កម្ពុជា រកចំណូលបានជាង៤១៧លានដុល្លារពីការនាំចេញដំឡូងមីនៅ៥ខែឆ្នាំនេះ ធ្លាក់ចុះជាង១៣%
ដោយ
ដំឡូងមីជាដំណាំមួយប្រភេទ ដែលកសិករកកម្ពុជា មានការពេញនិយមក្នុងការដាំដុះ ដ្បិតវាងាយស្រួលដាំ និងមើលថែទាំ ចំណាយដើមទុនទាប និងឆាប់ទទួលបានផល។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមសម្រាប់ដំណាំប្រភេទនេះ គឺបញ្ហាទីផ្សារ និងតម្លៃ ព្រោះថា ពេលខ្លះអាចលក់បានតម្លៃខ្ពស់ និងពេលខ្លះលក់បានតម្លៃទាប។ តួយ៉ាងនៅក្នុងរយៈពេល៥ខែកន្លងមកនេះ ការនាំចេញដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៤១៧លានដុល្លារធ្លាក់ចុះជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។