
បច្ចុប្បន្ន អិលអូអិលស៊ី មានបុគ្គលិកសរុបជាង 3,953នាក់ ដែលក្នុងនោះបុគ្គលិកជាស្រ្តីមានចំនួន 691នាក់ និងបុគ្គលិកជនពិការមានចំនួន 06នាក់ដែលទទួលបានឱកាសស្មើភាពក្នុងការងារ។ ការលើកទឹកចិត្តនេះបង្ហាញពីការប្តេជ្ញារបស់ស្ថាប័នក្នុងការបង្កើតបរិយាកាសការងារដែលមានភាពរួបរួម និងគាំទ្រដល់សមភាពយេនឌ័រ និងសិទ្ធិមនុស្ស។
គួរបញ្ជាក់ផងដែរថានៅ ថ្ងៃទី1-2 ខែវិច្ឆិកា ឆ្នាំ2025 ខាងមុខនេះ អិលអូអិលស៊ី នឹងចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ2025 នៅអាគារពិព័រណ៍កោះពេជ្រ ដែលជាមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ ជាមួយឱកាសការងារច្រើនកន្លែង។ បេក្ខជនដែលមានបំណងចង់ចូលបម្រើការងារនៅ អិលអូអិលស៊ី ជាពិសេសស្រ្តី និងជនពិការ អាចត្រៀម CV យកមកកាន់ស្តង់ អិលអូអិលស៊ី លេខ A31 និង A36 ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។

អិលអូអិលស៊ី ជឿជាក់ថា មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញសមត្ថភាព និងទទួលបានភាពជោគជ័យប្រសិនបើពួកគេទទួលបានឱកាស។ ដូច្នេះ ស្ថាប័នមិនត្រឹមតែផ្តល់ការងារដែលមានស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការបណ្តុះបណ្តាល ឱកាសតម្លើងតួនាទី ប្រាក់រង្វាន់លើកទឹកចិត្ត និងអត្ថប្រយោជន៍ជាច្រើន ដើម្បីលើកស្ទួយជីវភាព និងជំនាញរបស់បុគ្គលិកទាំងអស់។ បន្ថែមពីលើនេះ ការចូលរួមបម្រើការងារជាមួយ អិលអូអិលស៊ី លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមពីលើប្រាក់បៀវត្សគោល ដែលមានដូចជា៖
១. អត្ថប្រយោជន៍សម្រាប់បុគ្គលិក
-ប្រាក់បៀវត្សប្រចាំខែសមរម្យ
-ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ ដែលស្មើនឹងប្រាក់បៀវត្សគោលចំនួន ០១ខែ
-ប្រាក់រង្វាន់សម្រាប់បុណ្យភ្ជុំបិណ្ឌ ដែលស្មើនឹងប្រាក់បៀវត្សគោលចំនួន ០១ខែ
-ប្រាក់រង្វាន់សម្រាប់បំណាច់ឆ្នាំ
-ប្រាក់លើកទឹកចិត្តប្រចាំខែសម្រាប់មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ
-ផ្តល់ប្រាក់អតីតភាពការងារតាមច្បាប់ការងារដែលបានកំណត់
-ការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំ
-ប្រាក់សន្សំប្រចាំខែសម្រាប់បុគ្គលិក
-ប្រាក់សោធនប្រចាំខែស្របតាមច្បាប់ការងារ
-ប្រាក់ឧបត្ថម្ភជួបជុំក្រុមការងារប្រចាំខែ
-ប្រាក់ឧបត្ថម្ភសម្រាប់ដំណើរកំសាន្តប្រចាំឆ្នាំ
-ប្រាក់ឧបត្ថម្ភថ្លៃទូរសព្ទប្រចាំខែ
-ប្រាក់ឧបត្ថម្ភថ្លៃឯកសណ្ឋានចំនួន 90ដុល្លារ ក្នុងមួយឆ្នាំ
-ប្រាក់ជួលម៉ូតូ និងថ្លៃសាំងសម្រាប់មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុរហូតដល់ 100ដុល្លារ ក្នុងមួយខែ
-ប្រាក់ឧបត្ថម្ភថ្លៃពិនិត្យសុខភាពសម្រាប់បុគ្គលិក និងសមាជិកគ្រួសារ
-ប្រាក់ឧបត្ថម្ភថ្លៃសម្រាកព្យាបាលជំងឺ សម្រាប់បុគ្គលិក និងសមាជិកគ្រួសារ
-ទទួលបានការបណ្តុះបណ្តាល
-ទទួលបានឱកាសតម្លើងតួនាទី
-កម្ចីបុគ្គលិកដែលមានអត្រាការប្រាក់សមរម្យ
-កម្ចីទិញគេហដ្ឋានដែលមានអត្រាការប្រាក់សមរម្យ
-ការឈប់សម្រាកលំហែមាតុភាពដោយមានប្រាក់ឈ្នួល 100% ពេញ
-ការឈប់សម្រាកជំងឺដោយមានប្រាក់ឈ្នូល
-ការឈប់សម្រាកប្រចាំឆ្នាំ និងបុណ្យជាតិស្របទៅនឹងប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
-ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់២៤ម៉ោង
-អត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត

២. អត្ថប្រយោជន៍សម្រាប់បុគ្គលិកហាត់ការ
-ប្រាក់ឧបត្ថម្ភប្រចាំខែ
-ប្រាក់សោធនប្រចាំខែស្របតាមច្បាប់ការងារ
-ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ក្នុងម៉ោងធ្វើការពីបេឡាជាតិរបបសន្តិសុខសង្គម
-ការបណ្តុះបណ្តាលជំនាញលើការងារ
-ឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិ
អិលអូអិលស៊ី ក៏បានអនុវត្តគោលការណ៍សមភាពយេនឌ័រនៅក្នុងទីផ្សារការងារនៅកម្ពុជា ដោយផ្តល់ឱកាសស្មើគ្នាដល់ស្រ្តី និងជនពិការក្នុងការចូលរួមដាក់ពាក្យសម្ភាសន៍សម្រាប់គ្រប់តួនាទី។ ការចូលរួមបម្រើការងារជាមួយ អិលអូអិលស៊ី គឺជាចំណុចចាប់ផ្ដើមដ៏ល្អសម្រាប់អ្នកដែលចង់អភិវឌ្ឍអាជីពជាមួយស្ថាប័នដែលមានស្ថិរភាព និងមានវប្បធម៌ការងារដែលពោរពេញដោយការគោរព និងលើកស្ទួយគ្នាទៅវិញទៅមក។
គួរបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលមានសមត្ថភាព និងមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ នៅ អិលអូអិលស៊ី អាចស្វែងរកឱកាសការងារថ្មីៗតាមរយៈបណ្តាញណាមួយរបស់ អិលអូអិលស៊ី ដូចខាងក្រោម៖
-គេហទំព័រ (www.lolc.com.kh)
-បណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី៖
-ហ្វេសប៊ុក៖ LOLC Careers [ https://www.facebook.com/lolccambodiahr ]
-លីងអ៊ីន៖ LOLC Careers [https://www.linkedin.com/company/lolc-careers
-តេឡេក្រាម៖ LOLC Careers [https://t.me/lolccareers]
-លេខទូរសព្ទ៖ 096 4211 999 / 087 400 277/081 700 446/ 081 900 326/ 081 900 577/ 081 600 955/ 081 600 569។


