ជនអន្តោប្រវេសន៍

ការសិក្សាមួយរកឃើញថា វិធានការប្រឆាំងជនអន្តោប្រវេសន៍របស់លោក ត្រាំ នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចអាម៉េរិក ឱ្យដាំក្បាលចុះនៅឆ្នាំនេះ


ការសិក្សាស្រាវជ្រាវរបស់ធនាគារកណ្ដាលអាម៉េរិក សាខាក្រុងដាឡាស (Dallas) បានរកឃើញថា វិធានការក្ដៅគគុកដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទប់ស្កាត់រំហូរជនអន្តោប្រវេសន៍ នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះខ្លាំងនៅឆ្នាំ២០២៥ នេះ ពោលគឺអាចនឹងធ្លាក់ចុះរហូតដល់ទៅជិត១% ឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
ជនអន្តោប្រវេសន៍
ដោយ

យោងតាមការវិភាគដោយក្រុមអ្នកជំនាញសេដ្ឋកិច្ចធំៗនៅធនាគារកណ្ដាលអាម៉េរិក សាខាក្រុងដាឡាស (Dallas) រួមទាំងលោកស្រី ភា អររីនៀស (Pia Orrenius) ផងដែរ បានបង្ហាញថា ការធ្លាក់ចុះយ៉ាងគំហុកនៃរំហូរជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាម៉េរិក និងការបង្កើនវិធានការបណ្ដេញពលករបរទេសចេញពីទឹកដីសហរដ្ឋអាម៉េរិក អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) របស់មហាអំណាចធំបំផុតទី១ របស់ពិភពលោកមួយនេះធ្លាក់ចុះរហូតដល់ទៅប្រមាណ០,៨% នៅក្នុងឆ្នាំ២០២៥ នេះ។

អ្នកជំនាញសេដ្ឋកិច្ចទាំងនេះ បានគូសបញ្ជាក់ថា ផលប៉ះពាល់ភាគច្រើន ពោលគឺរហូតដល់ទៅ៩៣% គឺបណ្ដាលមកពីមានមនុស្សឆ្លងព្រំដែនតិចជាងមុន គឺមិនមែនបណ្ដាលមកពីការបណ្ដេញជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាម៉េរិក នោះទេ។ ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចទាំងនេះបានព្រមានថា ប្រសិនបើការបណ្ដេញជនអន្តោប្រវេសន៍ចេញពីសហរដ្ឋអាម៉េរិក ទ្រង់ទ្រាយធំនៅតែបន្ត នោះកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្លាក់ចុះរហូតដល់ទៅ១,៥% ឯណោះ នៅត្រឹមឆ្នាំ២០២៧។

សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចអាម៉េរិក ត្រូវបានព្យាកររួចហើយថា នឹងធ្លាក់ចុះមកនៅត្រឹម១,៥% នៅឆ្នាំ២០២៥ នេះ ដោយធ្លាក់ចុះខ្លាំងបើធៀបនឹងជិត៣% ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រោមវិធានការពន្ធរបស់លោក ត្រាំ អាម៉េរិក រំពឹងប្រមូលចំណូលពន្ធបាន៣០០ពាន់លានដុល្លារនៅឆ្នាំនេះ

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោក ស្កុត បេសេន (Scott Bessent) កាលពីថ្ងៃទី៨ ខែកក្កដា បានទម្លាយឱ្យដឹងថា គិតចាប់ពីដើមឆ្នាំរហូតមកទល់ពេល…

តើអ្វីនៅពីក្រោយកំណើនជាង២ដង នៃការវិនិយោគបរទេសក្នុងវិស័យអចលនទ្រព្យនៅវៀតណាម?

ទិន្នន័យចុងក្រោយបានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យនៅវៀតណាម បានកើនឡើងជាង២ដង ឈានរហូតដល់ជិត៥ពាន់លានដុល្លារ នៅក្នុងឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ