វិស័យពាណិជ្ជកម្ម

មេ WTO ថា ពន្ធបដិការរបស់លោក ត្រាំ កំពុងធ្វើឱ្យប៉ះពាល់ដល់ច្បាប់ទម្លាប់ពាណិជ្ជកម្មពិភពលោក ហើយលទ្ធផលនៃផលប៉ះពាល់នឹងលេចច្បាស់នៅឆ្នាំក្រោយ


ស្របពេលប្រទេសនានា នៅលើពិភពលោក កំពុងប្រឈមមុខនឹងគំនាបពន្ធបដិការពី១០%ឡើងទៅពីរដ្ឋបាលសហរដ្ឋអាម៉េរិក ប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី ង៉ោហ្ស៊ី អូកុនហ្សូ អ៊ីវីឡា (Ngozi Okonjo-Iweala) បានលើកឡើងថា ពន្ធបដិការរបស់លោក ត្រាំ កំពុងធ្វើឱ្យប៉ះពាល់ដល់ច្បាប់ទម្លាប់ពាណិជ្ជកម្មរបស់ពិភពលោក ដែលបានអនុវត្តជាយូរយារណាស់មកហើយ។ មេអង្គការពាណិជ្ជកម្មពិភពលោករូបនេះបានព្រមានថា ផលប៉ះពាល់ដែលបង្កឡើងដោយពន្ធបដិការរបស់លោក ដូណាល់ ត្រាំ នឹងឃើញច្បាស់នៅឆ្នាំ២០២៦។ នេះបើយើងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
វិស័យពាណិជ្ជកម្ម
ដោយ

លោកស្រី ង៉ោហ្ស៊ី អូកុនហ្សូ អ៊ីវីឡា បាននិយាយថា នៅពេលនេះទំហំ នៃការធ្វើពាណិជ្ជកម្មសកលក្រោមលក្ខខណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោកបានធ្លាក់ចុះ ៧២% ដោយសារគោលនយោបាយពន្ធបដិការរបស់សហរដ្ឋអាម៉េរិក។ លោកស្រីបានចាត់ទុកគោលនយោបាយពន្ធបដិការនេះ ជាការរំខានដ៏ធំបំផុតចំពោះប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិចាប់តាំងពីសង្គ្រាមលោកលើកទី២មក។

ទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ចាប់តាំងពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធនាំចូលលើប្រទេសនានាយ៉ាងសន្ធឹកសន្ធាប់នៅឆ្នាំនេះ ទំហំពាណិជ្ជកម្មដែលធ្វើឡើងក្រោមគោលការណ៍ប្រជាជាតិ ដែលគួរទទួលបានការអនុគ្រោះបំផុតរបស់ WTO ដែលតម្រូវឱ្យសមាជិកអង្គការនេះគោរពគ្នាទៅវិញទៅមកដោយស្មើភាពគ្នាបានធ្លាក់ចុះប្រហែល៨០%ឯណោះ។ លោកស្រីបានអះអាងថា ពិភពលោកកំពុងជួបប្រទះការរំខានដ៏ធំបំផុតចំពោះច្បាប់ពាណិជ្ជកម្មសកល ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៨០ឆ្នាំកន្លងមក។

មេអង្គការពាណិជ្ជកម្មពិភពលោកបានព្រមានថា នៅក្នុងឆ្នាំ២០២៥ នេះ ផលប៉ះពាល់បង្កឡើងដោយពន្ធបដិការរបស់អាម៉េរិកមិនទាន់បង្ហាញរូបរាងច្បាស់នោះទេ ដោយសារតែវានៅសល់ទំនិញនៅក្នុងស្តុកចាស់ៗពីមុនមក ប៉ុន្តែផលប៉ះពាល់វានឹងបង្ហាញច្បាស់នៅឆ្នាំ២០២៦៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារកណ្ដាលថៃ ព្រមានថា វិបត្តិនយោបាយកំពុងគំរាមកំហែងដល់សេដ្ឋកិច្ច និងចំណាត់ថ្នាក់ឥណទានរបស់ថៃ

ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាពុត ស៊ូធីវ៉ាតណារូពុត (Sethaput Suthiwartnaruput) បានព្រមានថា ការជាប់គាំងនយោបាយ និងការពន្យារពេល…

តើការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ អាចមានភាពល្អប្រសើរឬយ៉ាងណា ប្រសិនបើមេបក្សភូមិចៃថៃ ក្លាយជានាយករដ្ឋមន្ត្រី?

បើមិនមានអ្វីប្រែប្រួលទេ ប្រទេសថៃ អាចនឹងជ្រើសរើសបាននាយករដ្ឋមន្រ្តីថ្មីមកដឹកនាំបន្តពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលបានខ្ទាតចេញពីតំណែងក្រោម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ