅប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី ២៨ ខែកក្កដានេះ ប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ