កិច្ចប្រជុំអាស៊ាន

ការរំពឹងលោក ស៊ី ជីនពីង នឹងមកចូលរួមកិច្ចប្រជុំអាស៊ានទំនងជាមិនអាចកើតឡើងនោះទេ


មុនកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ីមកដល់មានប្រទេសប្រទេសជាច្រើនរំពឹងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិនអាចនឹងចូលរួមកិច្ចប្រជុំដ៏ធំប្រចាំតំបន់អាស៊ាននេះ ហើយអាចនឹងជួបជជែកជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលត្រូវបានគេរំពឹងថា អាចនឹងចូលរួមកិច្ចប្រជុំនេះដែរ។
កិច្ចប្រជុំអាស៊ាន
ដោយ

ប៉ុន្តែក្តីរំពឹងនេះទំនងជាមិនអាចកើតឡើងនោះទេ ដោយសារចិនមានបែបបទការទូតរបស់គេ ក្នុងនោះកិច្ចប្រជុំអាស៊ានជាយូរមកហើយជាការទទួលបន្ទុករបស់នាយករដ្ឋមន្ត្រី ខណៈប្រធានាធិបតីទទួលបន្ទុកកិច្ចប្រជុំធំៗ នៃក្រុមប្រទេសនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជាដើម។ តើលោក ស៊ី ជីនពីង អាចមកចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ីទេ?

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទំនងជាមិនបានចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ក្នុងខែតុលា ខាងមុខនោះទេ ដែលធ្វើឱ្យការរំពឹងមានជំនួបរវាងមេដឹកនាំចិនជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកទំនងជាមិនអាចកើតឡើងនោះទេ។ ព័ត៌មាន និងក្តីសង្ឃឹមនេះត្រូវបានបង្ហើបដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីដើមខែសីហា នៅពេលដែលម៉ាឡេស៊ីកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី២៦-២៨ ខែតុលា នៅទីក្រុងគូឡាឡាំពួរ។

ប្រភពច្បាស់ការបានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោក លី ឈាង នឹងតំណាងឱ្យប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាពេលខាងមុខ។ អ្នកវិភាគបានលើកឡើងថា នេះជាទម្លាប់ការទូតរបស់ចិន ដែលបានអនុវត្តជាច្រើនឆ្នាំមកហើយ ដោយកិច្ចការអាស៊ានចូលរួមត្រឹមកម្រិតរដ្ឋមន្រ្តីការបរទេស និងនាយករដ្ឋមន្រ្តីប៉ុណ្ណោះ។

ទោះបីការរំពឹងកើតមានជំនួបរវាងមេដឹកនាំចិន និងអាម៉េរិកនៅក្នុងកិច្ចប្រជុំអាស៊ានហាក់រសាត់ឆ្ងាយយ៉ាងណាក្តី តែគេរំពឹងថាជំនួបរវាងមេដឹកនាំនៃប្រទេសមហាអំណាចធំបំផុតទាំងពីរនៅលើពិភពលោកទំនឹងជាអាចកើតមានពេលប្រទេសកូរ៉េខាងត្បូងទ្វារផ្ទះទទួលមេដឹកនាំមកពីប្រទេសនានាសម្រាសប់កិច្ចប្រជុំកំពូល នៃក្រុមប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ចន្លោះពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។

សហរដ្ឋអាមេរិកតែងផ្តល់តម្លៃដល់កិច្ចប្រជុំទាំងពីរខាងលើ ដោយប្រធានាធិបតីអាម៉េរិកតែងតែបង្ហាញវត្តមានក្នុងកិច្ចប្រជុំទាំងនេះ គ្រាន់តែកន្លងមក លោក ដូណាល់ ត្រាំ ហាក់មិនសូវចាប់អារម្មណ៍នឹងអាស៊ីអាគ្នេយ៍ ប៉ុន្តែឆ្នាំនេះលោកទំនងជាចាប់អារម្មណ៍ ដោយសារលោកតែងតែនិយាយជារឿងៗពីអាស៊ាន និងអាស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យអង្គការសុខភាពពិភពលោកកាត់បន្ថយបុគ្គលិករហូតដល់ជាង៤០០នាក់?

ក្រោយសហរដ្ឋអាម៉េរិកប្រកាសដកខ្លួន អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងផ្លាស់ប្តូរទីតាំងការិយាល័យបម្រើការងារចំនួន៤ចេញពីទីស្នាក់ការកណ្តាល ដ…

ការនាំចេញអង្កររបស់ថៃកំពុងដាំក្បាលចុះ ខណៈការនាំចេញអង្កររបស់ឥណ្ឌា និងវៀតណាមកំពុងកើនឡើង

ការនាំចេញអង្កររបស់ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំបំផុតទី២នៅលើពិភពលោកកំពុងដាំក្បាលចុះខ្លាំងនៅឆ្នាំ២០២៥ នេះ ខណៈការនាំចេញអង្កររបស់វៀតណា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ