វិស័យពាណិជ្ជកម្ម

ពាណិជ្ជកម្មពិភពលោកឈានចូលយុគសម័យមហាអំណាចក្របួចផលប្រយោជន៍ ប្រទេសតូចតាចរងគ្រោះ


នាកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅប្រទេសកាមេរូន កាលពីពេលថ្មីៗ ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក បានព្រមានធ្ងន់ៗថា ពិភពលោកកំពុងធ្លាក់ចូលក្នុងប្រព័ន្ធពាណិជ្ជកម្មច្បាប់ព្រៃ ដែលអ្នកខ្លាំងត្រួតត្រាអ្នកខ្សោយ។ រដ្ឋមន្ត្រីពាណិជ្ជកម្មចិន បានអំពាវនាវឱ្យរក្សាស្ថិរភាព ជាពិសេសក្នុងគ្រាដែលរដ្ឋបាលលោក ត្រាំ កំពុងប្រើប្រាស់ពន្ធគយដ៏ចម្រូងចម្រាស និងរំលោភច្បាប់ពាណិជ្ជកម្មពិភពលោកមួយចំនួន។
វិស័យពាណិជ្ជកម្ម
ដោយ

យ៉ាងណាមិញក្រុមមន្ត្រីលោកខាងលិចបានចោទចិនថា បានផ្ដល់ឧបត្ថម្ភធនយ៉ាងច្រើនដល់បណ្ដាក្រុមហ៊ុនសហគ្រាសខ្លួនដែលធ្វើឱ្យមានការប្រកួតប្រជែងមិនស្មើភាពក្នុងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាមបទអត្ថាធិប្បាយមួយចុះផ្សាយរបស់កាសែត Financial Times។

​​នៅក្នុងពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងប្រើច្បាប់ព្រៃ បណ្ដាមហាអំណាចបានក្លាយជាអ្នកឈ្នះ ខណៈបណ្ដាប្រទេសតូចតាចជាអ្នកចាញ់ និងខាតបង់ធ្ងន់ធ្ងរ ស្របពេលអាម៉េរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរកំពុងឆ្លើយយកត្រូវរៀងៗខ្លួន។ ជាក់ស្ដែង ចិនបានចោទប្រកាន់ថា អាម៉េរិក ក្រោមរដ្ឋបាលប្រធានាធីបតី ដូណាល់ ត្រាំ កំពុងប្រើប្រាស់ពន្ធគយដ៏ចម្រូងចម្រាស និងរំលោភច្បាប់ពាណិជ្ជកម្មពិភពលោកមួយចំនួន។ ជាការឆ្លើយតបអាម៉េរិកថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបានបរាជ័យក្នុងការដោះស្រាយបញ្ហាផលិតកម្មច្រើនហួសហេតុរបស់ចិន និងការឧបត្ថម្ភធន ឬការជួយគាំទ្រយ៉ាងសម្បើមពីរដ្ឋាភិបាលចិន សម្រាប់បណ្ដាក្រុមហ៊ុនសហគ្រាសចិន។ ការសិក្សាបង្ហាញថា ការឧបត្ថម្ភធនរបស់ចិនអាចខ្ពស់ជាងការឧបត្ថម្ភធននៅក្នុងប្រទេសអភិវឌ្ឍន៍ច្រើនដង។

នៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលរៀបចំឡើងនៅក្នុងប្រទេសកាមេរូន កាលពីពេលថ្មីៗ ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក បានព្រមានថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្នលែងដំណើរការហើយ ហើយពួកគេបានជំរុញឱ្យប្រទេសនានាព្រមព្រៀងលើកំណែទម្រង់សំខាន់ៗ រួមទាំងការរក្សាពាណិជ្ជកម្មឌីជីថលឱ្យរួចផុតពីពន្ធគយផងដែរ។ ទោះជាយ៉ាងណា ការចរចាបានបរាជ័យ មិនសម្រេចបានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ហើយផែនការកែទម្រង់ ក៏មិនត្រូវបានអនុម័តនោះដែរ។ ការបរាជ័យនេះបានបង្ហាញពីការបែកបាក់ នៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក ហើយជាលទ្ធផល បណ្ដាមហាអំណាច គឺជាអ្នកឈ្នះ ប្រទេសតូចតាចជាអ្នកចាញ់ និងខាតបង់ធ្ងន់ធ្ងរ។

នៅក្នុងពាណិជ្ជកម្មអន្តរជាតិ ដែលកំពុងប្រើច្បាប់ព្រៃថ្មីនេះ មហាអំណាចសេដ្ឋកិច្ចធំៗបំផុត ជាពិសេសអាម៉េរិក និងចិន ទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីព្រោះពួកគេមានអំណាចក្នុងការបង្កើតច្បាប់ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ពួកគេ។ ទន្ទឹមនេះ បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចតូច និងមធ្យម គឺជាអ្នករងផលប៉ះពាល់។ ប្រទេសនានានៅអាហ្វ្រិក អាស៊ីអាគ្នេយ៍ និងសូម្បីតែប្រទេសអភិវឌ្ឍន៍ដូចជាបារាំង និងចក្រភពអង់គ្លេសជាដើម ក៏ប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីអតុល្យភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងផងដែរ។

ក្រុមអ្នកជំនាញបានលើកឡើងថា មានតែវិធីពីរយ៉ាងប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងស្ថានការដ៏អាក្រក់នេះរួមមានការប្រើប្រាស់ពន្ធគយ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក និងការពង្រីកការនាំចេញទៅកាន់ទីផ្សារធំៗដូចជាប្រទេសចិនជាដើម។ ទោះជាយ៉ាងណា អ្នកជំនាញបានសង្កត់ធ្ងន់ថា សម្រាប់ប្រទេសតូចៗជម្រើសទាំងពីរ គឺពិបាកនឹងធ្វើបាន។

ក្រុមមន្ត្រីមកពីប្រទេសកំពុងអភិវឌ្ឍន៍ព្រមានថា ពួកគេកាន់តែងាយរងគ្រោះខ្លាំងឡើង ខណៈដែលច្បាប់ពាណិជ្ជកម្មពិភពលោកចុះខ្សោយ។ គោលដៅដើមរបស់អង្គការពាណិជ្ជកម្មពិភពលោក គឺដើម្បីធានាបាននូវភាពត្រឹមត្រូវយុត្តិធម៌ និងការពារសេដ្ឋកិច្ច ដែលទន់ខ្សោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សមាជិកព្រឹទ្ធសភាអាម៉េរិក ព្រមានតៃវ៉ាន់ ឱ្យប្រយ័តុ្នខ្លួន និងប្រាប់កុំឱ្យទុកចិត្តចិន ខ្លាំងពេក

សមាជិកព្រឹទ្ធសភាអាម៉េរិក លោក ចន ឃឺតធីស (John Curtis) កាលពីថ្ងៃទី៣១ ខែមីនា បានព្រមានចំៗឥតលាក់លៀមថា កោះតៃវ៉ាន់ គួរតែប្រុងប្រយ័ត្នឱ្យបា…

អ៊ីរ៉ង់ បន្ទន់ឥរិយាបថ ដោយប្រាប់ EU ថា ខ្លួនមានឆន្ទៈក្នុងការបញ្ចប់សង្គ្រាមជាមួយអាម៉េរិក តែទាមទារឱ្យមានការធានា

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉ាសេស្កៀន (Masoud Pezeshkian) បានបង្ហាញសញ្ញាវិជ្ជមានជាថ្មីកាលពីថ្ងៃទី៣១ ខែមីនា ដោយបញ្ជាក់ថា ប្រទេសរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ