កម្ពុជាបន្តអំពាវនាវដល់សហគមន៍អន្តរជាតិថ្កោលទោស ចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលរំលោភបំពានមកលើកម្ពុជា
ដោយ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុសច្បាប់របស់ភាគីថៃ និងជំរុញឱ្យភាគពីថៃទទួលខុសត្រូវចំពោះការរំលោភបំពានយ៉ាងកម្រោលរមកលើកម្ពុជា។ ការអំពាវនាវបែបនេះរបស់កម្ពុជា ធ្វើឡើងក្រោយកងទ័ពថៃបានបន្តបាញ់ប្រហារមកលើដែនអធិបតេយ្យរបស់កម្ពុជាយ៉ាងគឃ្លើន ដោយប្រើ ប្រាស់អាវុធធុនធ្ងន់ រួមទាំងគ្រាប់បែកចង្កោម ដែលច្បាប់អន្តរជាតិហាមឃាត់។ បើតាមការអះអាងរបស់ក្រសួងការពារជាតិ កម្ពុជារក្សាគោលការណ៍ការពារខ្លួនដោយផ្តោតលើគោលដៅយោធា និងមិនផ្តោតលើទីតាំងស៊