កម្ពុជានឹងទៅចរចាលើបញ្ហាពន្ធបដិការជាមួយអាម៉េរិកដោយផ្ទាល់នៅពាក់កណ្តាលខែនេះ តើអ្នកជំនាញមានក្តីរំពឹងបែបណា?
ដោយ
ក្រោយក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិកបានជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកចំនួន២លើករួចមក ភាគីកម្ពុជាត្រៀមទៅចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកដោយផ្ទាល់នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងវ៉ាស៊ីនតោន។ តើអ្នកជំនាញមានការរំពឹងបែបណាចំពោះលទ្ធភាពនៃការបញ្ចុះពន្ធពីសហរដ្ឋអាម៉េរិកចំពោះទំនិញនាំចូលពីកម្ពុជា?