កោះតៃវ៉ា់ន់

ពិភពលោកស្រឡាំងកាំងក្រោយលោក ត្រាំ ថា អនាគតកោះតៃវ៉ា់ន់ គឺស្រេចលើចិន


ពិភពលោកស្រឡាំងកាំងជាថ្មីក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងដ៏គួរភ្ញាក់ផ្អើលថា អនាគតកោះតៃវ៉ាន់ គឺអាស្រ័យលើមេដឹកនាំចិន លោក ស៊ី ជីនពីង ហើយលោកនិយាយថា វាខុសគ្នាដាច់ពីអ្វី ដែលបានកើតឡើងនៅវេណេស៊ុយអេឡា។ នៅក្នុងបទសម្ភាសជាមួយកាសែត New York Times លោក ត្រាំ បានច្រានចោលទស្សនៈដែលយល់ឃើញថា ប្រតិបត្តិការយោធារបស់លោកនៅវេណេស៊ុយអេឡា បានបង្កើតគំរូដ៏អាក្រក់ដែលមហាយក្សចិន អាចនឹងប្រើប្រាស់វា ដើម្បីវាយប្រហារកោះតៃវ៉ាន់។
កោះតៃវ៉ា់ន់
ដោយ

លោកបាននិយាយថា ប្រទេសវេណេស៊ុយអេឡា បានបង្កការគំរាមកំហែងដោយផ្ទាល់ដល់អាម៉េរិក ប៉ុន្តែកោះតៃវ៉ាន់ មិនបង្កការគំរាមកំហែងបែបនេះដល់ប្រទេសចិននោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

ក្នុងបទសម្ភាស​ជាមួយកាសែត New York Times លោក ដូណាល់ ត្រាំ និយាយយ៉ាងចម្រូងចម្រាសថា បញ្ហាកោះតៃវ៉ាន់ គឺស្រេចលើប្រធានាធិបតីចិន ស៊ី ជីនពីង គឺខុសគ្នាពីវេណេស៊ុយអេឡា។​ នៅពេលអ្នកសារព័ត៌មានសួរអំពីទស្សនៈរបស់ចិន ចំពោះកោះតៃវ៉ាន់ លោក ត្រាំ បាននិយាយថា វាអាស្រ័យលើលោក ស៊ី ជីនពីង ថា តើលោកនឹងធ្វើបែបណា ប៉ុន្តែទន្ទឹមនេះលោកបានបន្ថែមថា លោកបានប្រាប់លោក ស៊ី រួចហើយថា លោកនឹងមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការណាមួយប្រឆាំងកោះតៃវ៉ាន់ ហើយលោកជឿជាក់ថា ចិននឹងមិនហ៊ានវាយតៃវ៉ាន់ឡើយ បើលោកនៅកាន់អំណាច។

ជាការពិតណាស់ ទីក្រុងប៉េកាំង តែងតែចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន ហើយនិយាយថា កោះតៃវ៉ាន់ គួរតែត្រូវបានបង្រួបបង្រួមឡើងវិញដោយប្រើកម្លាំងយោធា ប្រសិនបើចាំបាច់។ ប្រទេសភាគច្រើនរួមទាំងអាម៉េរិក មិនទទួលស្គាល់ជាផ្លូវការថា កោះតៃវ៉ាន់ ជារដ្ឋឯករាជ្យនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ប្រឆាំងដាច់ខាតនឹងការប៉ុនប៉ងប្រើកម្លាំងយោធាណាមួយ ដើម្បីវាយដណ្ដើមកាន់កាប់កោះតៃវ៉ាន់ ហើយអាម៉េរិក តែងតែគាំទ្រតាមរយៈការលក់សព្វាវុធឱ្យទៅកោះតៃវ៉ាន់ សម្រាប់ការពារខ្លួន។ តួយ៉ាងថ្មីៗនេះ អាម៉េរិក បានលក់សព្វាវុធរហូតដល់ទៅជាង១១ពាន់លានដុល្លារអាម៉េរិក ឱ្យទៅកោះតៃវ៉ាន់ ដែលធ្វើឱ្យមហាយក្សចិន ខឹងឆេះដុំយ៉ាងខ្លាំង។

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានកាន់អំណាចអាណត្តិទី១ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ហើយសម្រាប់អាណត្តិទី២ នេះចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៩៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


គណបក្សធំៗ៣នៅថៃ កំពុងប្រជែងគ្នារកសំឡេងឆ្នោត តើគណបក្សណាកំពុងលេចធ្លោជាងគេ?

ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសថៃ កំពុងបន្តទៅមុខយ៉ាងស្វិតស្វាញ អ្នកវិភាគនយោបាយមើលឃើញថា រហូតមកដល់ពេលនេះមិនទាន់មានគណបក្សណាមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ