ចក្រភពអង់គ្លេស

ក្រុមកម្មករនៅកំពង់ផែដ៏ធំបំផុតមួយនៅចក្រភពអង់គ្លេសគ្រោងធ្វើកូដកម្ម៨ថ្ងៃ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល


កម្មករជិត២ពាន់នាក់នៅកំពង់ផែកុងតឺន័រដ៏ធំបំផុតឈ្មោះ ហ្វីលិចស្ទូវ (Felixstowe) នៅចក្រភពអង់គ្លេសបានអះអាងថា ពួកគេនឹងធ្វើកូដកម្ម៨ថ្ងៃ រាប់ចាប់ពីថ្ងៃអាទិត្យ ទី២១ សីហាតទៅ ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល ដ្បិតថាការចំណាយក្នុងជីវភាពចេះតែកើនឡើង អំឡុងពេលមានអតិផរណាកើនឡើង។ ការធ្វើកូដកម្មនេះ ក៏បានធ្វើឱ្យក្រុមសហជីព និងក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានព្រមានថា អាចនឹងប៉ះពាល់ដល់ពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
ក្រុមកម្មករនៅកំពង់ផែដ៏ធំបំផុតមួយនៅចក្រភពអង់គ្លេសគ្រោងធ្វើកូដកម្ម៨ថ្ងៃ
ដោយ

បុគ្គលិកនៅកំពង់ Felixstowe នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអង់គ្លេសកំពុងធ្វើសកម្មភាពតវ៉ាទៅកាន់ថៃកែកំពង់ផែ ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល ហើយនេះ គឺជាការផ្ទុះការធ្វើកូដកម្មថ្មីចុងក្រោយបំផុតមួយ ដែលបានធ្វើឡើងនៅប្រទេសអង់គ្លេស ខណៈដែលក្រុមសហជីពទាមទារ សុំដំឡើងប្រាក់ខែសម្រាប់ក្រុមកម្មករ ដែលពួកគេទាំងនោះកំពុងប្រឈមនឹងវិបត្តិនៃការចំណាយទ្រទ្រង់ជីវិត។

លោក Bobby Morton មន្ត្រីថ្នាក់ជាតិទទួលបន្ទុកសហជីពបង្រួបបង្រួម (Unite) សម្រាប់កំពង់ផែបាននិយាយថា សកម្មភាពកូដកម្មនេះនឹងបង្កឱ្យមានការរំខានយ៉ាងខ្លាំង និងបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងខ្សែចង្វាក់ផ្គត់ផ្គង់របស់ចក្រភពអង់គ្លេសផងដែរ ប៉ុន្តែជម្លោះនេះគឺបណ្ដាលមកពីក្រុមហ៊ុនផ្ទាល់ទាំងស្រុងតែម្ដង។

លោក Morton បានបន្ថែមទៀតថា ក្រុមហ៊ុននេះមានគ្រប់ឱកាសទាំងអស់ ដើម្បីធ្វើឱ្យសមាជិករបស់ពួកគេទទួលបានភាពយុត្តិធម៌ ប៉ុន្តែពួកគេមិនព្រមធ្វើបែបនោះទាល់តែសោះ។

កាលពីសប្ដាហ៍មុន ក្រុមហ៊ុនប្រតិបត្តិករ Hutchison Ports នៅកំពង់ផែ Felixstowe បាននិយាយថា កំពង់ផែនេះជឿថា ការដំឡើងប្រាក់ឈ្នួល ៧% គួបផ្សំប្រាក់លើកទឹកចិត្តចំនួនប្រហែលជាង ៦០០ដុល្លារទៀត ដល់កម្មករនោះ គឺសមរម្យ។ ខាងក្រុមហ៊ុនកំពង់ផែនេះបានបញ្ជាក់ថា សហជីពកម្មករនៅកំពង់ផែនេះ ដែលតំណាងឱ្យបុគ្គលិកប្រហែល ៥០០ នាក់កាន់តួនាទីជាអ្នកត្រួតពិនិត្យ វិស្វកម្ម និងលេខានោះ បានយល់ព្រមទទួលយកការផ្ដល់ឱ្យរបស់កំពង់ផែនេះរួចហើយដែរ។

ទោះយ៉ាងណា សហជីពបង្រួបបង្រួម (Unite) ដែលតំណាងឱ្យកម្មករកំពង់ផែជាច្រើននោះ បាននិយាយថា ការផ្ដល់ឱ្យរបស់កំពង់ផែនេះ គឺនៅទាបជាងអត្រាអតិផរណាបច្ចុប្បន្នទៅទៀត ហើយវាក៏មានកម្រិតទាបជាងកំណើនអតិផរណាកាលពីឆ្នាំមុនផងដែរ។

អ្នកនាំពាក្យក្រុមហ៊ុន Hutchison Ports បាននិយាយថា កំពង់ផែនេះសម្ដែងការសោកស្ដាយថា សកម្មភាពកូដកម្មនេះ នឹងមានផលប៉ះពាល់ទៅលើខ្សែចង្វាក់ផ្គត់ផ្គង់របស់ចក្រភពអង់គ្លេស។

កំពង់ផែននេះបាននិយាយថា ពួកគេនឹងរៀបចំផែនការដែលស្រាប់នេះឡើងវិញ និងកំពុងធ្វើការកាត់បន្ថយការរំខានពីការធ្វើកូដកម្ម ដែលនឹងមានរយៈពេល៨ថ្ងៃ ពោលគឺរហូតដល់ថ្ងៃទី២៩ ខែសីហា។

ក្រុមដឹកជញ្ជូន Maersk ដែលជាក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានព្រមានថា សកម្មភាពនេះនឹងមានផលប៉ះពាល់យ៉ាងខ្លាំងដែលបណ្តាលឱ្យមានការពន្យារពេលប្រតិបត្តិការ និងបង្ខំឱ្យផ្លាស់ប្តូរការចូលចតរបស់នាវានៅកំពង់ផែនេះផងដែរ។

តួលេខចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហាបានបង្ហាញថា អតិផរណាតម្លៃទំនិញប្រើប្រាស់នៅចក្រភពអង់គ្លេសបានឡើងដល់ជាង ១០% នៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពី ១៩៨២មក ហើយអ្នកសេដ្ឋកិច្ចមួយចំនួនបានព្យាករណ៍ថា វានឹងឡើងដល់ ២៥% ក្នុង រយៈពេលបីខែដំបូងនៃឆ្នាំក្រោយនៅចំពេលមានការកើនឡើងថ្លៃថាមពល និងស្បៀងអាហារ។

សូមរំលឹកថា កន្លងមក នៅអង់គ្លេសក៏មានការធ្វើកូដកម្មពីសំណាក់កម្មករផ្លូវដែក និងរថយន្តក្រុង ដែលបានទាមទារការដំឡើងប្រាក់ខែផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រមុខUNព្រមានថា វិបត្តិស្បៀងអាហារអាចកើតឡើងនៅឆ្នាំក្រោយ ប្រសិនបើគ្មានការបើកឲ្យស្បៀង និងជីកសិកម្មរុស្ស៊ីចូលទីផ្សារពិភពលោក

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាននៅចុងសប្ដាហ៍មុននេះថា ជី និងផលិតផលកសិកម្មរបស់រុស្សីត្រូវតែបើកឲ្យនាំចេញទៅទីផ្សារពិភពលោកឡើងវិញ ន…

ចិនបន្តនាំចូលប្រេង និងធ្យូងថ្មពីរុស្ស៊ីហក់ឡើងខ្ពស់មិនធ្លាប់មាននៅខែកក្កដា

រុស្ស៊ីបានកាន់កាប់តំណែងជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ចិនសម្រាប់រយៈពេលបីខែជាប់ៗគ្នាគិតត្រឹមខែកក្កដាកន្លងទៅនេះ ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងឯ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ