សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

លោក ហ្សេឡិនស្គី ជំរុញឱ្យលោក ពូទីន ទៅប្រទេសតួកគី ប្រសិនបើលោកពិតជាចង់ចរចាផ្ទាល់ពិតប្រាកដមែន


ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានប្រកាសក្ដែងៗថា លោកបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីជួបចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ដោយផ្ទាល់ ក្នុងប្រទេសតួកគី នៅថ្ងៃទី១៥ ខែឧសភា ឆាប់ៗខាងមុខនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ជំរុញឱ្យលោកទទួលយកសំណើភ្លាមៗរបស់លោក ពូទីន ដែលសុំជួបចរចាដោយផ្ទាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន
ដោយ

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទៅកាន់ប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ខាងមុខនេះ ប្រសិនបើលោកចង់ជួបចរចាដោយផ្ទាល់លើបញ្ហាសង្គ្រាមរុំារ៉ៃនៅអ៊ុយក្រែន ពិតប្រាកដមែន។ ការអំពាវនាវរបស់លោក ហ្សេឡិនស្គី សុំជួបចរចាជាមួយលោក ពូទីន នេះ បានធ្វើឡើងនៅពីរថ្ងៃ ក្រោយកើតមានភាពតានតឹង ដែលក្នុងនោះ ក្រុមមេដឹកនាំអឺរ៉ុប បានចូលរួមជាមួយលោក ហ្សេឡិនស្គី ក្នុងការទាមទារឱ្យមានបទឈប់បាញ់រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែឧសភា តទៅ ប៉ុន្តែស្រាប់តែលោក ពូទីន បានឆ្លើយតបវិញដោយការស្នើសុំជួបចរចាដោយផ្ទាល់រវាងភាគីអ៊ុយក្រែន និង ភាគីរុស្ស៊ី គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មានចាប់តាំងពីរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក។

ទោះជាយ៉ាងនេះក្តី ក៏គ្មានការបញ្ជាក់ច្បាស់លាស់ថា តើលោក ពូទីន នឹងចូលរួមចរចាដោយផ្ទាល់ ឬក៏អត់នោះឡើយ។ សូមបញ្ជាក់ថា លោក ពូទីន និងលោក ហ្សេឡិនស្គី មិនដែលបានជួបគ្នាទាល់តែសោះចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ ហើយមេដឹកនាំទាំងពីរធ្លាប់បានបង្ហាញការមិនចូលចិត្តគ្នាដោយបើកចំហទៀតផងដែរ។

លោក ហ្សេឡិនស្គី បានសរសេរបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថា លោកនឹងរង់ចាំជួបលោក ពូទីន ដោយផ្ទាល់នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅប្រទេសតួកគី ហើយលោកសង្ឃឹមថា លើកនេះខាងភាគីរុស្ស៊ី នឹងមិនមានលេសអ្វីទៀតទៅចុះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជំហ៊ានជើងទី១នៃលទ្ធផលការចរចា អាម៉េរិក និងចិន ព្រមព្រៀងកាត់បន្ថយពន្ធបដិការ១១៥% រៀងៗខ្លួន សម្រាប់រយៈពេល៩០ថ្ងៃ

សហរដ្ឋអាម៉េរិក និងចិន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយនៅថ្ងៃចន្ទ សប្តាហ៍នេះ ដោយបានព្រមព្រៀងកាត់បន្ថយពន្ធបដិការ១១៥% រៀងៗខ្លួន សម្រាប់រយៈព…

អ្នកជំនាញព្រមានថា ក្រៅពីវិស័យទេសចរណ៍ វៀតណាម អាចនឹងនាំមុខថៃ លើការនាំចេញកសិផល

ក្រៅពីវិស័យទេសចរណ៍ វិស័យកសិកម្មរបស់ថៃ ក៏កំពុងរងការប្រកួតប្រជែង និងចាញ់ប្រៀបលើភាពរីកចម្រើនររបស់ប្រទេសវៀតណាម ផងដែរ។ បញ្ហានេះ កំពុងពញ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ